ស្វែងរកពួកយើង:

មានការទម្លាយជាថ្មីពីស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 6 មុនការសម្ពោធនៅថ្ងៃ 10 កក្កដា

ដោយ

Koun Jab Luffy

03 កក្កដា 2024 12:41 ថ្ងៃត្រង់

អាន 3 នាទី

Article image
នៅសប្តាហ៌ក្រោយននេះ ក្រុមហ៊ុន Samsung នឹងមានការប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Galaxy Z Flip 6 និង Galaxy Z Fold 6។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ មានការទម្លាយជាថ្មីថា Galaxy Z Flip 6 នឹងមានការអាប់ដែតទៅលើចំនុចសំខាន់មួយចំនួនទៀតដែលធ្លាប់បានបែកធ្លាយកន្លងមក។
និយាយពីរូបរាងរបស់ស្មាតហ្វូនអេក្រង់បត់បានម៉ូដែលថ្មី Galaxy Z Flip 6 ត្រូវបានគេមើលឃើញថា មានការឌីស្សាញស្រដៀងគ្នាទៅនឹងម៉ូដែលមុន Galaxy Z Flip 5 អញ្ចឹងដែរ ប៉ុន្តែមានការអាប់ដែតលក្ខណៈសម្បត្តិខាងក្នុងខ្លាំងជាងមុន។
Article image
បើតាមការទម្លាយចេញពី Ishan Agarwal ដែលជាប្រភពជឿជាក់បាននោះ បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 6 នឹងមានអេក្រង់ខាងក្នុងទំហំ 6.7-អ៊ីង ដែលអាចប្រភេទកញ្ចក់ Dynamic AMOLED 2x មានសមត្ថភាពអាចង្ហាញចេញបាន Full HD+ resolution ល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 រ៉េមទំហំ 12GB  និងអង្គចងចាំទំហំ 256GB/512GB។ សម្រាប់ឆ្នាំនេះ គឺមានអាប់ដែតពី 8GB ដែលមាននៅលើ Galaxy Z Flip 5 បង្ហាញខ្លួនពីឆ្នាំមុន។
Article image
ស្មាតហ្វូនអេក្រង់បត់បានដែលបង្ហាញវត្តមាននៅឆ្នាំនេះ គឺមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយកម្រិត F1.8 aperture និងគ្រាប់ទីពីរទំហំ 12MP ultrawide មាន F2.2 Aperture។ សម្រាប់កាមេរ៉ាដែលប្រើប្រាស់នៅលើអេក្រង់បត់ខាងក្នុងគឺមានទំហំ 10MP គាំទ្រដោយ F2.2 aperture។ និយាយពីការឌីស្សាញរូបរាង និងទំហំតួខ្លួនៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន ថ្មី Galaxy Z Flip 6 ត្រូវបានគេរាយការណ៌ថា មានវិមាត្រ 165x71.7x7.4mm ដែលស្តើងជាងម៉ូដែលមុន Galaxy Z Flip 5 ដែលមានទំហំ 165.1x71.9x6.9mm។
Article image
អ្នកទម្លាយរូបនេះ បានបន្តទៀតថា ស្មាតហ្វូនអេក្រង់បត់បាននេះ មានការប្រើប្រាស់នូវថាមពលថ្មទំហំ 4,000mAh និងមានគាំទ្រនូវកម្លាំងសាក 35W fast charging ប៉ុន្តែអាចនឹងមិនមែនជាការពិតនោះទេ។ សម្រាប់កម្លាំងសាកនេះ អាចនឹងប្រើប្រាស់ត្រឹមតែ 25W fast charging ប៉ុណ្ណោះ។ សម្រាប់បន្ទះឈីបថ្មី ត្រូវបានគេរាយការណ៌ថា អាចនឹងជួយអោយការលេងហ្គេមបានល្អជាងមុន ហើយនិងមាន AI tasks ផងដែរ។ ជាមួយនិងការប្រើប្រាស់រ៉េមទំហំធំនេះ ក៏អាចជាជំនួយដល់ការប្រើប្រាស់ជាមួយនិងមុខងារ Galaxy AI features ដែលក្រុមហ៊ុន Samsung គ្រើងនឹងប្រកាសចេញនាពេលឆាប់ៗនេះដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP អាចនឹងមានមុខងារហ៊្សូមបាន 2x optical quality zoom សម្រាប់មុខងារ telephoto និង portrait។
Article image
Galaxy Z Flip 6 នឹងដំណើរការនលើប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកលើស្បែក One UI 6.1.1 ជាមួយនិងគាំទ្រនូវមុខងារ Galaxy AI និងមុងងារជាច្រើនទៀត។ ស្មាតហ្វូននេះ នឹងមានការអាប់ដែរទៅលើ Android OS និងប្រព័ន្ធសុវត្ថិភាព 7 ឆ្នាំ។ ស្មាតហ្វូននេះអាចនឹងមានមុខងារ IPX8 rating, stereo speakers, Samsung Pay និងប្រព័ន្ធស្កែនម្រាមដៃនៅលើចំហៀងតួផងដែរ។