មកដល់ថ្ងៃនេះ ក្រុមហ៊ុន Samsung នៅមិនទាន់ប្រកាសជាផ្លូវការណ៌ទៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S25 Series នៅឡើយទេ ប៉ុន្តែតម្លៃរបស់ស្មាតហ្វូននេះ មានការបែកធ្លាយជាបណ្តើរៗហើយ។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងមួយនេះ ក៏បានសម្រេចចិត្តនៅក្នុងការរក្សានូវតម្លៃដដែលសម្រាប់ស្មាតហ្វូនលំដាប់ថវិការបស់ខ្លួន ប៉ុន្តែសម្រាប់ទំហំ 512GB វិញ ត្រូវបានគេរាយការណ៌ថា អាចនឹងមានតម្លៃខ្ពស់ជាងមុន។
យោងតាមការបញ្ជាក់ចេញពីរបាយការណ៍មួយរបស់ FNNews នៅថ្ងៃនេះ បានសសេរថា ក្រុមហ៊ុន Samsung ក៏សម្រេចរក្សាទៅលើតម្លៃរបស់ស្មាតហ្វូន Galaxy S25, Galaxy S25+ និង Galaxy S25 Ultra សម្រាប់ទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូងនេះ ដោយតម្លៃរបស់ស្មាតហ្វូន 256GB របស់ម៉ូដែលទាំងនេះ គឺអាចនឹងដូចទៅនឹងស្មាតហ្វូន Galaxy S24 series អញ្ចឹដែរ ប៉ុន្តែសម្រាប់ម៉េមូរីទំហំ 512GB អាចនឹងមានតម្លៃខ្ពស់ជាងមុន។
ស្មាតហ្វូន Galaxy S25 មានតម្លៃ KRW 1,155,000 វ៉ុន (~$796) ខណៈពេលដែលស្មាតហ្វូន Galaxy S25+ គឺមានតម្លៃ KRW 1,353,000 វ៉ុន (~$933)។ សម្រាប់ទំហំ 256GB របស់ស្មាតហ្វូន Galaxy S25 Ultra គឺមានតម្លៃ KRW 1,698,400 (~1,171) ។តម្លៃរបស់ស្មាតហ្វូននេះគឺដូចទៅនឹង 256GB របស់ស្មាតហ្វូន Galaxy S24 series ផងដែរ។ សម្រាប់ទំហំ 512GB របស់ស្មាតហ្វូន Galaxy S25, Galaxy S25+ និង Galaxy S25 Ultra គឺមានតម្លៃ KRW 1,313,400 វ៉ុន (~$906), KRW 1,511,400 (~$1,042) វ៉ុន និង KRW 1,856,800 វ៉ុន (~$1,280)។
ប្រសិនបើព័ត៌មាននេះក្លាយជាការពិតនោះ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 នឹងមានតម្លៃខ្ពស់ជាងស្មាតហ្វូន Galaxy S24 KRW 25,400 វ៉ុន (~$18) សម្រាប់ម៉ូដែល 512GB ។ ស្មាតហ្វូន Galaxy S25+ និង Galaxy S25 Ultra នឹងមានតម្លៃ ខ្ពស់ជាងស្មាតហ្វូន Galaxy S24+ និង Galaxy S24 Ultra ចំនួន KRW 15,400 (~$11)។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនទាំង 3 នេះដំណើរការនូវ Android 15 ផ្អែកនៅលើ One UI 7.0 ថែមទៀតផង៕
