ស្វែងរកពួកយើង:

មានការបង្ហាញចេញគំរូ iPhone 17 Air មានកម្រ៉ាស់ស្តើងមែនទែន

ដោយ

Koun Jab Luffy

24 មេសា 2025 02:18 រសៀល

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌កន្លងមក បាននិយាយថា iPhone 17 Air ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ Apple មានកម្រ៉ាស់ស្តើងជាង iPhone កន្លងមក នឹងមាបការបង្ហាញវត្តមានជាផ្លូវការណ៌នៅខែកញ្ញាខាងមុខនេះហើយ។ ស្មាតហ្វូនរបស់ Apple មួយនេះ ត្រូវបានគេរាយការណ៌ថា នឹងមានតួខ្លួនទាក់ទាញខ្លាំងមែនទែន ដោយមានកម្រ៉ាស់ស្តើងជាងស្មាតហ្វូនម៉ូដែលពិសេសរបសៈ Samsung ម៉ូដែល  Galaxy S25 Edge ថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានកម្រ៉ាស់ប្រហែល 5.5mm ស្តើងជាងដៃគូរបស់ខ្លួនកម្រ៉ាស់ 6.4 mm។
នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថ្មីបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅរបស់ iPhone 17 Air ថែមទៀតហើយ ដោយមានបង្ហាញនៅលើដៃតែម្តង។ ជាមួយនិងការបែកធ្លាយថ្មីនេះ គឺត្រូវបានគេធ្វើនៅក្នុងវីដេអូមួយ ដោយមានការប្រៀបធៀបគ្នាជាមួយនិង iPhone 17 Series ថែមទៀតផង។
នៅក្នុងវីដេអូខាងលើនេះ គឺមានការបង្ហាញយ៉ាងច្បាស់ពីរូបរាង iPhone 17 Air ដែលគេដឹងថា គឺមានការលេចចេញពីប្រទេសចិន។ បើតាមគំរូខាងលើនេះ គឺបញ្ជាក់ថា ស្មាតហ្វូននេះ មានកម្រ៉ាស់ 5.65mm ដែលក្រាសជាងការទម្លាយមុននេះថា មានកម្រ៉ាតត្រឹមត 5.5mm ប៉ុណ្ណោះ។ តែទោះជាបែបនេះក្តី ក៏នៅតែស្តើងជាងគេដដែល។
Article image
ជាមួយនិងការឌីស្សាញរូបរាងថ្មី មានកម្រ៉ាស់ស្តើងបែបនេះ ស្មាតហ្វូន iPhone 17 Air នេះ គឺត្រូវបានគេរាយការណ៌ថា មានការផ្លាស់ប្តូរទៅលើផ្នែកមួយចំនួន ដោយក្រុមហ៊ុនបំពាក់នូវកាមេរ៉ាតែមួយគ្រាប់ប៉ុណ្ណោះ បន្ថែមពីនេះ ទៅលើថាមពលថ្ម ក៏មានការកែសម្រួលខ្លះផងដែរ ប៉ុន្តែមិនទាន់មានបង្ហាញពីទំហំថ្មជាក់លាក់នៅឡើយទេ។