
ស្ងាត់ៗ iQOO បានប្រកាសចេញនូវផលិតផលថ្មីរបស់ខ្លួន iQOO Pad Air និង iQOO TWS 2 នៅលើក្នុងប្រទេសចិន ហើយផលិតផលទាំងពីរនេះ ក៏មានការដាក់អោយ pre-orders ចាប់ពីថ្ងៃនេះ និងមានលក់ជាផ្លូវការនៅថ្ងៃទី 1 ខែមីនា។ ប៉ុន្តែមកដល់ថ្ងៃនេះ ក្រុមហ៊ុននៅមិនទាន់បញ្ចេញនូវលក្ខណៈសម្បត្តិទូទៅរបស់ iQOO Pad Air និង TWS 2 នៅឡើយទេ។ មានការបញ្ជាក់ថា ថេប្លេតនេះ នឹងក្លាយជាម៉ូដែលថ្មី ដែល rebranded ចេញពី Vivo Pad Air ដែលបានប្រកាសចេញកាលពីឆ្នាំមុន។ ជាមួយគ្នាបើតាមការទម្លាយចេញពី Digital Chat Station បានបញ្ជាក់ថា iQOO TWS 2 ក៏នឹងជាម៉ូដែល rebranded ចេញពី Vivo TWS 4 ផងដែរ។
iQOO Pad Air ត្រូវបានគេបញ្ជាក់ថា មានអេក្រង់ទំហំ 11.5-អ៊ីង IPS LCD បង្ហាញចេញបានទំហំ 1840x2800 pixels ល្បឿន 144Hz refresh rate និងដំណើរការនៅលើបន្ទះឈីប Snapdragon 870 រ៉េមទំហំ 8GB និងមានថ្មទំហំ 8,500mAh គាំទ្រនូវកម្លាំងសាក 44W fast charging។ សម្រាប់អង្គចងចាំនៅលើថេប្លេតនេះ នៅមិនទាន់បញ្ជាក់នោះទេ។ ថេប្លេតនេះមានកាមេរ៉ាក្រោយទំហំ 8-Megapixel និងកាមេរ៉ាមុខទំហំ 5-Megapixel។ មកដល់ពេលនេះ ក្រុមហ៊ុននេះនៅមិនទាន់បញ្ជាក់តម្លៃថេប្លេតនេះនៅឡើយទេ។ បើមើលទៅលើរូបភាពនេះ គឺមានការបង្ហាញថា ថេប្លេតនេះ គឺមានពណ៌ខ្មៅ និងពណ៌ខៀវ។

DCS បានបញ្ជាក់ទៀតថា iQOO TWS 2 នឹងមានការគាំទ្របច្ចេកវិទ្យា Hi-Fi ដែលមានសម្លេងគុណភាពខ្ពស់ ហើយនិងដំណើរការនៅលើបន្ទះឈីប Snapdragon S3 Gen 2 សម្រាប់ audio processing ថែមទៀតផង។ សម្រាប់កាត់បន្ថយសម្លេងរំខានវិញ នៅលើកាសនេះ មានការប្រើប្រាស់នូវកម្រិត 55dB noise reduction capability ជាមួយនិងហ្វ្រេហ្គង់ 5000Hz ultra-wideband noise reduction ហើយនិងមាន AI anti-wind noise technology ផងដែរ។ សម្រាប់តម្លៃ TWS 2 គឺនៅមិនទាន់បញ្ជាក់នៅឡើយទេ។
