
ខណៈដែលអ្វីគ្រប់យ៉ាងបានទម្លាយអំពីស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra រួចមកជាច្រើនហើយនោះ នៅពេលនេះ ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា ហាក់ដូចជាបានត្រៀមខ្លួនរួចជាចស្រេចហើយនៅក្នុងការផ្លាស់ប្តូរដ៏ធំសម្រាប់ស្មាតហ្វូនលំដាប់់ថ្នាក់ពប្រណិត Flagship ស៊េរីថ្មីរបស់ខ្លួន។ យោងតាមរបាយការណ៍ជាច្រើននាពេលថ្មីៗនេះ គឺបានទម្លាយអំពីការឌីស្សាញដ៏ធំសម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះ។
បើតាមប្រភពខាងលើនេះបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការឌីស្សាញរូបរាងកាន់តែកោងជាងមុន បើប្រៀបធៀបជាមួយនឹងស្មាតហ្វូន Galaxy S Series ដែលចេញលក់នៅលើទីផ្សារនាពេលមុនៗ។ នៅក្នុងការបែកធ្លាយថ្មីនេះ ថែមទាំងមានការបង្ហាញអំពីការឌីស្សាញជាថ្មីទៅលើប៊ិក S Pen សម្រាប់ស្មាតហ្វូនស៊េរីថ្មីនេះផងដែរ។ តាមមើលទៅ ក្រុមហ៊ុន Samsung អាចនឹងផ្លាស់ប្តូរនូវការឌីស្សាញរូបរាងថ្មីទៅលើស្មាតហ្វូនជំនាន់ថ្មីGalaxy S26 Ultra នេះ។ សម្រាប់អនាគតនៃ S Pen នៅលើស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Samsung អាចនឹងមានការប្រែប្រួល បន្ទាប់ពីក្រុមហ៊ុននេះ បានដកចេញនូវមុខងារ Bluetooth នៅឆ្នាំនេះ។

ក្រុមហ៊ុន Samsung បានដកចេញនូវការទ្រទ្រង់ទៅលើ S Pen នៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 7 ដើម្បីធ្វើអោយស្មាតហ្វូននេះ កាន់តែស្តើងក្នុងការប្រើប្រាស់នោះ។ យោងតាមរូបភាពបែកធ្លាយមួយនៅលើបណ្តាញសង្គម X បានបង្ហាញអំពីការឌីស្សាញថ្មីទៅលើ S Pen ដែលនេះសរបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានការឌីស្សាញថ្មីកាន់តែប្លែកទៅលើប៊ិក S Pen នេះ។ រហូតមកដល់ពេលេនេះ នៅមិនទាន់ច្បាស់នោះទេថា យើងអាចនឹងឃើញនូវការវិលត្រឡប់មកវិញនៃមុខងារ Bluetooth នៅលើ S Pen នោះនៅលើស្មាតហ្វូនជំនាន់ថ្មីនេះ៕
