ស្វែងរកពួកយើង:

មានការបញ្ជាក់ថា Honor អាចអានទៅលើភ្នែករបស់មនុស្ស ហើយថែមទាំងអាចគ្រប់គ្រងរថយន្តបានថែមទៀតផង!

ដោយ

Koun Jab Luffy

22 កុម្ភៈ 2024 02:39 រសៀល

អាន 2 នាទី

Article image
ខណៈពេលដែលបច្ចេកវិទ្យា មានការវិវត្តន៍ទៅមុខជាប្រចាំនោះ ការផ្លាស់ប្តូរទៅលើរបៀបនៃការធ្វើការរបស់យើង ក៏មានការប្រែប្រួលផងដែរ។ កាលពីពេលមុននេះ ស្មាតហ្វូនរបស់យើង គឺធ្លាប់តែមានការគ្រប់គ្រងដោយប៊ូតុងប៉ុណ្ណោះ បច្ចុប្បន្ននេះ ស្មាតហ្វូនភាគច្រើន គឺមានការប្រើប្រាស់នៅលើការបញ្ជាអេក្រង់ touchscreen វិញហើយមួយរយៈចុងក្រោយនេះ ដោយសារតែមានការចូលរួមជាមួយនិងបច្ចេកវិទ្យា AI បានធ្វើអោយក្រុមហ៊ុនជាច្រើនមានឱកាសបង្កើតនូវមុខងារថ្មីៗស្ទើរមិនគួរអោយជឿ។
ជាក់ស្តែងនៅពេលនេះ ក្រុមហ៊ុន Honor ក៏បានផ្លាស់ប្តូរទៅលើហ្គេមមួយនេះដែរ ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា AI ដែលអនុញ្ញាតអោយអ្នកអាចធ្វើការគ្រប់គ្រងទៅលើស្មាតហ្វូននេះដោយប្រើប្រាស់ភ្នែករបស់អ្នកបានថែមទៀតផង។ បើតាមការបញ្ជាក់នៅពេលនេះ បានអោយដឹងថា ក្រុមហ៊ុន Honor បានអភិវឌ្ឍទៅលើបច្ចេកវិទ្យាថ្មីមួយ ដែលប្រើប្រាស់នូវ AI នៅក្នុងការតាមដានទៅលើចលនានៃភ្នែក និងអនុញ្ញាតអោយអ្នកអាចធ្វើការងារជាច្រើន បាននៅលើស្មាតហ្វូនរបស់អ្នកដោយមិនចាំបាច់ប៉ះលើវានោះទេ។
បច្ចេកវិទ្យាថ្មីនេះ ថែមទាំងអាចអនុញ្ញាតអោយអ្នកបញ្ជាទៅលើរថយន្តថែមទៀតផង។ ចលនានៃការតាមដានទៅលើភ្នែកតាម AI របស់ Honor នេះ អាចផ្លាស់ប្តូរទៅលើវិធី ដែលយើងអាចគ្រប់គ្រងទៅលើឧបករណ៍នេះ។ អ្នកជំហាញផ្នែកវិស្វកម្មរថយន្តរបស់ចក្រភពអង់គ្លេសលោក James Brighton ក៏បានបង្ហាញនូវបច្ចេកវិទ្យានេះ នៅក្នុងការបញ្ជារថយន្តតាមរយៈភ្នែករបស់គាត់ដោយប្រើប្រាស់នូវស្មាតហ្វូនជំនាន់ថ្មី Honor Magic 6 ផងដែរ។
Article image
ការបង្ហាញរបស់ក្រុមហ៊ុន Honor នេះ គឺជាបញ្ជាក់ពីភាពអស្ចារ្យនៃនៃបច្ចេកវិទ្យានៅក្នុងការតាមដានទៅលើចលនានៃភ្នែក។ តាមរយៈការប្រើប្រាស់នូវស្មាតហ្វូន HONOR Magic 6 Pro អ្នកក៏អាចគ្រប់គ្រងទៅលើម៉ាស៊ីននៃរថយន្ត និងចលនារបស់វាដោយគ្រាន់តែសម្លឹងមើលទៅលើអេក្រង់របស់ស្មាតហ្វូន។ និយាយទៅ ពិតជាអស្ចារ្យមែនទែននៃបច្ចេកវិទ្យានេះ។ ក្រុមហ៊ុន Honor មានកិច្ចពិភាក្សា AI Panel Discussion របស់ខ្លួន ជាមួយនឹងស្ថាប័ន GSMA & Qualcomm នឹងធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ MWC24 នៅថ្ងៃទី 26 ខែកុម្ភៈខាងមុខនេះ នៅវេលាម៉ោង 5:00 PM CET៕
មានការបញ្ជាក់ថា Honor អាចអានទៅលើភ្នែករបស់មនុស្ស ហើយថែមទាំងអាចគ្រប់គ្រងរថយន្តបានថែមទៀតផង!