ស្វែងរកពួកយើង:

មានការព្យារកណ៌ថា iPhone SE 4 អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 19 ខែកុម្ភៈ

ដោយ

Koun Jab Luffy

15 កុម្ភៈ 2025 03:11 រសៀល

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ពី លោក Tim Cook ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានអោយដឹងថា ក្រុមហ៊ុននេះ នឹងមានរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផលថ្មីរបស់ខ្លួននៅថ្ងៃទី 19 ខែកុម្ភៈខាងមខុនេះ។ តាមការបញ្ជាក់របស់ Mark Gurman របស់ Bloomberg បានអោយដឹងថា ព្រឹត្តិការណ៍នេះ អាចនឹងមានការបង្ហាញនូវស្មាតហ្វូន iPhone SE ថ្មីដែលមានឈ្មោះហៅថា iPhone SE4  ផងដែរ។ ស្មាតហ្វូនម៉ូដែលថ្មីនេះ នឹងមានការឌីស្សាញថ្មី ហើយនិងការពង្រឹងទៅលើ Hardware ជាច្រើនទៀតផង។
ស្មាតហ្វូន iPhone SE 4 នឹងមានការឌីស្សាញស្រដៀងគ្នាទៅនឹងស្មាតហ្វូន iPhone 14។ ស្មាតហ្វូននេះ នឹងមានអេក្រង់ 6.1-,អ៊ីង OLED Super Retina XDR display និងមានរន្ទ notch នៅផ្នែកខាងមុខ ហើយមាននិងគែម bezels ស្តើងថែមទៀតផង។ ការផ្លាស់ប្តូរទៅលើការឌីស្សាញនេះ គឺមានការបញ្ចូលនូវ Face ID ជំនួសទៅលើសេនស័រ Touch ID fingerprint sensor ផងដែរ។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏នឹងមានការប្រើប្រាស់នូវ USB-C Port ផងដែរស្របទៅតាមបទបញ្ញត្តិរបស់សហភាពអ៊ឺរ៉ុប។
iPhone SE 4 ថ្មីនេះ ក៏នឹងមានការប្រើប្រាស់នូវបន្ទះឈីប A18 ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន iPhone 16 series រួមជាមួយនឹងរ៉េមទំហំ 8GB ផងដែរ។ ស្មាតហ្វូននេះ នឹងមានទ្រទ្រង់ទៅលើ Apple Intelligence ជាមួយនឹងមុខងារ AI ជាច្រើនទៀតដូចជា Siri interactions, smarter text suggestions និងphoto editing កម្រិតខ្ពស់ថែមទៀត។ ក្រុមហ៊ុន Apple នឹងបំពាក់នូវ 5G modem ជំនួសអោយបន្ទះឈីប Qualcomm ។
Article image
ស្មាតហ្វូន SE ជំនាន់ថ្មីនេះ នឹងមានកាមេរ៉ាគោលទំហំ 48-Megapixel ដែលមានការ upgrade ខណៈពេលដែលកាមេរ៉ាខាងមុខមានទំហំ 12-Megapixel ប៉ុន្តែមិនមានកាមេរ៉ា ultra-wide lens នោះទេ។  ស្មាតហ្វូន iPhone SE 4 នេះនឹងមានតម្លៃ $499 ។ ក្រុមហ៊ុននេះ មានគម្រោងលក់ស្មាតហ្វូននេះ នៅក្នុងសហរដ្ឋអាមេរិក កាណាដា ប្រទេសចិន និងប្រទេសឥណ្ឌា។ ព្រឹត្តិការណ៍នេះ អាចនឹងមានការប្រកាសបង្ហាញនូវផលិតផលជាច្រើនទៀតដូចជា  M4 MacBook Air, M3 iPad Air និង iPad 11 ផងដែរ៕
មានការព្យារកណ៌ថា iPhone SE 4 អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 19 ខែកុម្ភៈ