ស្វែងរកពួកយើង:

មិនត្រឹមតែជា Off-Road SUV ប្រណិតនោះទេ ម៉ូដែលថ្មីរបស់ Jetour មួយនេះ អាចបើកក្នុងទឹកបានទៀតផង

ដោយ

Koun Jab Luffy

21 មករា 2025 04:30 ល្ងាច

អាន 3 នាទី

Article image
កន្លងមកយើងឃើញមានរថយន្តអគ្គិសនី Tesla Cybertruck និង BYD Yangwang U8 ដែលជារថយន្ត Off-road SUV ខ្នាតយក្សអាចបើកបរក្នុងទឹកបាន ប៉ុន្តែ នៅពេលនេះដៃគូប្រជែងថ្មីមួយទៀតចេញពីក្រុមហ៊ុន Jetour ក៏មានសមត្ថភាពមិនធម្មតានោះដែរ ពោលគឺអាចបើកបរកម្សាន្តលេងក្នុងទឹកបានផងដែរ នេះបើតាមរូបភាព និងវីដេអូ teaser ថ្មីដែល Jetour ទើបតែបានទម្លាយចេញមកក្នុងថ្ងៃនេះ។
រថយន្តអគ្គិសនីប្រភេទ off-road SUV ថ្នាក់ប្រណិតរបស់ Jetour មួយនេះត្រូវបានគេស្គាល់ថាឈ្មោះ Songheng ហើយរថយន្តនេះ នឹងត្រូវប្រកាសចេញផ្លូវការណ៍នៅថ្ងៃទី 22 ខែមករា ស្អែកនេះតែម្តង។ បើតាមវីដេអូខ្លីបានបង្ហាញថា Jetour Songheng គឺមានសមត្ថភាពអាចបើកបរក្នុងទឹកបាន ហើយនិងអាចបង្វិលជុំបានថែមទៀតផង។ បើតាមការបញ្ជាក់ពី Jetour បានឲ្យដឹងថា Songheng គឺជារថយន្ត off-road SUV ទំនើបដែលផ្តល់នូវបច្ចេកវិទ្យាទំនើប ដែលផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់ការបើកបរ “forward-looking off-road technology” និង “luxury driving experience”។
រថយន្តស៊េរីថ្មីរបស់ Jetour មួយនេះត្រូវបានផលិតឡើងដោយឈរនៅលើគ្រោងឆ្អឹងប្រភេទ Straight body line ជាមួយការរចនាបែបជ្រុងៗ Square shape និងដៃទ្វារលាក់ចូលក្នុង hidden-door-handle។ ផ្នែកដំបូលត្រូវបានរចានបែបទាលស្មើរ និងមានបំពាក់ Rack សម្រាប់ភ្ជាប់ដាក់ឥវ៉ាន់ ហើយក៏មានប្រព័ន្ធសែនស័រ LiDAR សម្រាប់ការគាំទ្រដោយប្រព័ន្ធជំនួយការបើកបរ Advanced driving assistant ថែមទៀតផង។ ថ្មីៗនេះ Chery ដែលជាក្រុមហ៊ុនមេរបស់ Jetour បានធ្វើការចុះបញ្ជីម៉ាកសញ្ជារថយន្តថ្មីចំនួនបីស៊េរី ដែលមានដូចជា “Jetour Zongheng G900”, “Jetour Zongheng G700”, និង“Jetour Zongheng F700” ដែលស្ថិតនៅក្នុងស្រឡាយ Jetour Songheng Series ដែលត្រៀមបង្ហាញវត្តមានផ្លូវការណ៍ឆាប់ៗនេះ។
កាលពីពេលថ្មីៗនេះ Jetour បានប្រកាសពីគម្រោងក្នុងការផលិតរថយន្តថ្មីដែលមានឈ្មោះថា Jetour Shanhai T7 និង Shanhai T5 ដែលម៉ូដែលទាំងពីរនេះត្រូវបានគេដឹងថា អាចប្តូរទៅប្រើឈ្មោះថា Zongheng G900 និង Jetour Zongheng G700។ សម្រាប់ម៉ូដែល Shanhai Series ត្រូវបានគេដឹងថា ជាប្រភេទរថយន្តដែលដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid។
Article image
សម្រាប់រថយន្ត off-road SUV ស៊េរីថ្មីប្រណិតរបស់ Jetour ដែលត្រៀមបង្ហាញខ្លួននៅថ្ងៃស្អែកនេះ ត្រូវបានគេដឹងថា គាំទ្រប្រព័ន្ធសាកភ្លើងកំលាំង 800V Platform  និងដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនបួន។ រថយន្តស៊េរីថ្មីនេះ អាចនឹងមានកម្ពស់ពីដីមកបាតក្រោមរថយន្តប្រមាណ 351mm ហើយកង់ខាងក្រោយអាចរេតាមចង្កូតបានក្នុងកម្រិតមុំ 6 ដឺក្រេ រួមទាំងមានមុខងារឡើងចំណោត (Climbing Mode) ថែមទៀតផង។
Article image
យ៉ាងណាមិញសម្រាប់គុណសម្បត្តិលម្អិត និងតម្លៃរបស់ Jetour Songheng off-road Luxury SUV មិនត្រូវបានក្រុមហ៊ុនបង្ហាញលម្អិតនៅឡើយទេក្នុងពេលនេះ ដូចនេះមានតែរងចាំអ៊ុតមើលនៅក្នុងព្រឹត្តិការណ៍នៃការបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃស្អែកនេះទាំងអស់គ្នាប៉ុណ្ណោះ។ ក្នុងឆ្នាំ 2024 ក្រុមហ៊ុន Jetour លក់រថយន្តចំនួនបាន 568,387 គ្រឿង កើនឡើង 80.3% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយនៅឆ្នាំ 2025 នេះ Jetour បានដាក់គោលដៅក្នុងការលក់រថយន្តឲ្យបានយ៉ាងហោចណាស់ក៏ 800,000 គ្រឿងដែរ៕
មិនត្រឹមតែជា Off-Road SUV ប្រណិតនោះទេ ម៉ូដែលថ្មីរបស់ Jetour មួយនេះ អាចបើកក្នុងទឹកបានទៀតផង