
តាមការបញ្ជាក់មុននេះបាននិយាយថា នៅថ្ងៃទី 13 ខែឧសភាខាងមុខនេះ ក្រុមហ៊ុន Sony នឹងប្រកាសចេញជាផ្លូវការណ៌នូវស្មាត ហ្វូន Xperia 1 VII របស់ខ្លួនហើយ។ ពេលនេះ មុនព្រឹត្តិការណ៍ចូលមកដល់ មានការបែកធ្លាយជាច្រើនអំពីមុខងារសំខាន់ៗរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះនឹងមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ បៃតង និងស្វាយ។ ស្មាតហ្វូន Xperia 1 VII នេះ ត្រូវបានគេទម្លាយថា គឺផ្តោតខ្លាំងទៅលើប្រព័ន្ធសំឡេង ហើយនឹងមានការទ្រទ្រង់ទៅលើកម្រិតភាពច្បាស់នៃគុណភាពសំឡេងខ្ពស់ទាំងការភ្ជាប់ជាមួយនឹងកាសខ្សែ ឬកាស wireless ទៀតផង។
សម្រាប់បច្ចេកវិទ្យា DSEE Ultimate AIរបស់ក្រុមហ៊ុន Sony អាចធ្វើការពង្រឹងទៅលើគុណភាពសំឡេងបានល្អជាពិសេសទៅលើ Compressed files។ បន្ថែមពិសេសនេះ ស្មាតហ្វូននេះ ក៏មានការទ្រទ្រង់ទៅលើ LDAC còdec សម្រាប់ wireless streaming កាន់តែប្រសើរជាងមុនទៀតផង។ សម្រាប់ stereo speakers នៅលើផ្នែកខាងមុខរបស់ស្មាតហ្វួននេះ ក៏មានការពង្រឹងកាន់តែល្អប្រសើរជាងមុនថែមទៀត។ សម្រាប់ប្រព័ន្ធសំឡេង Audio system នេះ គឺដំណើរការដោយសមាសធាតុដែលយកចេញពី Sony Walkman។

បើនិយាយអំពីកាមេរ៉ាវិញនោះ នៅលើស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវ macro mode ថ្មីនៅក្នុងកម្រិតហ៊្សូម 120mm (manual focus) សម្រាប់ការថត Close-up។ ក្រុមហ៊ុន Sony បាននិយាយថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវ full-size sensors សម្រាប់ការពង្រឹងការថតរូបភាពអោយមានពន្លឺកាន់តែភ្លឺច្បាស់ជាងមុនទៀតផង។ ចំពោះ ultra-wide sensor វិញ គឺមានទំហំធំជាងមុន 2.1 ផងដែរ។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានមុខងារជាច្រើនទៀត ដូចជា Auto Framing និង AI Camera Work ទៀតផង។
អេក្រង់របស់ស្មាតហ្វូននេះ ក៏មានមុខងារ Sunlight Vision ដែលអាចប្រើប្រាស់បានសម្រាប់ការងារ Outdoors បានដោយគ្មានបញ្ហា។ បន្ថែមពីនេះ បច្ចេកវិទ្យា BRAVIA technology ក៏ត្រូវបានដាក់អោយប្រើប្រាស់នូវ Dual-Sensors ដើម្បីពង្រឹងទៅលើ Brightness និងពណ៌កូល័រកាន់តែល្អ។ ស្មាតហ្វូននេះ មានថាមពលថ្មធំដល់ទៅ 5000mAhដែលសាកម្តងប្រើប្រាស់បាន ២ ថ្ងៃ។

ស្មាតហ្វូនជំនាន់ថ្មី Xperia 1 VII នេះ នឹងមានអេក្រង់ទំហំ 6.5-អ៊ីង 4K OLED មានកាមេរ៉ាគោលទំហំ 48MP គាំទ្រជាមួយនឹងមុខងារទប់លំនឹង OIS, 12MP ultra-wide និងមួយគ្រាប់ទៀតទំហំ 12MP periscope telephoto lens ដែលគាំទ្រដោយលែន70mm–200mm)។ ចំពោះកាមេរ៉ាមុខមានទំហំ 12MP។ ស្មាតហ្វូននេះ មានរន្ធដោតកាសស្តាប់ 3.5mm headphone jack, microSD slot, USB-C port និង dual front speakers ជាដើម។ ព្រឹត្តិការណ៍សម្ពោធស្មាតហ្វូននេះនៅថ្ងៃទី 13 ខែឧសភា គឺវេលាម៉ោង 11 AM JST (7:30 AM IST)៕
