
នៅក្នុងព្រឹត្តិការណ៍ CES 2026 នេះ ក្រុមហ៊ុន Samsung Electronics ត្រូវបានគេរាយការណ៌ថា នឹងមានការបង្ហាញចេញនូវឧបករណ៍ប្រើប្រាស់ក្នុងផ្ទះថ្មីៗចុងក្រោយបំផុតរបស់ខ្លួនជាច្រើនដែលសុទ្ធសឹងតែបំពាក់នូវបច្ចេកវិទ្យា AI សម្រាប់ប្រើប្រាស់ការងារប្រចាំថ្ងៃ។ ក្រុមហ៊ុននេះ បាននិយាយថា ផលិតផលប្រើប្រាស់ក្នុងផ្ទះរបស់ក្រុមហ៊ុន Samsung ដែលបំពាក់នូវបច្ចេកវិទ្យា AI នៅឆ្នាំនេះ នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់អាចកំណត់ទៅលើទម្លាប់នៃផលិតផលទាំងនេះ បានដោយស្វ័យប្រវត្តិថែមទៀតផង។
ផលិតផល Bespoke AI 2026 របស់ក្រុមហ៊ុន Samsung ទាំងនេះ គឺមានដូចជា ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ និងរ៉ូបូតជាដើម។ ព្រឹត្តិការណ៍ឆ្នាំនេះ នឹងរៀបចំឡើងនៅទីក្រុង Las Vegas ចាប់ពីថ្ងៃទី 6 ខែមករា ដល់ថ្ងៃទី 9 ខែមករាខាងមុខនេះ។

សម្រាប់ផលិតផល Bespoke AI Laundry Combo គឺមានការអាប់ដេតថ្មីដែលបង្កើនទៅលើប្រសិទ្ធិភាពកាន់តែប្រសើរជាងមុន និងលឿនជាងមុនសម្រាប់ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួតនោះ ផលិតផលថ្មីនេះក៏មានបំពាក់នូវមុខងារថ្មីៗ ជាច្រើន ដូចជា Super Speed Cycle+, Speed Spray, Booster Heat Exchanger និង Auto Open Door+ ផងដែរ។ សម្រាប់ប្រព័ន្ធ AI Wash & Dry+ system ក៏មានការកែសម្រួលជាថ្មីផងដែរ។ នៅលើផលិតផលនេះ ក៏មានការបំពាក់នូវសិនស័រជាច្រើនដែលអាចធ្វើការកែប្រែដោយស្វ័យប្រវត្តិទៅលើការប្រើប្រាស់ទឹក កម្រិតនៃសាប៊ូសម្រាប់បោកគក់ និង cycle settings ផងដែរ។

បន្ថែមពីនេះ ក្រុមហ៊ុន Samsung ក៏បានធ្វើការឌីស្សាញឡើងវិញទៅលើប្រព័ន្ធ Wide Lint Filter ហើយបន្ថែមពីនេះ ក្រុមហ៊ុន Samsung ក៏បញ្ចេញនូវ version តម្លៃសមរម្យមួយទៀតដែលមានអេក្រង់ទំហំ 2.8-អ៊ីង LCD display ផងដែរ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Samsung ក៏បានប្រកាសចេញនូវម៉ាស៊ីនត្រជាក់ Bespoke AI WindFree Pro Air Conditioner ដែលអនុញ្ញាតអោយលំហូរខ្យល់ចេញបានច្រើនផងដែរ។ ម៉ាស៊ីនត្រជាក់នេះ ក៏មានការប្រើប្រាស់នូវ Triple Motion Wings ដែលមាន 7 Wind Modes រួមមាន Max Wind, Surround Wind, Long Reach Wind និង Down Wind ផងដែរ។
ម៉ាស៊ីនត្រជាក់នេះក៏មានបញ្ចូលនូវ AI Fast & Comfort Cooling ដែលអាចវិភាគទៅលើសីតុណ្ហភាព កម្រិតសំណើម និងទំហំបន្ទប់ដើម្បីជ្រើសរើសនូវ Cooling Modes ដែលសក្តិសមក្នុងការប្រើប្រាស់ថែមទៀត។ AI Energy Mode ក៏អាចកាត់បន្ថយទៅលើការប្រើប្រាស់ថាមពលបានដល់ទៅ 30% ផងដែរ។

ក្រៅពីផលិតផលទាំងនេះ ក្រុមហ៊ុន Samsung ក៏មានបង្ហាញនូវម៉ាស៊ីន Bespoke AI Jet Bot Steam Ultra robot vacuum ផងដែរ។ ម៉ាស៊ីនបូមធូលីនេះ បំពាក់នូវបន្ទះឈីប Qualcomm Dragonwing ដែលប្រើប្រាស់នូវ AI Object Recognition ដើម្បីចាប់រកមើលមនុស្ស សត្វ ខ្សែ និងក្រណាត់កម្រាលជាដើម។ ម៉ាស៊ីនបូមធូលីនេះ ក៏ប្រើប្រាស់នូវបច្ចេកវិទ្យា Easy Pass Wheel Technology ដែលអនុញ្ញាតអោយវាអាចវាឡើងនៅលើកម្ពស់បានដល់ទៅ 2.4 អ៊ីញថែមទៀត។ ក្រុមហ៊ុន Samsung នឹងប្រកាសបង្ហាញនូវទូរទស្សន៍ Micro RGB TV នៅក្នុងព្រឹត្តិការណ៍ CES 2026 ខាងមុខនេះផងដែរ៕

