ស្វែងរកពួកយើង:

មេដឹកនាំកំពូល Samsung កោតសសើរក្រុមការងារសិក្សាស្រាវ និងអភិវឌ្ឍនៅឥណ្ឌា ទៅលើការបង្កើតនូវបច្ចេកវិទ្យាថ្មីៗ

ដោយ

Koun Jab Luffy

06 សីហា 2024 10:27 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ លោក JH Han ដែលជាអគ្គនាយករងរបស់ក្រុមហ៊ុន Samsung Electronics បានធ្វើទស្សនៈកិច្ចនៅក្នុងរោងចក្រផលិតស្មាតហ្វូនរបស់ខ្លួននៅក្នុងតំបន់ Noida ប្រទេសឥណ្ឌា ដែលនេះគឺជាដំណើរទស្សនៈកិច្ចលើកទីពីរហើយសម្រាប់ឆ្នាំនេះ ពីព្រោះថា រោងចក្រនៅប្រទេសឥណ្ឌា គឺរោងចក្រផលិតស្មាតហ្វូនរបស់ Samsung ដែលត្រូវនាំចេញទៅលើទីផ្សារសកល។ សូមជំរាបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ គឺជាក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំបំផុតរបស់ប្រទេសឥណ្ឌាអសៈរយៈពេលជាច្រើនឆ្នាំមកហើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Samsung បានអោយដឹងថា អគ្គនាយករង និងនាយកប្រតិបត្តិផ្នែក Samsung DX (Device Experience) បានធ្វើទស្សនៈកិច្ចទៅកាន់រោងចក្រផលិតស្មាតហ្វូន និងផលិតផលប្រើប្រាស់នៅក្នុងគេហដ្ឋាននៅទំបន់ Noida ក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនបានបញ្ជាក់ថា រោងចក្រនេះ បានផលិតស្មាតហ្វូន Samsung បានរាប់លានគ្រឿងរួចមកហើយនៅក្នុងនោះ មានទាំងថេប្លេត ឡែបថប់ និងទូរទឹកកកជាដើម។ ស្របពេលជាមួយគ្នា ក្រុមហ៊ុន Samsung ក៏បានធ្វើអភិវឌ្ឍទៅលើប្រព័ន្ធ ecosystem នៅទីនោះអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។ ជាមួយគ្នានេះ ការលក់ផលិតផលប្រើប្រាស់នៅក្នុងគេហដ្ឋាន ក៏មានការកើនឡើងដូចគ្នា។
នៅក្នុងសេចក្តីប្រកាសផ្លូវការណ៌បានបញ្ជាក់ថា ការលក់ទូរទឹកកកនៅលើទីផ្សារប្រទេសឥណ្ឌា គឺមានការកើនឡើងខ្លាំង ខណៈដែលការជុំរុញដ៏ខ្លាំងទៅលើការលក់ខាងលើនេះ គឺបានមកពីពាក្យស្លោកថា ‘One Samsung' experience ផងដែរ។  ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បាននឹងកំពុងតែពង្រឹងខ្លាំងទៅលើការផលិតចេញនូវផលិតផលប្រើប្រាស់នៅក្នុងគេហដ្ឋាន ជាមួយនិងបច្ចេកវិទយា AI រួមនិងការឌីស្សាញបែប Bespoke design language ផងដែរ។ ក្រុមហ៊ុន Samsung India ក៏មានរោងចក្រផលិតនូវឧបករណ៌ប្រើប្រាស់នៅក្នុងគេហដ្ឋាននៅ Sriperumbudur ក្នុងរដ្ឋ Tamil Nadu ផងដែរ។
Article image
ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ក៏មានមជ្ឈមណ្ឌលសិក្សាស្រាវ និងអភិវឌ្ឍរបស់ខ្លួននៅក្នុងតំបន់  Noida និងតំបន់ Bengaluru ដូចគ្នា។ នៅក្នុងកំឡុងពេលទស្សនៈកិច្ចនោះ លោក JH Han ក៏បានធ្វើការកោតសសើរទៅដល់ក្រុមការងារមជ្ឈមណ្ឌលសិក្សាស្រាវ និងអភិវឌ្ឍទាំងអស់ ដែលបានខិតខំស្វែងរកនូវមុខងារប្រើប្រាស់ថ្មីៗ និងបច្ចេកវិទ្យាថ្មី សម្រាប់តម្លើងនៅលើផលិផលផលរបស់ Samsung ក៏ដូចជាផ្តល់អោយអ្នកប្រើប្រាស់នៅលើពិភពលោក ទទួលបាននូវបទពិសោធន៌ថ្មីរឹតតែសំបូរបែបដូចគ្នា។
មេដឹកនាំកំពូល Samsung កោតសសើរក្រុមការងារសិក្សាស្រាវ និងអភិវឌ្ឍនៅឥណ្ឌា ទៅលើការបង្កើតនូវបច្ចេកវិទ្យាថ្មីៗ