ស្វែងរកពួកយើង:

មេធំ Huawei បន្តទម្លាយស្មាតហ្វូនអេក្រង់បត់ 3 តង់ថែមទៀតហើយ!

ដោយ

Koun Jab Luffy

16 សីហា 2024 04:12 ល្ងាច

អាន 2 នាទី

Article image
នៅថ្ងៃនេះ លោក Rechard Yu ដែលជាមេធំផ្នែក Huawei Consumer Business បានបន្តបញ្ចេញនូវរូបរាងស្មាតហ្វូនអេក្រង់បត់ 3 តងរបស់ក្រុមហ៊ុន Huawei ថែមទៀតហើយ ដែលលើកនេះ គឺបានបង្ហាញចេញយ៉ាងច្បាស់ពីម៉ូឌុលកាមេរ៉ា។ សូមជំរាបថា ថ្មីៗនេះមានអ្នកលេងអ៊ីនធើណែតបានចាប់រូបភាពមេធំរបស់ Huawei កាន់ស្មាតហ្វូនអេក្រង់បត់ 3 តង់នៅក្នុងដៃ។
បើមើលទៅលើការឌីស្សាញស្មាតហ្វូននេះ គឺពិតជាមានកម្រ៉ាស់ស្តើងជាងអ្វីដែលយើងធ្លាប់បានដឹងកន្លងមកទាក់ទងនឹងស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ។ កន្លងមកមានអ្នកតាមដានជាច្រើនបានធ្វើការកត់សម្គាល់ថា ស្មាតហ្វូននេះ នឹងមានការពិបាកនៅពេលបត់ 3 តង់បែបនេះ ប៉ុន្តែបើមើលទៅលើអ្វីដែលលោក Rechard Yu ដែលជាមេធំរបស់ Huawei កាន់នេះ គឺពិតជាស្លីមមែនទែនមមិនដូចការគិតនោះទេ។
បន្ថែមពីនេះរូបភាពខាងលើនេះ បានបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុន Huawei គឺពិតមានការច្នៃប្រឌិតខ្ពស់មែនទែនទៅលើការអភិវឌ្ឍស្មាតហ្វូនជំនាន់ថ្មីនេះ។ បើទោះបីជាមានការបត់អេក្រង់ 3 តង់ ហើយក៏ដោយស្មាតហ្វូនជំនាន់ថ្មីនេះ មើលទៅគឺមានកម្រ៉ាស់ស្តើងដូចស្មាតហ្វូនអេក្រង់ 1 ដែលយើងគ្រប់គ្នាកាន់ប្រើប្រាស់នៅក្នុងដៃរាល់ថ្ងៃអញ្ចឹង។ មួយវិញទៀតរូបភាពនេះ គឺមានការបង្ហាញកាន់តែច្បាស់ទៅម៉ូឌុលកាមេរ៉ាក្រោយរបស់ស្មាតហ្វូននេះ។ មើលយូរបន្តិចម៉ូឌុលកាមេរ៉ានេះ គឺដូចគ្នាជាមួយនិងម៉ូឌុលកាមេរ៉ារបស់ Mate 50។
Article image
យោងតាមការចេញផ្សាយថ្មីៗនេះបាននិយាយថា ស្មាតហ្វូនអេក្រង់បត់ 3 តង់ Huawei triple-foldable នេះ គឺនឹងបង្ហាញវត្តមាននៅខែក្រោយនេះហើយ។ ការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះ គឺមានការបត់ចេញចូល និងមានការតម្លើងនូវគន្លឺភ្លោះ ហើយនិងមានការបំពាក់នូវបន្ទះឈីបថ្មី Kirin 9 series ដែលនឹងមានការគាំទ្រដោយបច្ចេកវិទ្យា AI មកជាមួយទៀតផង។