ស្វែងរកពួកយើង:

មេធំ OnePlus បញ្ជាក់ថា OnePlus 15 នឹងមានអេក្រង់ល្បឿន 165Hz refresh rate

ដោយ

Koun Jab Luffy

12 កញ្ញា 2025 08:33 ព្រឹក

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយព័ត៌មានថ្មីៗនេះ ធ្លាប់បានបង្ហើបម្តងរួចមកហើយថា ស្មាតហ្វូនជំនាន់ថ្មី OnePlus 15 នឹងមានការដាក់សម្ពោធជាផ្លូវការណ៌នៅខែក្រោយនេះហើយ ដោយម៉ូដែលនេះ នឹងមានការបង្កើននូវល្បឿនអេក្រង់ដល់ទៅ 165Hz refresh rate ថែមទៀតផង។ នៅថ្ងៃនេះ តាមការបង្ហោះនៅលើបណ្តាញសង្គមចិន Weibo របស់លោក Li Jie ដែលជាអគ្គនាយកគ្រប់គ្រង់ក្រុមហ៊ុន OnePlus ប្រចាំនៅប្រទេសចិន បានបញ្ជាក់ច្បាស់ហើយថា ស្មាតហ្វូនថ្មីនេះ គឺពិតជាមានអេក្រង់ល្បឿន 165Hz refresh rate ពិតមែន។
ជាមួយគ្នានេះលោក Li Jie ក៏បានស្វាគមន៍ក្រុមហ៊ុន Apple ដែលបានធ្វើការអាប់ដែតទៅលើល្បឿនអេក្រង់ 120Hz refresh rate សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនផងដែរ ដោយក្រុមហ៊ុនអាមេរិកាំងមួយនេះ ថែមទាំងបង្កើនទៅលើម៉ូដែលស្តង់ដារផងដែរ។ ដូច្នេះសម្រាប់ហ្វេនៗរបស់ iPhone 17 Series មិនថាម៉ូដែលណានោះទេ គឺមានការប្រើប្រាស់អេក្រង់ល្បឿនដូចគ្នា ដែលខុសពីមុន ក្រុមហ៊ុននេះបានបំពាក់ល្បឿនខុសគ្នាសម្រាប់ស្មាតហ្វូនរបស់ខ្លួន។
Article image
លោកអគ្គនាយកគ្រប់គ្រង់ក្រុមហ៊ុន OnePlus ប្រចាំនៅប្រទេសចិនរូបនេះ ក៏បាននិយាយថា ក្រុមហ៊ុន OnePlus គឺនៅតែនាំមុខគេដដែលទៅលើល្បឿនអេក្រង់នៅក្នុងឧស្សាហកម្មស្មាតហ្វូន ដោយក្រុមហ៊ុនបានបន្ថែមល្បឿនអេក្រង់នៅលើស្មាតហ្វូននេះ អោយខ្ពស់ជាងល្បឿន 120Hz refresh rate ដែលកំពុងតែមានប្រើប្រាស់នាពេលបច្ចុប្បន្ននៅលើស្មាតហ្វូនថ្នាក់ប្រណិតៗ។
មេធំ OnePlus បញ្ជាក់ថា OnePlus 15 នឹងមានអេក្រង់ល្បឿន 165Hz refresh rate