ស្វែងរកពួកយើង:

មេធំរបស់ Huawei និយាយថា កាមេរ៉ា Huawei Pura 90 Pro Max យកឈ្នះ iPhone 17 លើការថត Low-Light ដល់ទៅ 5 ដង

ដោយ

ជុំ ប៉េងលីន

22 មេសា 2026 02:07 រសៀល

អាន 2 នាទី

Article image
កាមេរ៉ា Huawei Pura 90 Pro Max យកឈ្នះ iPhone 17 លើការថត Low-Light
នៅពេលនេះ ស្មាតហ្វូនស៊េរីថ្មី Huawei Pura 90 Pro Max បានបង្ហាញខ្លួនជាផ្លូវការហើយ ដោយនៅលើម៉ូដែលថ្មីនេះ គឺមានមកជាមួយនឹងកាមេរ៉ាថ្មី មានមុខងារពិសេសៗជាច្រើន ហើយនិងមានលក្ខណៈពិសេសៗ ផ្តល់នូវសមត្ថភាពខ្ពស់នៅក្នុងការថតនៅកន្លែងដែលមានពន្លឺទាប (Low-Light)។ នៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធស្មាតហ្វូន Pura 90 Series នេះ ក្រុមហ៊ុន Huawei ក៏បានចែករំលែករូបភាពជាច្រើន ដែលថតចេញពីស្មាតហ្វូន Pro Max នេះ នៅក្នុងកម្រិត 4x, 8x និង 20x zoom levels ទៀតផង។

Article image
នៅក្នុងពេលនេះ មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 Pro Max នេះ អាចយកឈ្នះ iPhone 17 Pro Max បានជាក់ជាមិនខាន។ តាមប្រសាសន៌របស់លោក Richard Yu ដែលជាអគ្គនាយកផ្នែក Consumer Business Group របស់ក្រុមហ៊ុន Huawei បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Pura 90 Pro Max អាចថតរូបភាពបានប្រសើរជាងស្មាតហ្វូន iPhone 17 Pro Max ដល់ទៅ 5 ដងសម្រាប់កន្លែងដែលមានពន្លឺទាប (Low Light)។

Article image
កាមេរ៉ាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei មួយនេះ គឺមានសមត្ថភាពនៃការថតដ៏ខ្លាំងក្លាមែនទែន។ នៅលើស្មាតហ្វូនថ្មីនេះ មានការប្រើប្រាស់នូវ 200MP RYYB telephoto lens ដំបូងបំផុតនៅក្នុងឧស្សាហកម្មនេះ ដែលនឹងអនុញ្ញាតអោយមានពន្លឺចូលច្រើនជាងមុនដល់ទៅ 5 ដងបើធៀបទៅនឹង iPhone របស់ក្រុមហ៊ុន Apple។ បន្ថែមពីនេះ ស្មាតហ្វូន Pura 90 Pro Max នេះ ថែមទាំងអាចថតកម្រិត 3.3x teleconverter ជាមួយនឹងលទ្ធផលល្អប្រសើរខ្លាំង ហើយបើទោះបីជាថតកម្រិត 54x zoom វានៅតែមានលទ្ធផលល្អ។

Article image
ស្មាតហ្វូនជំនាន់ថ្មី Pura 90 Pro Max នេះ ក៏មានការប្រើប្រាស់នូវ ultra-large 200MP telephoto ដែលអាចថតរូបភាពច្បាស់នៅលើ Telephoto ហើយវាក៏ច្បាស់មិនថា Zoom-In កម្រិតណានោះទេ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា XMAGE Smart Image Capture technology ជំនាន់ថ្មីសម្រាប់ការថតរូបភាពបានច្បាស់ និងការបន្ថែមនូវ effects ជាច្រើនទៀតបានយ៉ាងសម្បូរបែបផងដែរ៕
មេធំរបស់ Huawei និយាយថា កាមេរ៉ា Huawei Pura 90 Pro Max យកឈ្នះ iPhone 17 លើការថត Low-Light ដល់ទៅ 5 ដង