ស្វែងរកពួកយើង:

ម៉ូដែលស្តើង Huawei Mate 70 Air មានអេក្រង់ 7 អ៊ីង កម្រ៉ាស់ 6.6mm និងមានថាមពលថ្មទំហំ 6,500mAh

ដោយ

Koun Jab Luffy

07 វិច្ឆិកា 2025 10:02 ព្រឹក

អាន 3 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនកម្រ៉ាស់ស្តើងបំផុតរបស់ខ្លួន នៅលើទីផ្សារប្រទេសចិនហើយដោយម៉ូដែលនេះ មានឈ្មោះហៅថា Huawei Mate 70 Air។ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចធ្វើការកម្មង់ទិញមុនបានហើយចាប់ពីថ្ងៃនេះ។ ជាមួយនិងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Mate 70 Air នេះ ត្រូវបានគេនិយាយថា គឺមានគោលដៅក្នុងការប្រជែងគ្នាជាមួយនឹងស្មាតហ្វូន iPhone Air។
ស្មាតហ្វូនជំនាន់ថ្មីនេះ មានការឌីស្សាញរូបរាងថ្មី ជាមួយនឹងកម្រាស់ 6.6mm ដែលនៅមិនទាន់ស្លីមដូចទៅនឹងស្មាតហ្វូនជំនាន់ថ្មី iPhone Air នោះទេដោយម៉ូដែលថ្មីរបស់ Apple គឺមានកម្រាស់ 5.6mm។ សម្រាប់ស្មាតហ្វូន Mate 70 Air នេះ គឺត្រូវបានក្រុមហ៊ុន Huawei បំពាក់នូវថាមពលថ្មធំជាងមុន និងកាមេរ៉ាកាន់តែប្រសើរជាងមុនដូចគ្នា។ ស្មាតហ្វូន Huawei Mate 70 Air មានអេក្រង់ទំហំធំដល់ទៅ 7 អ៊ីងកម្រិត 1.5K+ កញ្ចក់ OLED display (2760 × 1320 pixels) គាំទ្រជាមួយនឹងកម្រិតល្បឿន 120Hz refresh rate នៅលើខ្នាត 18.8:9 aspect ratio។
Article image
ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាខាងមុខទំហំ 10.7MP ដែលញាត់នៅក្នុងរន្ធប្រហោង punch-hole។ សម្រាប់ការប្រកាសចេញនេះ ក្រុមហ៊ុន Huawei ក៏ផ្តល់នូវជម្រើសនៃបន្ទះឈីបចំនួន 2 ផងដែរ ក្នុងនោះមានម៉ូដែលប្រើប្រាស់ឈីប Kirin 9020B សម្រាប់រ៉េមទំហំ 12GB និងម៉ូដែលប្រើឈីប Kirin 9020A សម្រាប់រ៉េមទំហំ 16GB។ ស្មាតហ្វូននេះដំណើរការនៅលើកម្មវិធី HarmonyOS 5.1 ហើយនិងមានថាមពលថ្មទំហំ 6,500mAh ដែលប្រើប្រាស់នូវបច្ចេកវិទ្យា 66W wired fast charging តាមរយៈ USB 2.0 ។
Article image
នៅលើស្មាតហ្វូនថ្មីនេះ ក៏មានការទ្រទ្រង់នូវ Wi-Fi 7+, two-way Beidou satellite messaging និង side-mounted fingerprint ផងដែរ។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏ប្រើប្រាស់នូវបច្ចេកវិទ្យា IP68/IP69 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ។ បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ក្រុមហ៊ុន Huawei បំពាក់នូវកាមេរ៉ាចំនួន 4 គ្រាប់ដែលមានទំហំ  50MP គាំទ្រដោយសិនស័រកម្រិត 1/1.3 អ៊ីង ultra-large អមជាមួយនឹងគ្រាប់ទីពីរមានទំហំ 8MP ultra-wide-angle lens, ហើយនិងទីបីមានទំហំ 12MP RYYB 3x telephoto រួមនិងទីបួនទំហំ 1.5MP red maple multispectral sensor ដើម្បីពង្រឹងទៅលើពណ៌ថតបានច្បាស់នៅគ្រប់ស្ថានភាពពន្លឺផងដែរ។
Article image
ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Air មានពណ៌  Obsidian Black, Feather White និង Silver Brocade ហើយនិងមានតម្លៃ 4,199 យ៉ន់ (~$575) សម្រាប់ទំហំ 12GB+256GB និងទំហំ 12GB+512GB តម្លៃ 4,699 យ៉ន់ (~$645) ហើយនិងទំហំ 16GB+256GB មានតម្លៃ 4,699 យ៉ន់ (~$645) ខណៈដែលទំហំ 16GB+512GB មានតម្លៃ 5,199 យ៉ន់ (~$715)។
ម៉ូដែលស្តើង Huawei Mate 70 Air មានអេក្រង់ 7 អ៊ីង កម្រ៉ាស់ 6.6mm និងមានថាមពលថ្មទំហំ 6,500mAh