ស្វែងរកពួកយើង:

ម៉ូឌុលកាមេរ៉ានៅលើ iPhone 17 ត្រូវបានគេនិយាយថា មានការឌីស្សាញស្រដៀងទៅនឹង Google Pixel

ដោយ

Koun Jab Luffy

12 ធ្នូ 2024 04:59 ល្ងាច

អាន 2 នាទី

Article image
ខណៈដែល iPhone 16 Series ទើបតែមានការប្រកាសចេញបានប៉ុន្មានខែនោះ នៅថ្ងៃនេះ មានការទម្លាយចេញនូវព័ត៌មានថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ម៉ូដែល iPhone 17 Series ថែមទៀតហើយ។ ជាមួយនិងការលេចនូវព័ត៌មានថ្មីនេះ ម៉ូឌុលកាមេរ៉ានៅលើ iPhone 17 ត្រូវបានគេនិយាយថា គឺមានការឌីស្សាញស្រដៀងជាមួយនិង Google Pixel ដែលបង្ហាញវត្តមាននៅលើទីផ្សារនពេលកន្លងមក។
បើយើងមើលទៅលើគំនូសព្រាង render របស់ iPhone 17 series ដែលត្រូវបានចែលចាយដោយអ្នកទម្លាយ Digital Chat Station នៅលើបណ្តាញសង្គម Weibo របស់ចិននោះ គឺបង្ហាញថា ក្រុមហ៊ុន Apple បានធ្វើការឌីស្សាញម៉ូឌុលកាមេរ៉ាក្រោយមានរាង pill shaped ដែលមើលទៅដូចគ្នាជាមួយនិងម៉ូឌុលកាមេរ៉ារបស់ម៉ូដែលស្តង់ដារ iPhone 16 អញ្ចឹងដែរ ប៉ុន្តែមិនបញ្ឈរនោះទេ នៅលើម៉ូដែលថ្មីនេះ គឺមានរាងផ្តេកវិញម្តង ដែលមើលទៅដូចគ្នាជាមួយនិងម៉ូឌុលកាមេរ៉ា ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Google Pixel 9 ដែលទើបតែបង្ហាញវត្តមានថ្មីៗអញ្ចឹង។
Article image
ការបែកធ្លាយខាងលើនេះ គឺបង្ហាញពីសិនស័រកាមេរ៉ាចំនួន 3 គ្រាប់ និងមានអំពូល LED flash មួយគ្រាប់។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Cupertino មួយនេះ គឺធ្លាប់បាននិយាយរួចមកហើយថា ខ្លួននឹងមានការផ្តោតខ្លាំងទៅលើការឌីស្សាញរូបរាង iPhone 17 ដើម្បីធ្វើការផ្លាស់ប្តូរមួយសម្រាប់ iPhone នៅក្នុងឆ្នាំនេះ។ សម្រាប់កាមេរ៉ា 3 គ្រាប់នៅលើរូបភាពនេះ គឺបញ្ជាក់ថា នេះគឺជា iPhone 17 Pro series។ សូមជំរាបថា ការបែកធ្លាយខាងលើនេះ ក៏មានការបញ្ជាក់ថា iPhone 17 Pro ក៏មានការបំពាក់ប៊ូតុងនៅចំហៀងតួផងដែរ។
Article image