ស្វែងរកពួកយើង:

ម៉ូតូអគ្គិសនីស៊េរីថ្មី BMW CE 02 eParkourer 2024 ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ជាមួយតម្លៃ $7,599

ដោយ

Koun Jab Luffy

17 កុម្ភៈ 2024 04:44 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តប្រណិតម៉ាក BMW បានបង្ហាញគំរូម៉ូតូអគ្គិសនីម៉ូដែល CE02 នៅក្នុងឆ្នាំ 2021 ហើយម៉ូតូអគ្គិសនីនេះក៏ត្រូវបានក្រុមហ៊ុនប្រកាសចេញផ្លូវការណ៍នៅក្នុងខែកក្តដា ឆ្នាំ 2023 ក្រោមស្លាកឈ្មោះ BMW CE02 eParkourer E-bike។ ហើយនៅពេលនេះ BMW ក៏បាននាំយកម៉ូតូអគ្គិសនីស៊េរីថ្មីនេះចូលមកកាន់ទីផ្សារជាផ្លូវការណ៍ហើយ។
សម្រាប់ការឌីស្សាញរបស់ BMW CE02 eParkourer គឺមានលក្ខណៈខុសពីប្រភេទកង់ e-Sooter ក៏ដូចជាក្រុមប្រភេទម៉ូតូអគ្គិសនីផងដែរ។ CE 02 eParkourer គឺជាម៉ូដែល entry-level បន្ទាប់ពីម៉ូដែល CE 04 scooter។ ម៉ូតូអគ្គិសនីស៊េរីថ្មីនេះត្រូវបានរចនាឡើងជាមួយភាពប្រណិតទាក់ទាញ ជាមួយភាពច្នៃប្រឌិតខ្ពស់ និងមានសមត្ថភាពល្បឿនលឿនសាកសមបំផុតសម្រាប់ការប្រើប្រាស់នៅទីក្រុង។
Article image
ហើយថ្មីៗនេះក្រុមហ៊ុនដៃគូ BMW ចំនួនពីរ គឺ Motor Trend និង Wired បានទទួលម៉ូដែលអគ្គិសនីស៊េរីថ្មី CE 02 eParkourer នេះសម្រាប់ការជិះសាកល្បងផងដែរ។ BMW និយាយថា CE 02 តំណាងឱ្យវិធីថ្មីនៃការចូលទៅកាន់ផ្នែក BMW Motorrad។
Article image
BMW CE 02 eParkourer  មិនមែនត្រឹមតែជា e-scooter ឬក៏ e-motorbike ប៉ុណ្ណោះទេ ប៉ុន្តែវាជាម៉ូតូអគ្គិសនីដែលមានភាពទាក់ចិត្តសម្រាប់យុវវ័យ។ BMW CE 02 eParkourer  ត្រូវបានបង្កើតឡើងការលម្អបរិស្ថានទីក្រុង ជាមួយការរចនាយ៉ាងបែបប្រណិត និងភាពរឹងមាំ ជាមួយល្បឿនដំណើរការលឿនរហ័សសមស្របតាមការប្រើប្រាស់នៅទីក្រុងបំផុត។
Article image
ម៉ូតូអគ្គិសនីស៊េរីថ្មីនេះ បានបំពាក់នូវជម្រើសម៉ូទ័រអគ្គិសនីពីរទំហំ គឺទំហំ 4kW និងទំហំ 11kW។ សម្រាប់ម៉ូដែលស្តង់ដារ ឬ Base-Model មានល្បឿន 45km/h ខណៈម៉ូដែលកំពូល ឬ Top-Model មានល្បឿន 95km/h។ បន្ថែមពីនេះ CE 02 eParkourer នៅមានភ្ជាប់មកជាមួយ Mode សម្រាប់ការកំនត់ក្នុងការជិះមួយចំនួនថែមផង។
Article image
ម៉ូតូអគ្គិសនី BMW CE 02 eParkourer អាចបើកបានចំងាយផ្លូវ 59 ម៉ាយល៍ ឬប្រហែលជាង 94 គីឡូម៉ែតនៅពេលសាកអាគុយពេញម្តង ហើយការសាកអាគុយមួយពេញម្តងចំនាយពេលខ្ទង់ 100 នាទី (1h:40mn)។ BMW បានប្រកាសចេញលក់ម៉ូតូអគ្គិសនីស៊េរីថ្មីរបស់ខ្លួនជាមួយតម្លៃតម្លៃខ្ទង់ចាប់ពី $7,599 ឡើងទៅ៕
Article image
ម៉ូតូអគ្គិសនីស៊េរីថ្មី BMW CE 02 eParkourer 2024 ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ជាមួយតម្លៃ $7,599