
ថ្មីៗនេះ ក្រុមហ៊ុន MSI បានប្រកាសចេញនូវហ្គេមីងម៉ូនីទ័រម៉ូដែលថ្មីរបស់ខ្លួនម៉ូដែល MAG 27CQ6PF មានសមត្ថភាពខ្ពស់ និងមានតម្លៃធូថ្លៃមិនធ្លាប់មានពីមុខមកនោះទេ។ ម៉ូនីទ័រ MSI MAG 27CQ6PF ថ្មីនេះ បានប្រកាសដាក់លក់នៅលើទីផ្សារអាមេរិក ជាមួយតម្លៃ $189 ដែលតម្លៃនេះបានធ្វើអោយម៉ូនីទ័រថ្មីនេះក្លាយជាហ្គេមីងម៉ូនីទ័រ ដែលមានគុណភាពខ្ពស់ និងមានតម្លៃធូថ្លៃបំផុតសម្រាប់ទីផ្សារនេះ។
ម៉ូនីទ័រ MSI MAG 27CQ6PF មានអេក្រង់ទំហំ 27-អ៊ីង Rapid VA display បង្ហាញចេញបានទំហំ QHD ទំហំ 2560x1440pixels និងមានកម្រិតគែមកោង 1500R curve ដែលផ្តល់នូវបទពិសោធន៌ខ្ពស់បំផុតសម្រាប់ការលេងហ្គេម។ ម៉ូនីទ័រនេះមានសមត្ថភាពអាចរត់បានល្បឿន 180Hz និងមានកម្រិតឆ្លើយតបអេក្រង់ 0.5 ms MPRT ផ្តល់នូវដំណើរការរលូនសម្រាប់ការបំពេញការងារ និងការលលេងហ្គេម។ ជាមួយគ្នានេះនៅលើម៉ូនីទ័រ MSI MAG 27CQ6PF នេះ ក៏មានការតម្លើងនូវបច្ចេកវិទ្យា Adaptive-Sync technology ដោយជួយអេក្រង់នេះកាន់តែមានភាពអស្ចារ្យថែមទៀតផង។

ម៉ូនីទ័រ MSI MAG 27CQ6PF មានការបំពាក់នូវកម្រិតពន្លឺ peak brightness 300nits និងមាន contrast ratio 5,000:1 ហើយនិងមានការគាំទ្រនូវកម្រិត 105% ទៅលើ sRGB color space រួមនិង 80% ទៅលើ DCI-P3 color space ដោយផ្តល់អោយការបង្ហាញចេញនៅលើម៉ូនីទ័រថ្មីនេះមានភាពច្បាស់ និងមានពណ៌ស្រស់ស្អាតថែមទៀតផង។ ម៉ូនីទ័រ MSI MAG 27CQ6PF ក៏មានការទ្រទ្រង់ជាមួយនិងកម្រិត 8-bit+FRC color depth និង Wide Color Gamut technology ថែមទៀតផង។

ម៉ូនីទ័រ MSI MAG 27CQ6PF អាចកាច់បង្វិលបញ្ឈរបាន និងមានរន្ធ HDMI 2.0 ports ចំនួន 2 ហើយនិងរន្ធ DisplayPort 1.4 ចំនួន 1 រួមនិងរន្ធ headphone jack មួយ ប៉ុន្តែមិនមានរន្ធ USB ports នោះទេ។ ម៉ូនីទ័រ MSI MAG 27CQ6PF មានដាក់លក់នៅលើទីផ្សារអាមេរិក ក្នុងហាង Best Buy ឬក្រុមហ៊ុន MSI។
