
នៅថ្ងៃទី 29 ខែកក្កដានេះ ក្រុមហ៊ុន Seres បានប្រារព្ធនូវពិធីអបអរសាទរនៅវត្តមានរថយន្ត Aito លេខរៀងទី 400,000 របស់ខ្លួន ដែលបានរំកិលចេញពីខ្សែសង្វាក់តម្លើងរថយន្ត ស្របពេលដែលរថយន្ត Aito M9 ដែលមានលេងរៀងទី 70,000 ក៏ត្រូវបានចែកចាយផងដែរ ដែលនេះ បានធ្វើអោយក្រុមហ៊ុន Aito ក្លាយជាម៉ាកយីហោក្រុមហ៊ុន ដែលមានកំណើនខ្ពស់បំផុតនៅលើទីផ្សារដែលទទួលបាននូវជោគជ័យនេះ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ។
គួរបញ្ជាក់ថា កាលពីដើមខែនេះ ក្រុមហ៊ុន Seres ប្រកាសថា ខ្លួនបានចំណាយទឹកប្រាក់ចំនួន 2.5 ពាន់លានយ៉ន់ (344 លានដុល្លារអាមេរិក) ដើម្បីទិញយកនូវម៉ាកសញ្ញា Aito Trademark និងប៉ាតង់ដែលពាក់ព័ន្ធពីក្រុមហ៊ុន Huawei។ សូមជំរាបថា ក្រុមហ៊ុន Aito (Adding Intelligence to Auto) គឺជាម៉ាកយីហោរថយន្តអគ្គិសនីថ្មីមួយ ដែលបានបង្កើតរួមគ្នាជាមួយ ក្រុមហ៊ុន Huawei និង Seres កាលពីខែធ្នូ ឆ្នាំ 2021 កន្លងទៅ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Aito បានបញ្ចេញលក់រថយន្តនៅលើទីផ្សាររថយន្តចំនួន 3 ម៉ូដែល ក្នុងនោះមានដូចជា Aito M5, M7 និង M9 ។ នៅក្នុងខែធ្នូ ឆ្នាំ 2022 នេះ រថយន្ត Aito M5 ចាប់ផ្តើមចែកចាយ នៅក្នុងខែសីហាឆ្នាំ 2022 នេះ រថយន្ត Aito M7 ក៏ចាប់ផ្តើមចែកចាយផងដែរ។ បន្ថែមពីនេះ មានពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា ក្រុមហ៊ុន Aito ក៏មានគម្រោងក្នុងការបង្ហាញនូវរថយន្ត Aito M8 នៅក្នុងឆ្នាំនេះផងដែរ។
សូមជំរាបផងដែរថា នៅក្នុងខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុន Aito បានលក់រថយន្តបានចំនួន 41,206 គ្រឿង ដែលមានការកើនឡើងចំនួន 706.2% បើធៀបទៅនឹងឆ្នាំមុននេះ កំណើនប្រចាំខែកើនឡើង 27.3% ដែលមានរថយន្ត 16,533 Aito M9, 17,513 Aito M7 និង 7,160 Aito M5 ។

គិតចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះ បរិមាណនៃការលក់សរុបរបស់ក្រុមហ៊ុន Aito គឺមានរថយន្តចំនួន 182,098 គ្រឿងដែលមាន 58,866 M9, 106,704 M7 និង 16,528 M5 ។ បន្ថែមពិនេះ ក្រុមហ៊ុន Aito ប្រកាសថា ការបញ្ជាទិញទៅលើរថយន្ត M9 នេះគឺច្រើនជាង 110,000 ។ បើមើលទៅលើគោលដៅនៃការលក់រថយន្តឆ្នាំ 2024 របស់ក្រុមហ៊ុន Aito នេះគឺចំនួន 600,000 ៕
