ស្វែងរកពួកយើង:

រថយន្ត BYD Atto 3 ស៊េរី 2025 បំពាក់នូវ God’s Eye ADAS ដាក់លក់នៅចិនតម្លៃចាប់ពីជាង1 ម៉ឺនដុល្លារឡើង

ដោយ

Koun Jab Luffy

06 មីនា 2025 09:44 ព្រឹក

អាន 3 នាទី

Article image
កាលពីម្សិលមិញនេះ BYD Atto 3 ដែលជារថយន្តអគ្គិសនីប្រភេទ Crossover ស៊េរីថ្មីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៍នៅលើទីផ្សារប្រទេសចិនហើយ ជាមួយនិងការដាក់តម្លៃចាប់ពី 115,800 យ៉ន់ ដែលប្រហាក់ប្រហែល 15,940 ដុល្លារ។ តម្លៃនេះគឺខ្ពស់ជាងម៉ូដែលមុនឆ្នាំ 2024 ត្រឹមតែ  1,000 យ៉ន់ ប្រហែល140 ដុល្លារប៉ុណ្ណោះ។ រថយន្តស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុន BYD ដាក់អោយប្រើប្រាស់នូវជំនួយការបើកថ្មីរបស់ខ្លូន God’s Eye C (DiPilot 100) ADAS និងមានការតម្លើងនូវទូទឹកកកផងដែរ។
សូមជំរាប BYD Atto 3 គឺជារថយន្តប្រភេទ Compact Crossover ដែលលក់នៅលើទីផ្សារប្រទេសចិននិងទីផ្សារមួយចំនួនទៀតជាមួយនិងឈ្មោះថា Yuan Plus ហើយម៉ូដែលនេះ ត្រូវបានគេមើលឃើញថា មានការពេញនិយមខ្លាំងមែនទែននៅលើទីផ្សារចិន។ កាលពីឆ្នាំមុននេះ BYD លក់រថយន្តនេះបានចំនួន 275,233 គ្រឿង ដែលមានការថយចុះ 11.1% ប្រៀបធៀបជាមួយនិងឆ្នាំកន្លងទៅ។ ដោយសារតែមានការធ្លាក់ចុះបែបនេះហើយបានធ្វើក្រុមហ៊ុន BYD បានសម្រេចបញ្ចេញនូវម៉ូដែលថ្មីសម្រាប់ Atto 3 ដែលមានការបន្ថែមនូវមុខងារថ្មីៗមួយចំនួន។
Article image
BYD Atto 3 ស៊េរីថ្មីឆ្នាំ 2025 នេះ គឺមានការឌីស្សាញថ្មីបន្តិចទាក់ទងនឹងផ្នែកខាងមុខ ដោយមានការពង្រីកបន្ថែមទំហំនៃលំហូរខ្យល់បុកធំជាងមុន និងមានចង្កៀងមុខថ្មី រាងអក្សរ D-pillars មានស៊ុមពណ៌ខ្មៅ ក៏ដូចជាការខាងលើដំបូល Spoiler មានភ្ជាប់នូវភ្លើងហ្រ្វាំងភ្លោះផងដែរ។ រថយន្ត Atto 3 មានទំហំដូចមុនដដែល គឺ 4455/1875/1615mm ជាមួយនិងគម្លាតកង់មុខក្រោយ 2720mm។ សម្រាប់អក្សរ “Build Your Dreams” ដែលមានក្រោយ គឺបានប្តូរមកជា BYD វិញ។
Article image
សម្រាប់ការឌីស្សាញទៅលើផ្នែលខាងក្នុងនៃរថយន្ត 2025 របស់ BYD Atto 3 នេះ គឺមានម្រើស 2 ពណ៌ គឺមានពណ៌ beige និងប្រផេះ។ រថយន្តថ្មីនេះមានការផ្លាស់ប្តូរកន្លែងដាក់លេខមកក្រោមដៃចង្កូត ដោយផ្នែកកណ្តាលនេះ គឺទូលាយជាងមុន មានកន្លែងសាកថ្មឥតខ្សែរ 5 W wireless charging pad និងកន្លែងដាក់កែវទឹក 2 រួមជាមួយប៊ូតុងបញ្ជាទៅលើផ្នែកមួយចំនួន។ នៅក្នុងរថយន្តនេះក៏មានការបំពាក់នូវអេក្រង់ទំហំ 8.8-អ៊ីង instrument cluster និងមួយទៀតទំហំ 12-អ៊ីង head-up display ហើយក៏មានទូទឹកកកផងដែរ។
Article image
រថយន្ត BYD Atto 3 នេះ ត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយ Gods’ Eye C intelligent driving system ដែលគ្រប់គ្នាស្គាល់ថា គឺជា DiPilot 100 system។ BYD Atto 3 បំពាក់នូវកម្លាំងដូចមុនដែរ ដោយម៉ូទ័រខាងមុខមានកម្លាំង 150kW (201 សេះ) និងមាមអាគុយពីជម្រើសគឺមានទំហំ 49.9 kWh និង 60.5 kWh ដែលអាចបើកបរបាន 430km និង 510km តាមស្តង់ដារ CLTC។ BYD Atto 3 ដាក់លក់នៅលើទីផ្សារចិនជាមួយនិង 5 ជម្រើស មានតម្លៃចាប់ពី 115,800 យ៉ន់ទៅ145,800 យ៉ន់ ប្រហែល 15,940 ដុល្លារទៅ 20,070 ដុល្លារ។
រថយន្ត BYD Atto 3 ស៊េរី 2025 បំពាក់នូវ God’s Eye ADAS ដាក់លក់នៅចិនតម្លៃចាប់ពីជាង1 ម៉ឺនដុល្លារឡើង