ស្វែងរកពួកយើង:

រថយន្ត Changan CS75 Plus SUV ជំនាន់ទី 4 បង្ហាញវត្តមាននៅពិពណ៌រថយន្ត Chengdu Auto Show 2024

ដោយ

Koun Jab Luffy

31 សីហា 2024 12:29 ថ្ងៃត្រង់

អាន 2 នាទី

Article image
រថយន្ត Changan CS75 Plus SUV ដែលប្រើប្រាស់នូវកូដឈ្មោះ C928 ត្រូវបានក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិនមួយនេះ ប្រកាសចេញជាផ្លូវការនៅក្នុងព្រឹត្តិការណ៌ពិពណ៌រថយន្ត Chengdu Auto Show 2024 កាលពីថ្ងៃទី 30 ខែសីហានេះហើយ។ យោងតាមប្រភពជាច្រើនបាននិយាយថា រថយន្តថ្មីនេះ គឺម៉ូដែលជំនាន់ទី 4 នៃម៉ូដែល Changan CS75 Plus ដែលមានមានការអាប់ដែតយ៉ាងខ្លាំងទៅលើផ្នែកខាងក្រៅ និងផ្នែកខាងក្នុង រួមជាមួយនិងកម្លាំងម៉ាស៊ីនផងដែរ។ រថយន្តថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញវត្តមាននៅខែកញ្ញាខាងមុខនេះហើយ។
រថយន្តនេះមានការឌីស្សាញផ្នែកខាងមុខ មើលទៅគឺមានភាពប្រហាក់ប្រហែលជាមួយនិងម៉ូដែលមុនអញ្ចឹងដែរ ដោយមានប៉ាណាមុខធំ និងមានស្លាកសញ្ញាឡូហ្គោអក្សរ V ហើយនិងមានអំពូល LED នៅលើប៉ាណាមុខ ខណដែលចង្កៀងស្ថិតនៅសងខាងមានការឌីស្សាញស្អាតមែនទែន។ រថយន្តនេះ ត្រូវបានក្រុមហ៊ុនធ្វើការរចនាជាពិសេសស្របតាមស្តង់ដាររថយន្ត SUV ដោយនៅផ្នែកខាងក្រោយមានស្តុបវែងកាត់ទទឹងផ្នែកខាងក្រោយរថយន្តដែលមានភ្ជាប់គ្នាដោយស្លាកសញ្ញា Changan logo។ ជាមួយគ្នានេះនៅផ្នែលខាងលើនៃទ្វាក្រោយក៏មានការឌីស្សាញនូវ spoiler ឬ កាងខាងលើផងដែរ។ រថយន្ត CS75 Plus សេរីថ្មីនេះ ត្រូវបានគេនិយាយថា គឺមានទំហំធំជាងជំនាន់មុន។
រថយន្ត Changan CS75 Plus SUV មានគម្លាតកង់មុខក្រោយប្រវែង 2800mm ប្រៀបធៀបជាមួយនិងជំនាន់មុនគឺត្រឹមតែ 2710mm ប៉ុណ្ណោះ។ សម្រាប់តួទាំងមូលនៃរថយន្ត Changan CS75 Plus SUV នេះ គឺមានប្រវែង 4770mm ទទឹង 1910mm និងកម្ពស់ 1695mm។ និយាយពីការឌីស្សាញផ្នែកក្នុងវិញ រថយន្តនេះ គឺមានអេក្រង់ 3 ដោយអេក្រង់មួយនៅមុខអ្នកបើកបរ និងអេក្រង់ទីពីរនៅចំកណ្តាលនៃកៅអីខាងមុខទាំងពីរ ហើយនិងអេក្រង់ទីបីនៅចំពីមុខកៅអីជាប់អ្នកបើកបរ។
Article image
មិនខុសពីជំនាន់មុនៗនោះទេ រថយន្ត CS75 Plus ជំនាន់ថ្មីនេះ គឺនឹងមានការប្រើប្រាស់នូវប្រព័ន្ធ ICE។ រថយន្តនេះ គឺដំណើរការនៅលើម៉ាស៊ីនជំនាន់ថ្មី Blue Whale 1.5T Engine ដែលមានសមត្ថភាពមអាចបង្កើតនូវថាមពលអគ្គិសនីបាន 141kW ជាមួយនិងកម្លាំងរមួល 310Nm។ រថយន្តនេះប្រើប្រាស់ប្រព័ន្ធលេខ 8 វគ្គ eight-speed automatic Aisin transmission។ បន្ថែមពីនេះ រថយន្ត Changan CS75 Plus ក៏មានការបំពាក់នូវប្រព័ន្ធជំនួយការបើកបរ L2 driving assistance ដែលអាចប្រើប្រាស់នូវមុខងារថ្មីបានដូចជា lane-keeping assistant, APA 5.0 valet parking រួមនិង មុខងារ parking memory function ថែមទៀតផង។
រថយន្ត Changan CS75 Plus SUV ជំនាន់ទី 4 បង្ហាញវត្តមាននៅពិពណ៌រថយន្ត Chengdu Auto Show 2024