ស្វែងរកពួកយើង:

រថយន្ត Chery Exeed VX C-DM ម៉ូដែល PHEV កំលាំង 610 សេះ មានតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

25 កុម្ភៈ 2025 05:25 ល្ងាច

អាន 2 នាទី

Article image
Exeed VX C-DM គឺជារថយន្ត Plug-in-hybrid SUV កៅអី 3 ជួរស៊េរីថ្មីរបស់ក្រុមហ៊ុន Chery មានកំលាំង 610 សេះ និងអាចជិះបានចម្ងាយផ្លូវ 1,300km បានបើកទទួលការបញ្ជាទិញមុននៅទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ 239,900 យ៉ន់ ឬប្រហែល $33,085។ Exeed VX C-DM បានបង្ហាញខ្លូននៅទីផ្សារអន្តរជាតិជាលើកដំបូងនៅបប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី 23 កុម្ភៈ ថ្មីៗនេះ ហើយរថយន្តនេះ ក៏ត្រៀមខ្លួនក្នុងការចូលទៅកាន់ទីផ្សារ Middle Kingdom ក្នុងពេលឆាប់ៗនេះផងដែរ ដើម្បីជួយពង្រីកទីផ្សារទីផ្សាររថយន្តប្រភេទ New Energy Vehicle (NEW) របស់ Chery Group។
Chery Exeed VX C-DM គឺជារថយន្ត Full-sized SUV ដែលមានបណ្តោយ 5,010mm / ទឹទឹង 1,940mm/ កំពស់ 1,800mm និងមានគម្លាចន្លោះកង់មុខទៅកង់ក្រោយ 2,900mm។ សម្រាប់រថយន្តរថយន្តស៊េរីថ្មីនេះ គឺមានភាពប្រណិតទាន់សម័យ មានរាងហំមិនចាញ់ត្រកូលរថយន្ត Lexus LX600 ឡើយ។ Exeed VX C-DM មានជម្រើស 6 កៅអី និង 7 កៅអី។
Article image
ផ្នែកខាងក្នុងមានការរចនាតុបតែងយ៉ាងប្រណិតទំនើបនិយមខ្លាំងមែនទែន ជាមួយកាប៊ីនរថយន្តរចនាបែបកាប៊ីនយន្តហោះដោយមានបំពាក់នូវប្រព័ន្ធអេក្រង់បែប MBUX Hyperscreen ដែលមានអេក្រង់បីតំរៀបជាប់គ្នា ដោយអេក្រង់កណ្តាលមានទំហំធំដល់ 15.6-inch អមសងខាងដោយអេក្រង់ទំហំ 12.3-inch។ ហើយសម្រាប់ម៉ូដែល 6-កៅអី មានបំពាក់នូវមុខងារកំដៅកៅអី មុខងារខ្យល់ត្រជាក់ និងមុខងារម៉ាស្សាសម្រាប់កៅអីជួរទីពីរថែមទៀតផង។
ទាក់ទងនឹងអនុភាពកំលាំងវិញ Chery Exeed VX C-DM បានបំពាក់នូវម៉ាស៊ីនសាំងចំនុះ 1.5-liter turbocharged ICE កំលាំង 115kW ភ្ជាប់ដំណើរការដោយប្រអប់លេខ DHT បីវគ្គ ដែលភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនី e-Motor កំលាំង 165kW។ ចំនែកម៉ូទ័រអគ្គិសនីទីពីររបស់ Exeed VX C-DM ស្ថិតនៅផ្នែកខាងក្រោយដែលមានកំលាំង 175kW។
បើសរុបទាំងកំលាំងម៉ាស៊ីន 1.5-liter រួមនឹងម៉ូទ័រអគ្គិសនីទាំងពីររបស់ Exeed VX C-DM បញ្ចូលគ្នា គឺមានកំលាំងរហូតដល់ 455kW ឬស្មើរនឹង 610 សេះ និងកំលាំងរមូល 920Nm ដែលផ្តល់អនុភាពឲ្យរថយន្ត Full-sized SUV ស៊េរីថ្មីមួយនេះអាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ចាយពេលប្រមាណ 5 វិនាទី។
Article image
Chery Exeed VX C-DM ប្រើប្រាស់កញ្ចប់ថ្មប្រភេទ ternary NMC battery pack របស់ CATL ដែលសាកភ្លើងពេញម្តងអាចជិះ 180km ដោយប្រើថាមពលថ្មសុទ្ធ។ Exeed VX C-DM មានធុងសាំងដែលផ្ទុកចំណុះបាន 70 លីត្រ ហើយការចាក់សាំង និងសាកភ្លើងមួយពេញម្តងជិះបានចម្ងាយផ្លូវដល់ 1,300 គីឡូម៉ែត្រ ជាមួយកម្រិតស៊ីសាំង 6.88L/100km៕