ស្វែងរកពួកយើង:

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ

Koun Jab Luffy

17 កញ្ញា 2024 12:06 ថ្ងៃត្រង់

អាន 3 នាទី

Article image
កាលពីល្ងាចថ្ងៃទី 16 ខែ កញ្ញា ម្សិលមិញនេះ នៅក្នុងកម្មវិធី 2024 IAA Transportation Show នៅប្រទេសអាល្លឺម៉ង់ក្រុមហ៊ុនផលិតរថយន្ត Ford របស់អាមេរិក បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Pickup truck Plug-in-Hybrid ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Ford Ranger PHEV។ រថយន្ត PHEV ឬ Plug-in-Hybrid electric Vehicle ស៊េរីថ្មីនេះត្រូវបានគេដឹងថា នឹងចេញលក់ជាមួយជម្រើសចំនួនបីស៊េរី គឺ Ford Ranger, Ford Wildtrak និង XLT។
រថយន្ត Ford PHEV ឆ្នាំ 2025 ទាំងបីស៊េរីខាងលើនេះ គឺមានភ្ជាប់មកជាមួយម៉ាស៊ីនម៉ាស៊ូតប្រភេទ Turbocharged ទំហំធំ 2.3-liter ដំណើរការដោយប្រព័ន្ធ EcoBoost និងប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 10 វគ្គ។ Ford Ranger PHEV 2025 មានបំពាក់បន្ថែមនៅប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 75kW និងកញ្ចប់អាគុយអគ្គិសនីប្រភេទ Lithium-ion battery pack ទំហំ 11.8kWh។ ប្រព័ន្ធម៉ាស៊ីន Plug-in-hybrid របស់ Ford Ranger PHEV 2025 អាចផលិតកំលាំងបាន 275 សេះ និងកំលាំងរមូល 509 pound-feet។
Article image
កំលាំងរមូលនៃប្រព័ន្ធម៉ាស៊ីន Plug-in-hybrid របស់ Ranger PHEV 2025 គឺខ្លាំងជាងម៉ាស៊ីន Ford Ranger ផ្សេង ព្រមទាំងខ្លាំងជាងម៉ូដែល Ford Raptor ផងដែរ ដោយអាចផលិតកំលាំងបង្វិលជុំបាន 362 lb-ft សម្រាប់ម៉ូដែលលក់នៅទីផ្សារអឺរ៉ុប និង 430 lb-ft សម្រាប់ម៉ូដែលនៅទីផ្សារអាមេរិក។
Article image
បើតាមរបាយការណ៍បញ្ជាក់ពីស្ថាប័ន WLTP ឲ្យដឹងថាកញ្ចប់អាគុយ Lithium-ion ទំហំ 11.8kWh របស់ Ford Ranger PHEV 2025 សាកភ្លើងពេញម្តងអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានប្រមាណជាង 45 គីឡូម៉ែត្រ។ ហើយការសាកភ្លើងចូលវិញ គឺអាចធ្វើទៅបានតាមរយះប្រព័ន្ធសាកភ្លើង 2.3-kW Pro Power Onboard ហើយ Ford ក៏ផ្តល់នូវជម្រើសកំលាំងសាកដល់ 6.9-kW ជាមួយប្រព័ន្ធចែកភ្លើងសាក dual 3.45-kW។
Article image
Ford Ranger PHEV ស៊េរីឆ្នាំ 2025 អាចផ្ទុកទំងន់បាន 2,204 ផោន ឬប្រហែល 1,000 គីឡូក្រាមនៅផ្នែកខាងក្រោយ និងអាចអូសសណ្តោងទំងន់បាន 7,716 ផោន ឬប្រហែល 3,500 គីឡូក្រាម។ សម្រាប់ម៉ូដែល Stormtrak គឺមានបំពាក់នូវចង្កៀងគុជពីរគ្រាប់បំពាក់នូអំពូលភ្លើង matrix LED headlights សងខាង ជាមួយអំពូល Daytime running light រចនារចនាអក្សរ C កាច់ចូលក្នុង។
Article image
រថយន្ត Pickup truck ស៊េរីថ្មីមួយនេះមានបំពាក់នូវប្រព័ន្ធកាមេរ៉ា 360-degree និងប្រព័ន្ធបំពងសំឡេងប្រភេទ B&O sound system ចំនួន 10 គ្រាប់។ បន្ថែមពីនេះ រថយន្តស៊េរីថ្មីនេះ ក៏មានបំពាក់នូវប្រព័ន្ធជំនួយការបើកបរ  Pro Trailer Backup Assist system, ជាមួយយ៉ាន់កង់ទំហំ 18-inch រួមនឹងប្រព័ន្ធ fender vents និង rack system ផងដែរ។
Article image
សម្រាប់តម្លៃ និងការចេញលក់នៅទីផ្សារសហរដ្ឋអាមេរិកសម្រាប់រថយន្ត Ford Ranger PHEV 2025 ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេ។ ដោយឡែកសម្រាប់ការដឹកជញ្ជូនលើកដំបូងទៅកាន់អតិថិជននៅទីផ្សារអឺរ៉ុបត្រូវបានកំណត់ពេលសម្រាប់និទាឃរដូវឆ្នាំ 2025 បន្ទាប់ពីការផលិតចាប់ផ្តើមនៅអាហ្វ្រិកខាងត្បូង៕