ស្វែងរកពួកយើង:

រថយន្ត MG IM 6 នឹងបង្ហាញវត្តមាននៅព្រឹត្តិការណ៌ Thailand Auto Show នៅថ្ងៃទី 24 ខែមីនាខាងមុខនេះ

ដោយ

Koun Jab Luffy

05 មីនា 2025 01:57 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត IM Motor បានធ្វើការប្រកាសចេញរថយន្តស៊េរីថ្មីសម្រាប់ទីផ្សារនាយសមុទ្ធ ឬ Oversea Version នៃរថយន្តម៉ូដែល IM LS6 ឬ IM6 ត្រូវបានដឹងជញ្ជូនចេញពីកំពង់ផែទីក្រុងសៀងហៃ ហើយចេញដំណើរទៅកាន់ប្រទេសថៃ។ IM6 ត្រៀមនឹងដាក់បង្ហាញជាផ្លូវការនៅក្នុងកម្មវិធី Thailand AutoShow នៅថ្ងៃទី 24 ខែមីនា ស្ថិតក្រោមម៉ាកយីហោ MG របស់សម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ត SAIC។
IM Motors គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែលបង្កើតឡើងដោយសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ត SAIC, Alibaba និង Zhangjiang Hi-tech។ សម្រាប់រថយន្ត MG IM6 ឬ LS6 ជាប្រភេទរថយន្ត Crossover ដែលត្រូវបានផលិតឡើងដោយឈរនៅលើគំរូរចនាបថ Gentle Sculpture concept ដោយមានជម្រើសចំនួន 5 ម៉ូដែលផ្សេងគ្នាជាមួយតម្លៃចាប់ពីខ្ទង់ $30,000 ដល់ $38,600 នៅទីផ្សារប្រទេសចិន។ ហើយបើតាមការបញ្ជាក់ពីស្តង់ដាររបស់ស្ថាប័ន CLTC បានបញ្ជាក់ថា រថយន្ត Crossover EV ស៊េរីថ្មីនេះអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធនៅពេលសាកភ្លើងពេញម្តងបានដល់ 625km ទៅ 802km តាមជម្រើសម៉ូដែលរៀងគ្នា។
Article image
MG IM6 មានបំពាក់នូវប្រព័ន្ធមុខងារពិសេសៗដូចជា lizard digital chassis, intelligent four-wheel steering system, ultra-long-range high-precision lidar, NVIDIA DRIVE Orin chip, និង smart cockpit ដែលដំណើរការដោយបន្ទះឈីប Qualcomm Snapdragon SA8295P platform ជំនាន់ទី 4។ IM Motor បានបញ្ជាក់ថា IM6 មានបំពាក់នូវប្រព័ន្ធជំនួយការបើកបរ IM AD advanced driving assistance system ដែលមានសុវត្ថិភាពខ្ពស់ជាងមនុស្សបើករហូតដល់ទៅ 6.7 ដងឯណោះ។ អ្វីដែលពិសេសជាងនេះ IM6 មានមុខងារជំនួយការចូលចំណោតស្វ័យប្រវត្តិ autonomous parking assistance ដែលមានសមត្ថភាពខ្ពស់សម្រាប់ជំនួយចូលចំណោតបានរហូតដល់ទៅជាង 300 នៃបរិបទចំណោតផ្សេងៗគ្នា។
Article image
រថយន្តអគ្គិសនី Crossover SUV ស៊េរីថ្មីនេះ បានជម្រើសដំណើរការដោយប្រព័ន្ធ RWD និង AWD។ ហើយសម្រាប់ម៉ូដែល IM6 RWD មានជម្រើសកំលាំងម៉ូទ័រអគ្គិសនីបីទំហំផ្សេងគ្នា គឺ 216kW/450Nm, 248kW/500Nm និង 300kW/500Nm ភ្ជាប់ជាមួយកញ្ចប់ថ្មប្រភេទ Lithium iron phosphate ឬ ternary lithium battery pack មានទំហំចាប់ពី 75kWh/ 83kWh ដល់ 100kWh។
Article image
ចំនែកម៉ូដែល IM6 AWD វិញបំពាក់នូវម៉ូទ័រអគ្គិសនីចំនួនពីរដែលផ្តល់នូវកំលាំងសរុបបានដល់ 579kW និងកំលាំងរមូល 800Nm ភ្ជាប់ដោយកញ្ចប់ថ្មប្រភេទ ternary lithium ទំហំ 100kWh។ រថយន្តអគ្គិសនី mid-sized SUV ស៊េរីថ្មីនេះ មានប្រវែងបណ្តោយ 4,904mm/ ទទឹង 1,988mm/ កំពស់ 1,669mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,950mm៕
រថយន្ត MG IM 6 នឹងបង្ហាញវត្តមាននៅព្រឹត្តិការណ៌ Thailand Auto Show នៅថ្ងៃទី 24 ខែមីនាខាងមុខនេះ