ក្រុមហ៊ុន Mitsubishi Australia បានបញ្ជាក់ថា រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Mitsubishi Outlander ឆ្នាំ 2026 នឹងមកដល់បន្ទប់តាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុននៅក្នុងខែមីថុនា ឆ្នាំ 2026 ខាងមុខនេះ។ហើយ Outlander ឆ្នាំ 2026 នឹងមកជាមួយជម្រើសម៉ូដែលរួមមានដូចជា Outlander Black Edition, Outlander LS, Outlander ES, Outlander Aspire, Outlander Exceed, Outlander Exceed Tourer ជាមួយជម្រើស 5-កៅអី និង 7-កៅអី។
Outlander ជំនាន់ថ្មីឆ្នាំ 2026 ត្រូវបានក្រុមហ៊ុនដាក់ឈ្មោះម៉ូដែលថា “MY26” ដោយក្នុងនោះសម្រាប់ម៉ូដែល Black Edition MY26 ត្រូវបានក្រុមហ៊ុនដាក់ឲ្យដំណើរការដោយប្រព័ន្ធបើកបរប៉ុងមួយ (FWD) ជំនួសឲ្យម៉ូដែលឆ្នាំ 2025 LS Black Edition MY25 ដំណើរការដោយប៉ុងពីរ (AWD) ដែលបានចេញលក់កាលពីដើមឆ្នាំ 2026។

Outlander 2026 Black Edition FWD ប្រើប្រាស់យ៉ាន់កង់រង្វង់ 20-inch និងមានតម្លៃខ្ទង់ $45,490 ធូរថ្លៃជាងម៉ូដែល 2025 LS Black Edition AWD ដែលប្រើយ៉ាន់កង់រង្វង់ 18-inch ប្រហែល $2,500 ប៉ុន្តែមានតម្លៃថ្លៃជាងម៉ូដែល Outlander LS-FWD 7-កៅអី ប្រហែល $1,450។ បើប្រៀបធៀបជាមួយ Outlander LS ម៉ូដែល Black Edition 2026 មានបន្ថែមពណ៌ខ្មៅច្រើននៅផ្នែកឌីស្សាញខាងក្រៅ រួមនឹង gloss-black B- and C-pillars, ចង្កៀងមុខពណ៌ខ្មៅ, ក្រណាត់ពណ៌ខ្មៅប្រភេទ black suede upholstery ជាមួយកៅអីស្បែកប្រភេទ synthetic leather seat bolsters ដែលកៅអីខាងមុខមានមុខងារកម្តៅ។
សម្រាប់គុណភាពពណ៌ទឹកថ្នាំដែលប្រើនៅលើម៉ូដែល Outlander Black Edition គឺមានតម្លៃថ្លៃដែលក្នុងនោះរួមមានប្រភេទពណ៌ White Diamond, Black Diamond, Red Diamond ឬ Graphite Grey។ ដោយឡែកសម្រាប់ម៉ូដែល Top-tier ក្នុងត្រកូល Mitsubishi Outlander 2026 Series គឺ Outlander Exceed Tourer AWD មកជាមួយជម្រើសពណ៌ក្រហមស្រស់ថ្មី ឬ Red Diamond ជាមួយដំបូលពណ៌ខ្មៅ និងមាន 5-កៅអី។
ម៉ូដែល Exceed Tourer មានតម្លៃថ្លៃជាងគេ គឺខ្ទង់ $58,740 ខណៈម៉ូដែល Exceed AWD មានតម្លៃទាបជាងបន្តិចខ្ទង់ $55,890។ ទៅលើកម្រិតស៊ីសាំង និងកម្រិតបំភាយឧស្ម័នពុល CO2 របស់ម៉ាស៊ីន Outlander Black Edition 2026 FWD វិញ គឺ 7.7L/100km និង 174g/km ដែលស៊ីសាំង និងបំភាយ CO2 តិចជាងបើធៀបនឹងម៉ាស៊ីនរបស់ម៉ូដែល AWD ឆ្នាំមុនដែលមានកម្រិតស៊ីសាំង 8.1L/100km និងបំភាយ CO2 185g/km។

Mitsubishi Outlander 2026 បន្តប្រើប្រាស់ម៉ាស៊ីនសាំង 2.5-litre naturally-aspirated four-cylinder petrol engine ដែលអាចផលិតកម្លាំងបាន 135kW និងកម្លាំងរមួល 244Nm។ Outlander 2026 Series មានជម្រើសប្រើយ៉ាន់កង់រង្វង់ 18-inch និង 20-inch ទៅតាមជម្រើសម៉ូដែលផ្សេងគ្នា រួមនឹងមានបំពាក់អេក្រង់បង្ហាញព័ត៌មានរថយន្ត និងអេក្រង់កម្សាន្តទំហំ 12.3-inch ដូចៗគ្នា ខណៈម៉ូដែល Exceed Tourer មានបំពាក់ Speaker Yamaha Ultimate audio system ជាមួយ subwoofer សរុប 20 គ្រាប់៕