
រថយន្ត off-road SUV ស៊េរីថ្មីឆ្នាំ 2025 ត្រូវបានបង្ហាញវត្តមាននៅក្នុងប្រទេសជប៉ុន នៅមុនការបង្ហាញវត្តមាននៅទីផ្សារអូស្រ្តាលី ដែលរំពឹងថា នឹងធ្វើឡើងនាអំឡុងខែមេសា ឬខែឧសភា ខាងមុខនេះ។ តាមរយះរូបភាពដែលត្រូវបានបង្ហាញដោយ Toyota Gazoo Racing division នៅក្នុងប្រទេសជប៉ុនបង្ហាញឲ្យឃើញថា មានការធ្វើបច្ចុប្បន្នភាពនៅផ្នែកខាងក្នុងរបស់ LandCruiser 300 Series GR Sport ដោយក្នុងនោះមានដូចជាការបំពាក់នូវប្រព័ន្ធអេក្រង់បង្ហាញព័ត៌មាន digital instrument cluster និងអេក្រង់កម្សាន្ត infotainment system ថ្មី។
បើតាមប្រភពពី Toyota បានបញ្ជាក់ថា LandCruiser 300 Series 2025 ដែលមានដូចជាម៉ូដែល GR Sport រួមនឹង VX, Sahara និង Sahara ZX គឺទទួលបានការបំពាក់នូវអេក្រង់បង្ហាញព័ត៌មានថ្មីដែលមានទំហំ 12.3-inch digital instrument cluster ជំនូសឲ្យទំហំ 7-inch semi-digital ដែលប្រើនៅលើម៉ូដែលកំពុងចេញលក់ក្នុងទីផ្សារប្រទេសអូស្រ្តាលីបច្ចុប្បន្ន។
បន្ថែមពីនេះរថយន្ត off-road ជំនាន់ថ្មីឆ្នាំ 2025 របស់ជប៉ុនមួយនេះ ក៏ធ្វើបច្ចុប្បន្នភាពទៅលើប្រតិបត្តិការណ៍ថ្មី (Software) សម្រាប់អេក្រង់កម្សាន្តថ្មីដែលមានទំហំ 12.3-inch infotainment touchscreen ផងដែរ។ សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីនៅលើ LandCruiser 300 Series 2025 មានភ្ជាប់មកជាមួយនៅប្រព័ន្ធ connected satellite navigation, wireless Apple CarPlay, Android Auto និងអាចធ្វើបច្ចុប្បន្នភាពតាមរយះ OTA បានថែមទៀតផង។

យ៉ាងណាមិញសម្រាប់សេវាកម្ម Toyota Connected Services ដែលមាននៅលើជំនាន់ថ្មីនេះ គឺផ្តល់ជូនត្រឹមតែរយះពេល 12 ខែប៉ុណ្ណោះ ដែលខុសពីជំនាន់មុនដែលមានរយះពេលដល់ទៅ 3 ឆ្នាំ។ ជាមួយមុខងារថ្មី connected-car គឺអនុញ្ញាតិឲ្យម្ចាស់អាចធ្វើការបញ្ជាបើកម៉ាស៊ីនត្រជាក់របស់ LandCruiser 300 Series 2025 ពីចម្ងាយតាមរយះទូរសព្ទជាមួយកម្មវិធី myToyota phone app។ សម្រាប់មុខងារគ្រប់គ្រងទៅលើម៉ាស៊ីនត្រជាក់រថយន្តត្រូវបានប្តូរពីការប្រើប្រាស់ចុចបញ្ជានៅលើអេក្រង់មកប្រើប៊ូតុង Physical វិញម្តង ដែលដូចគ្នាទៅនឹងម៉ូដែល GX និង GXL បច្ចុប្បន្នដែរ។ នៅលើ LandCruiser 300 Series 2025 VX, Sahara, Sahara VX និង GR Sport ត្រូវបានដកចេញនូវមុខងារ CD/DVD player ដោយជំនូសមកវិញដោយរន្ធ HDMI អនុញ្ញាតិឲ្យអ្នកប្រើប្រាស់អាចធ្វើការភ្ជាប់សម្រាប់មាតិកាកម្សាន្តផ្សេងៗ។

ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ មានដូចជាមុខងារ lane-centering assist, emergency steering assist, emergency driving stop system, door-opening warning system, blind-spot monitoring និង autonomous emergency braking (AEB)។ បន្ថែមពីនេះ វាក៏មានប្រើចង្កូតដែលអាចលៃតម្រូវតាមទម្លាប់ក្នុងការបើកបរ power-adjustable steering wheel, ប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន LED cabin lighting និង guidelines សម្រាប់កាមេរ៉ាក្រោយផងដែរ។
សម្រាប់កៅអីអ្នកបើកវិញ គឺអាចសេរេបាន 8 របៀប eight-way power-adjustable driver's seat, ប្រព័ន្ធម៉ាស៊ីនត្រជាក់ 4 តំបន់ four-zone climate control, ទូរទឹកក្លាសេត្រជាក់នៅកណ្តាល cooled centre console, និងកៅអីជួរទីពីរអាចបត់បានជាមួយនឹងមុខងារទម្រដៃ (split-folding second-row seats with a centre armrest) ថែមទៀតផង។

2025 Toyota LandCruiser 300 Series នឹងបង្ហាញវត្តមាននៅទីផ្សារប្រទេសអូស្រ្តាលីរវាងខែមេសា និងខែឧសភា ខាងមុខនេះ។ សម្រាប់តម្លៃម៉ូដែលថ្មីនេះ អាចនឹងខ្ពស់ជាង LandCruiser 300 Series ដែលកំពុងដាក់លក់នៅលើទីផ្សារបច្ចុប្បន្នដែលមានតម្លៃចាប់ពីខ្ទង់ $96,991 មិនទាន់គិតពន្ធសម្រាប់ម៉ូដែល GX និងដល់ $145,791 សម្រាប់ម៉ូដែល Sahara ZX៕
