ផ្លូវការណ៍ហើយ ដោយពេលនេះក្រុមហ៊ុនផលិតឡាន Hongqi បានធ្វើការប្រកាសឈ្មោះពិតប្រាកដផ្លូវការណ៍សម្រាប់រថយន្ត SUV off-road ដំបូងរបស់ខ្លួនហើយ ដោយមានឈ្មោះថា “G919”។ គំរូផលិតកម្មផ្លូវការណ៍ដំបូងរបស់ G919 ត្រូវបានក្រុមហ៊ុនធ្វើការដាក់តាំងបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ Beijing International Auto Show 2026 កាលពីចុងខែមេសា។ រថយន្ត SUV off-road ថ្មីនេះជាប្រភេទ Range-extended Electric Vehicle ឬហៅថាកាត់ថា “EREV” ដោយមានបំពាក់មកជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 4 គ្រាប់ដែលអាចផលិតកម្លាំងសរុបបានដល់ 620kW និងកម្លាំងរមួលដល់ទៅ 1,320N.m។
ពាក់ព័ន្ធទៅនឹងការជ្រើសរើសដាក់ឈ្នោះថា G919 ត្រូវបាន Hongqi ធ្វើការពន្យល់ថា អក្សរ “G” គឺតំណាងឲ្យមរតកនៃរថយន្តប្រជាជាតិចិន រីឯលេខ “9” តំណាងឲ្យភាពខ្ពង់ខ្ពស់ ឧត្តុង្គឧត្តមនៃប្រភេទរថយន្តកំពូលប្រណិត “Flagship” និងការធានាអាយុកាលប្រើប្រាស់រយះពេលយូរអង្វែង និងលេខ “1” តំណាងឲ្យអនុភាពកំពូលអស្ចារ្យបំផុតរបស់រថយន្ត។
ហើយសម្រាប់ការប្រកាសឈ្មោះផ្លូវការណ៍សម្រាប់រថយន្ត SUV off-road ដំបូងរបស់ខ្លួននេះ គឺបានបង្ហាញពីសក្ខីភាពដ៏មុសមុតរបស់ក្រុមហ៊ុន Hongqi ក្នុងការត្រៀមខ្លួនបានរួចរាល់សម្រាប់ការចូលរួមក្នុងទីផ្សាររថយន្តអគ្គិសនីប្រភេទ SUV off-road ដែលកំពុងមានសន្ទុះរីកចម្រើនខ្លាំងក្នុងទីផ្សារប្រទេសចិនបច្ចុប្បន្ន។

Hongqi G919 ត្រូវបានផលិតឡើងដោយប្រើប្រាស់រចនាសម្ព័ន្ធស្ថាបត្យកម្មគ្រោងឆ្អឹងប្រភេទ body-on-frame architecture ដែលជាប្រព័ន្ធគ្រោងឆ្អឹងដែលមានភាពពេញនិយមបំផុតសម្រាប់ការផលិតរថយន្តប្រភេទ SUV off-road ព្រោះថា វាផ្តល់នូវភាពធន់រឹងមាំង អាចបត់បែនបានតាមស្ថានភាពផ្លូវ ជាពិសេសធន់នឹងការប្រើប្រាស់សម្រាប់ផ្លូវលំបាកៗតែម្តង។
G919 មានការឌីស្សាញរូបរាងខាងក្រៅបែបប្រអប់ជ្រុង ឬ boxy-design ជាមួយតួរខ្លួនប្រវែង 5,135mm/ ទទឹង 2,050mm/ កំពស់ 1,950mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 2,900mm។ រថយន្ត SUV off-road ថ្មីនេះប្រើប្រាស់នូវប្រព័ន្ធប៊ូម Air suspension និងមានប្រព័ន្ធ mechanical differential locks លើប៉ុងមុខ-ក្រោយ ដើម្បីបង្កើនអនុភាពកម្លាំងបានកាន់តែខ្លាំងនៅពេលបើកលើផ្លូវលំបាកៗ។

ចំនុចខ្លាំងរបស់ Hongqi G919 គឺស្ថិតនៅលើប្រព័ន្ធម៉ូទ័រអគ្គិសនីទាំង 4 គ្រាប់ដែលបានភ្ជាប់នៅលើកង់នីមួយៗរបស់វាតែម្តង។ ដែលការបំពាក់ម៉ូទ័រនៅលើកង់នីមួយៗ គឺអនុញ្ញាតឱ្យមានវ៉ិចទ័រកម្លាំងបង្វិលជុំដែលគ្រប់គ្រងដោយកម្មវិធី “Software” ក្នុងការចែកចាយថាមពលកម្លាំងទៅឲ្យកង់នីមួយៗបានដោយឯករាជ្យ ដែលផ្តល់នូវប្រសិទ្ធិភាពខ្ពស់នៅពេលបើកបរនៅលើផ្លូវលំបាកៗ។
G919 មានបំពាក់មកជាមួយម៉ាស៊ីនសាំង 2.0-litre turbocharged សម្រាប់មុខងារ range-extended ភ្ជាប់ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនី 4 គ្រាប់អាចបង្កើតកម្លាំងអូសទាញសរុបបាន 620kW និងកម្លាំងរមួល 1,320N.m ដែលអាចជាន់ស្ទុះពីកុងទ័រ 0-100km/h ប្រើពេលខ្ទង់ 4.5 វិនាទី ហើយអាចបើកបរដោយប្រើថាមពលអាគុយសុទ្ធបានចម្ងាយ 280km និងដល់ 1,350km នៅពេលបើកគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង។

ក្រុមហ៊ុន Hongqi មានគម្រោងក្នុងការដាក់លក់ G919 នៅឆមាសទីពីរនៃឆ្នាំ 2026 នេះ ខណៈតម្លៃក្រុមហ៊ុនមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕