ស្វែងរកពួកយើង:

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ

Koun Jab Luffy

20 មេសា 2024 10:41 ព្រឹក

អាន 2 នាទី

Article image
កាលពីថ្ងៃទី 17 ខែមេសាកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Aito បានប្រកាសបើកអោយមានការបញ្ជាទីិញមុនទៅលើ Aito M5 រថយន្ត SUV ជំនាន់ថ្មីរបស់ខ្លួនហើយ ដែលមានប្រភេទ EV និង EREV។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា Aito M5 រថយន្ត SUV ជំនាន់ថ្មីនេះ នឹងមានដាក់លក់នៅថ្ងៃទី 23 ខែមេសាខាងមុខនេះ។ មកដល់ពេលនេះ លក្ខណៈសម្បត្តរបស់Aito M5 រថយន្ត SUV ជំនាន់ថ្មីនេះ នៅមិនទាន់មានការចែករំលែកច្រើនទេ ប៉ុន្តែបើតាមការព្យាករណ៌កន្លងមក បាននិយាយថា Aito M5 រថយន្ត SUV ជំនាន់ថ្មីនេះ នឹងមានពង្រឹងបន្ថែមទៅលើប្រព័ន្ធបើកបរ។
សូមជំរាបថា Aito M5 គឺជារថយន្ត SUV ម៉ូដែលថ្មីមួយ ត្រូវបានក្រុមហ៊ុន Aito ប្រកាសចេញកាលពីឆ្នាំ 2022។ រថយន្តជំនាន់ថ្មីនេះ គឺមានការឌីស្សាញផ្នែកខាងក្រៅពណ៌ក្រហម និងមានការបន្ថែមផ្ទៃខាងក្នុងជាមួយនិងពណ៌ខ្មៅ និងពណ៌ប្រផេះ។ អតិថិជនដែលមានបំណងជាវរថយន្តថ្មីនេះ គឺអាចជ្រើសរើសបានទៅលើរថយន្ត 3 ប្រភេទ ផ្សេងគ្នា ក្នុងនោះមានដូចជា EREV Max RS, EREV Max និង EV Max។ ផ្អែកតាមព័ត៌មានកន្លងមក ដែលចេញដោយក្រសួង MIIT របស់ប្រទេសចិន បានអោយដឹងថា រថយន្តជំនាន់ថ្មី Aito M5 ក៏នឹងមានការបន្ថែមនូវ logos រួមនិង sports kits រួមជាមួយនិងលក្ខណៈពិសេសមួយចំនួនទៀតផងដែរ។
Article image
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 នេះ គឺមានការឌីស្សាញរូបរាងដូចគ្នាជាមួយនិងម៉ូដែលមុនអញ្ចឹង។ Aito M5 មានវិមាត្រ 4770/1930/1625mm និងប្រវែងកង់មុខក្រោយ 2880mm ហើយនិងមានប្រភេទ EREV និង EV។ រថយន្តនេះអាចធ្វើដំណើរបានចំងាយ 1,425km ជាមួយនិង CLTC comprehensive ខណៈដែល CLTC pure electric រត់បានចម្ងាយ 255km។
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ