ក្រុមហ៊ុន Volvo បានប្រកាសផ្លូវការណ៍ថា ខ្លួនត្រៀមរៀបចំធ្វើកម្មវិធីគម្រប់ខួប 99 ឆ្នាំ របស់ក្រុមហ៊ុន រួមនឹងការប្រកាសចេញឡានអគ្គិសនីស៊េរីថ្មីម៉ូដែល Volvo EX90 និង ES90 នៅថ្ងៃទី 15 ខែមេសា ឆ្នាំ 2026។ Volvo EX90 ត្រូវបានឆ្លងការការធ្វើចុះបញ្ចីរថយន្តថ្មីពី MIIT អស់រយះពេលជាងមួយឆ្នាំ និងបានបង្ហាញវត្តមានផ្លូវការណ៍នៅដើមឆ្នាំ 2022។

Volvo EX90 បានផលិតឡើងដោយប្រើប្រាស់នូវប្រព័ន្ធគ្រោងឆ្អឹង SPA2 Platform ដោយមានការឌីស្សាញចង្កៀងមុខរាងជាអក្សរ T ដែលក្រុមហ៊ុនហៅថា ““Thor’s Hammer” headlight clusters។ EX90 គឺជាឡានអគ្គិសនីប្រភេទ SUV ដែលមានតួរខ្លួនប្រវែង 5,037mm/ ទទឹង 1,964mm/ កំពស់ 1,742mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,985mm។ EX90 មានជម្រើសពីរម៉ូដែល គឺ Low-Power បំពាក់ដោយម៉ូទ័រអគ្គិសនីពីរ ក្នុងនោះម៉ូទ័រខាងមុខមានកម្លាំង 173kW(232hp) និងម៉ូទ័រក្រោយកម្លាំង 127kW(170hp)។ ចំនែកមួយម៉ូដែលទៀត គឺជា High-Power ដោយបំពាក់ម៉ូទ័រមុខកម្លាំង 180kW(241hp) និងម៉ូទ័រក្រោយកម្លាំង 200kW(268hp)។ ហើយទាំងពីរម៉ូដែល EX90 គឺបំពាក់កញ្ចប់ថ្មស៊េរី ternary lithium battery។
ចំនែក Volvo ES90 គឺជាឡានអគ្គិសនី sedan តួរវែងជាមួយប្រវែង 5,000mm/ទទឹង 1,942mm/ កំពស់ 1,547mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,102mm។ ចង្កៀងខាងមុខឌីស្សាញរាងអក្សរ T និងខាងក្រោយរាងអក្សរ C ដូចគ្នានឹងម៉ូដែល EX90 ដែរ។ Volvo ES90 មានភ្ជាប់មកជាមួយសណ្តុំប្រព័ន្ធជំនួយការសុវត្ថិភាពបើកបរជាច្រើនដូចជាប្រព័ន្ធសែនស័រ LiDAR នៅលើដំបូលខាងមុខ, millimeter-wave radar 5 គ្រាប់, កាមេរ៉ា 7 គ្រាប់ និង ultrasonic sensor 12 គ្រាប់ ដែលគាំទ្រដោយបន្ទះឈីប Nvidia Drive AGX Orin chip កម្រិត 508TOPS។
Volvo ES90 ជាម៉ូដែលដំបូងគេរបស់ក្រុមហ៊ុនដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V high-voltage platform ជាមួយនឹងការធ្វើបច្ចុប្បន្នភាពថ្មីទៅលើប្រព័ន្ធ battery cells, electric drive system, inverter, charging system, និង thermal management system ដែលធ្វើឲ្យ ES90 ក្លាយជាឡានអគ្គិសនី sedan ដែលគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន និងមានរយះចម្ងាយបើកបរបានឆ្ងាយបំផុតក្នុងប្រវត្តិសាស្ត្រឡានអគ្គិសនីរបស់ Volvo។
ជាមួយប្រព័ន្ធគ្រប់គ្រងថាមពលថ្មថ្មីរបស់ ES90 អាចធ្វើឲ្យឡានអគ្គិសនីស៊េរីថ្មីនេះអាចសាកភ្លើងចូលក្នុងល្បឿនលឿនដោយសាកពី 10% ទៅ 80% ប្រើពេលខ្ទង់ 20 នាទី ជាមួយកម្លាំងសាកភ្លើង 350kW ហើយការសាកភ្លើងពេញម្តងអាចបើកបានចម្ងាយដល់ 700km។ យ៉ាងណាមិញទាក់ទងនឹងគុណសម្បត្តិ និងបច្ចេកវិទ្យាលម្អិតផ្សេងៗទៀត រួមនឹងតម្លៃរបស់ឡានអគ្គិសនីស៊េរីថ្មីទាំងពីរម៉ូដែលរបស់ Volvo អាចនឹងត្រូវបង្ហាញផ្លូវការណ៍នៅថ្ងៃទី 15 ខែមេសាខាងមុខនេះ៕

1 / 4



