ស្វែងរកពួកយើង:

រថយន្តប្រណិត Tank 700 Hi4-T នឹងមានវត្តមានលើទីផ្សារ នាថ្ងៃទី 26 ខែកុម្ភៈនេះ ជាមួយនិងតម្លៃ 69,700 ដុល្លារ

ដោយ

Koun Jab Luffy

20 កុម្ភៈ 2024 04:47 ល្ងាច

អាន 3 នាទី

Article image
យោងតាមការផ្សាយព័ត៌មានថ្មីចេញពីប្រទេសចិន បាននិយាយថា ក្រុមហ៊ុន Great Wall Motor គឺបាននឹងកំពុងតែរៀបចំខ្លួនបង្ហាញចេញនូវរថយន្ត Tank 700 Hi4-T ម៉ូដែល plug-in hybrid (PHEV) SUV ដែលជាម៉ូដែលប្រណិតរបស់ខ្លួន នៅលើទីផ្សារប្រទេសចិនខែនេះហើយ។ រថយន្តនេះបានបង្ហាញវត្តមានជាលើកដំបូងនៅក្នុងព្រឹត្តិការណ៌ Guangzhou auto show ហើយនិងបន្តលេចធ្លាយព័ត៌មានលក្ខណៈសម្បត្តិទូទៅកាលពីខែធ្នូ ព្រមទាំងមានការដាក់អោយមានការបញ្ជាទិញកាលពីថ្ងៃ 30 ខែកញ្ញាកន្លងទៅនេះជាមួយតម្លៃ 500,000 យ៉ន់ (69,700 USD)។
សូមជំរាបថា ម៉ាកយីហោ Tank នេះត្រូវបានក្រុមហ៊ុន Great Wall Motor បង្កើតឡើងកាលពីឆ្នាំ 2021 ដែលមាន 3 ម៉ូដែលដូចជា Tank 300, Tank 400 Hi4-T និង Tank 500។ សម្រាប់វត្តមានរបស់ Tank 700 Hi4-T នេះ នឹងក្លាយម៉ូដែលទី 3 នៃត្រកូល PHEV ដែលមានការប្រើប្រាស់ម៉ាស៊ីនធំ 3-liter V6 engine ខុសពីជំនាន់មុនប្រើប្រាស់ម៉ាស៊ីន 2-liter, 4-cylinder engine។ Tank 700 ក៏នឹងមានប្រភេទ ICE vehicle ផងដេរ ដែលម៉ូដែលនេះ គឺបានប្រកាសចេញដោយអជ្ញាធ័រចិនកាលពីឆ្នាំមុន។
Article image
Tank 700 Hi4-T ដែលដំណើរការលើម៉ាស៊ីន 3-liter V6 engine នេះ គឺមានកម្លាំង 360 សេះ ហើយក៏មានម៉ូទ័រអគ្គិសនី រួមជាមួយនិង 9HAT transmission ដែលបូកចូលគ្នា បង្កើតបានកម្លាំងដល់ទៅ 517 សេះ។ នៅលើរថយន្ត SUV នេះក៏មានការតម្លើងមុខងារ ternary (NMC) battery ដែលផលិតដោយ SVOLT ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធជាមួយ Great Wall Motors មានសមត្ថភាពអាចរត់បាន 100 kilometers នៅក្នុងលក្ខខណ្ឌ NEDC ថែមទៀតផង។
និយាយពីការឌីស្សាញទៅលើរថយន្ត Tank 700 Hi4-T ថ្មីៗនេះ គឺពិតជាមានភាពប្រណិត និងមានលក្ខណៈសម្បត្តិទំនើបជាងបំផុតនៅក្នុងត្រកូល Tank នេះ។ ផ្នែកខាងមុខនៃរថយន្តនេះ គឺមានការឌីស្សាញជាមួយនិង chrome grille, prominent headlights រួមនិង distinctive elements ហើយនិងមានការរំលេចដោយចង្កៀង golden fog lamps។ រថយន្តនេះ គឺមានវិមាត្រ 5096/2060/1952 mm ដែលមើលទៅធំ រឹងមាំខ្លាំងណាស់។ រថយន្តនេះប្រើប្រាស់នូវយ៉ាន់ធំ ហើយនិងគំរប់កោង រួមជាមួយនិងរបាំងកង់ធំដូចគ្នា។
Article image
សម្រាប់ផ្នែកខាងក្នុងនៃរថយន្ត Tank 700 Hi4-T គឺមានការឌីស្សាញជាមួយគំនិតច្នៃប្រឌិតប្រកបដោយភាពប្រណិតមើលទៅមានលក្ខណៈជា luxurious interior។ នៅក្នុងរថយន្តនេះ មានការតម្លើងមកនូវអេក្រង់ 2 ដែលឌីស្សាញផ្តេក ហើយនិងមានកៅអីអង្គុយផលិតចេញពីស្បែក ក៏ដូចជាការឌីស្សាញភ្ជាប់គ្នាដោយស្បែកពេញផ្ទៃខាងក្នុងរថយន្តតែម្តង។ បន្ថែមពីនេះនៅក្នុងរយន្តនេះ ក៏មានការតម្លើងឧបាល័រដែលមានការគាំទ្រដោយ Harman Kardon audio system និង panoramic starry sky ceiling ថែមទៀតផង។
និយាយរួមទៅ Tank 700 Hi4-T គឺត្រូវបានផលិតឡើងសម្រាប់ប្រកួតប្រជែងនៅលើទីផ្សាររថយន្តប្រណិតនៅក្នុងប្រទេសចិនដែលជារថយន្តទំនើប មានអនុភាពខ្លាំង និងមានមុខងារប្រើប្រាស់សំបូរបែបជាច្រើនសម្រាប់អ្នកប្រើប្រាស់។