ស្វែងរកពួកយើង:

រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

ដោយ

Koun Jab Luffy

28 មេសា 2025 04:58 ល្ងាច

អាន 3 នាទី

Article image
All New GS8 គឺជារថយន្ត SUV ខ្នាតធំជំនាន់ថ្មីនៃត្រកូល GAC ទទួលបានគាំទ្រយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ន បន្ទាប់ពីត្រូវបានបញ្ចេញតម្លៃលក់ថ្មីនៅត្រឹមតែ 39,999 ដុល្លារប៉ុណ្ណោះ ដែលជាតម្លៃសមរម្យ អាចទាញចំណែកទីផ្សារបានយ៉ាងរហ័ស ស្របគ្នាជាមួយនឹងរថយន្តដែលមានគុណភាពខ្ពស់ដូចរថយន្តជប៉ុន មានរូបរាងអង់អាច ផ្នែកខាងក្នុងធំទូលាយ ស្អាតបែបប្រណីត បំពាក់នូវបច្ចេកវិទ្យាទំនើប។
រថយន្តជំនាន់ថ្មីនេះ បាននាំចេញទៅទីផ្សារស្ទើរតែជុំវិញពិភពលោក រួមទាំងនៅកម្ពុជាផងនោះ គេបានហៅ GAC GS8 នេះ ជារថយន្ត SUV ខ្នាតធំ ទូលាយ អស្ចារ្យលើសរថយន្តឯទៀត ព្រោះតែរថយន្តប្រភេទនេះ បំពាក់នូវម៉ាស៊ីនសាំងទំហំ 2.0 TGDI ប្រភេទ Megawave Power ដែលផលិតបានកម្លាំងសេះរហូតទៅដល់ 252PSជាមួយកម្រិតសន្សំសំចៃប្រេងឥន្ធនៈខ្ពស់ កម្លាំងរមួល 400Nm រត់ដោយប្រអប់លេខ AISIN  8វគ្គអូតូ ចូលលេខលឿន ស្ងាត់ មានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សារលំនឹងពេលធ្វើដំណើរ និងភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរជំនាន់ចុងក្រោយ ADAS 2.0 កាមេរ៉ា 540ដឺក្រេ រ៉ាដា និងសេនស័រមួយជុំរថយន្ត។
Article image
ខាងក្នុងនៃរថយន្តនេះ គឺភាពធំទូលាយ ស្រឡះល្អ ជាមួយកៅអីស្បែក បញ្ជាដោយអេឡិចត្រនិកបែបស្ព័រ មានមុខងារក្ដៅត្រជាក់ និងផ្នែកជាច្រើនទៀតមានបំពាក់ដោយស្បែកដែលមើលទៅស្អាតបែបប្រណិតតែម្ដង។ ។ GAC GS8 ជំនាន់ថ្មីនេះ មាន 7 កៅអី ស័ក្តិសមសម្រាប់សមាជិកគ្រួសារ ច្រើន មិនចង្អៀត ងាយស្រួលអង្គុយ  មិនទល់ជើង និងមានអេក្រង់កម្សាន្ត Touch Screen ដើម្បីបញ្ជាមុខងារផ្សេងៗ ទំហំ 14.6 អ៊ីញ ភ្ជាប់ជាមួយនៅ Apple Carplay Android Auto GPS ទំនើបងាយស្រួលប្រើប្រាស់។
Article image
ជើងក្រោមត្រូវភ្ជាប់មកជាមួយនូវប្រព័ន្ធបូមឯករាជ្យ Independent Suspension ផ្នែកខាងមុខជាមួយ McPherson និងខាងក្រោយ ប្រើប្រាស់ជាមួយនឹង Multi-Link។ ប្រព័ន្ធជើងក្រោមប្រភេទនេះ ចំពោះការរត់ល្បឿន បើកបរផ្លូវកោង វ៉ាជែង គឺទប់លំណឹងបានល្អ និងជួយកាត់បន្ថយការលាក់ រំញ័រពីខាងក្រៅបានច្រើនផងដែរ ។ ចំណែកយាន់កង់វិញ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS ជាមួយប្រព័ន្ធទប់លំនឹង និងប្រព័ន្ធជំនួយជាច្រើនទៀតផងដែរ។
Article image
Article image
នៅផ្នែកឃ្លុបខាងក្រោយ Power Tailgate បន្ថែមមកនូវមុខងារស្វ័យប្រវត្តិ សម្រួលការប្រើប្រាស់ ដោយគ្រាន់តែមាន Smart Key ជាប់នឹងខ្លួន ហើយឈរពីខាងក្រោយរថយន្ត វានឹងធ្វើការបើកដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ប្រើដៃចុចបើក ឬគ្រវាសជើងឡើយ។ បើនិយាយពីឌីស្សាញវិញគឺ ទាក់ទាញគួរឲ្យចាប់អារម្មណ៍ ផ្នែកខាងមុខវិញរំលេចដោយសំណាញ់បាណា ជាមួយរូបរាងពោរពេញទៅដោយអំណាច និងលេចធ្លោ។ ចង្កៀងមុខរាងវែងប្រភេទ LED អមដោយ Daytime Running Light និងមានដំបូលបើកប្រភេទ panoramic Sunroof ។
Article image
យ៉ាងណាមិញលោកអ្នកប្រាកដជាបានដឹងថា GAC GS8  ជារថយន្តដែលត្រូវបានផលិតដោយក្រុមហ៊ុន GAC Motor នៅប្រទេសចិន ជាក្រុមហ៊ុនរថយន្តតែមួយគត់ ដែលឈ្នះពាន J.D. POWER Champion ច្រើនបំផុត 8ឆ្នាំជាប់គ្នា (2013-2020) និងជារោងចក្រផលិតរថយន្តរបស់ប្រទេសចិនដែលប្រកាន់ខ្ជាប់នូវស្តង់ដារដែលមានគុណភាពខ្ពស់ដូច Toyota និង Honda ព្រោះថាគ្រប់ម៉ូឌែលរថយន្តរបស់ GAC ត្រូវបានធ្វើតេស្តសាកល្បងជាង 4លានគីឡូម៉ែត្រមុននឹងចេញលក់ ដើម្បីធានាភាពធន់ និងគុណភាពប្រើប្រាស់បានយូរលើសពី 10 ឆ្នាំ ឬ 24ម៉ឺនគីឡូម៉ែត្រ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ 18 ក្រុមហ៊ុន ដែលជាអ្នកផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តលំដាប់ពិភពលោក ដើម្បីផលិតបានរថយន្តដែលមានគុណភាពខ្ពស់។
Article image
សរុបមក GAC GS8 ទាំងកម្លាំងសមត្ថភាព និងរូបរាងអាចនិយាយបានថា ស្អាត ទំនើប ទំទូលាយ សមជាឡានលំដាប់ថវិការមួយក្នុងចំណោមឡានSUVជាច្រើនផងដែរ។ ចំពោះបងប្អូនវិញយល់យ៉ាងណាចំពោះរថយន្តមួយនេះ? ប្រសិនបើមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បង សូមទំនាក់ទំនងប្រឹក្សាផ្នែកលក់ ឬចូលទៅកាន់ហ្វេសបុកផេកផ្លូវការក្រុមហ៊ុន GAC Motor Cambodia
095 999 029 (KH/ ENG)
095 999 026 (中文)
រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា