
នៅថ្ងៃនេះ ក្រុមហ៊ុន Geely បានប្រកាសចេញនូវ Geely Radar King Kong ដែលជារថយន្តភីកអាប់អគ្គិសនីស៊េរី្មថ្មីនៅលើទីផ្សារប្រទេសចិន ដែលមានតម្លៃត្រឹមតែ 99,800 យ៉ន់ដែលប្រហាក់ប្រហែលជាង 13,700 ដុល្លារប៉ុណ្ណោះ។ សម្រាប់ម៉ូដែលថ្មីនេះ គឺនឹងមកជំនួសកន្លែងរបស់ម៉ូដែល RD6 ដែលមិនសូវមានការពេញនិយមនាពេលកន្លងមក។ ជាមួយនឹងតម្លៃរបស់ Radar King Kong នេះ គឺថោកជាងម៉ូដែលមុនដក់ទៅ 37,000 យ៉ន់ដែលប្រហែលជា 5,100 ដុល្លារ។
សូមជំរាបថា Radar បានបង្ហាញខ្លួននៅលើទីផ្សារប្រទេសចិនកាលពីឆ្នាំ 2022 និងមានបង្ហាញចេញនូវរថយន្ត RD6 ដែលជារថយន្តភីកអាប់អគ្គិសនីថ្មីដំបូងគេរបស់ម៉ូដែលនេះ។ រថយន្តនេះ ត្រូវបានក្រុមហ៊ុនប្រកាសលក់នៅលើទីផ្សារជាមួយតម្លៃ 178,800 យ៉ន់ ដែលប្រហែលជា 25,000 ដុល្លារ។ នៅពេលនេះ នៅលើវិបសាយផ្លូវការណ៌របស់ក្រុមហ៊ុននេះ បានបង្ហាញថា Radar King Kong ក្លាយជាម៉ូដែលថ្មី ដែលមកជំនួសកន្លែង RD6 ហើយ។

រថយន្តភីកអាប់អគ្គិសនីថ្មីនេះ គឺមានការឌីស្សញរូបរាងប្រហែលគ្នាជាមួយនិងជំនាន់មុនអញ្ចឹងដែរ គឺទំហំរួម 5260/1900/1865mm។ សម្រាប់ផ្នែកខាងក្នុងរបស់ Radar King Kong គឺនៅតែបន្តរក្សាការឌីស្សាញដូចគ្នាជាមួយនិងរថយន្ត Geely Okavango (Haoyue) ដដែល។

និយាយពីកម្លាំងវិញ សម្រាប់ម៉ូដែល RWD របស់ Radar King Kong គឺមានការប្រើប្រាស់នូវម៉ូទ័រ e-motor មួយ កម្លាំង 180kW ស្មើរនឹង 241 សេះ និងមានកម្លាំងរមួល 309Nm។ សម្រាប់ការបង្កើនល្បឿនចាប់ពី 0 ទៅ 100 គឺប្រើប្រាស់រយៈពេល 8.1 វិនាទីប៉ុណ្ណោះ។ រថយន្តថ្មីនេះ គឺមានការប្រើប្រាស់កញ្ចប់អាគុយ 4 ប្រភេទផ្សេងគ្នា គឺមានចាប់ពី 42kWh, 55kWh, 73kWh និង 86kWh និងមានសមត្ថភាពអាចរត់បានចម្ងាយ 310km ដល់ 605km តាមស្តង់ដារ CLTC range។។

ចំពោះម៉ូដែល 4WD របស់ Radar King Kong គឺមានការប្រើប្រាស់ម៉ូទ័រភ្លោះ 4WD មានកម្លាំង 280kW ស្មើរនឹង 375 សេះ កម្លាំងរមួល 485Nm។ សម្រាប់បង្កើតល្បឿន 100km/h គឺប្រើពេលត្រឹមតែ 5.7 វិនាទីប៉ុណ្ណោះ។ ម៉ូដែលនេះ មានការប្រើប្រាស់នូវអគុយ 3 ជម្រើស គឺមាន 42kWh, 63kWh និង 73kWh។ រថយន្ត King Kong 4WD អាចរត់បានចម្ងាយ330Km ដល់ 520km តាមរយៈ CLTC ស្តង់ដារ។

Radar King Kong មានការដាក់លក់នៅលើទីផ្សារ 4 ប្រភេទ រួមមានដូចជាម៉ូទ័រមួយ គឺមានតម្លៃចាប់ពី 99,800 យ៉ន់ ទៅ 149,800 យ៉ន់ ប្រហាក់ប្រហែល 13,700 ដុល្លារ ទៅ 20,500 ដុល្លារ។ ចំពោះម៉ូដែល 4WD មានតម្លៃចាប់ពី 119,800 យ៉ន់ទៅ 159,800 យ៉ន់ ប្រហាក់ប្រហែល 16,400 ដុល្លារ ទៅ 21,900 ដុល្លារ។
