ស្វែងរកពួកយើង:

រថយន្តស៊េរីថ្មី Haval H9 ជំនាន់ទីពីរមានតម្លៃជាង 2 ម៉ឺនដុល្លារ នឹងចាប់ផ្តើមទទួលការបញ្ជាទិញមុននៅទីផ្សារប្រទេសចិនហើយ

ដោយ

Koun Jab Luffy

26 សីហា 2024 10:28 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុន Great Wall Motor បានបើកទទួលការបញ្ជាទិញមុនសម្រាប់រថយន្ត SUV ជំនាន់ថ្មីម៉ូដែល HavalH9 ដែលជាជំនាន់ទីពីរនៅទីផ្សារប្រទេសចិន។ រថយន្តស៊េរីថ្មីជំនាន់ទីពីរមានជម្រើស 3 ម៉ូដែលផ្សេងគ្នាដោយមានតម្លៃតម្លៃចាប់ពីខ្ទង់ $28,900 សម្រាប់ម៉ូដែល Haval H9-Tanjing Edition, ខ្ទង់ $31,100 សម្រាប់ម៉ូដែល Tajing Edition និងខ្ទង់ $33,100 សម្រាប់ម៉ូដែល Jijing Edition។
Haval H9 ជំនាន់ថ្មីទីពីរ គឺជាប្រភេទរថយន្ត hard-core off-road medium-to-large SUV ដែលមានប្រវែងបណ្តោយ 5,070mm/ ទទឹក 1,976mm/ កម្ពស់ 1,930mm និងគម្លាតចន្លោះកង់មុខក្រោយ 2,850mm។ ខណៈម៉ូដែលមានបំពាក់នូវប្រអប់ដាក់អីវ៉ាន់ជំនួសកង់សាគួខាងក្រោយមានប្រវែងបណ្តោយ 4,950 (5,000mm)/ ទទឹង 1,960 (1976mm)/ កម្ពស់1930 mm និងមានគម្លាតកង់មុខក្រោយដូចគ្នា។ រថយន្តស៊េរីថ្មីនេះ មានកម្ពស់ពីផ្ទៃមកបាតរថយន្តប្រមាន 224mm។ រថយន្ត off-road SUV ជំនាន់ទីពីរនេះមានការឌីស្សាញរូបរាងខាងក្រោយរាងជ្រុងៗមើលទៅមានភាពប្រណិតរឹងមាំ និងមានអំណាចប្រកបដោយភាពទាក់ទាញ។
Article image
Haval H9- Second Generation មានជម្រើសប្រើ Powertrain ចំនួនពីរ គឺ 2.0T gasoline engine ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិ 8 វគ្គ (8AT) និង 2.4T Diesel Engine ដែលដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិ 9 វគ្គ (9AT)។ សម្រាប់ម៉ូដែលដំណើរការដោយម៉ាស៊ីន 2.0T gasoline engine អាចផលិតកំលាំងបាន 221 សេះ ឬ 165kW និងកំលាំងរមូល 384Nm ខណៈម៉ូដែលបំពាក់ម៉ស៊ីន 2.4T Diesel Engine អាចផលិតកំលាំងបាន 184 សេះ ឬ 137kW និងកំលាំងរមូល 480Nm។
Article image
Haval H9 ទាំងបីស៊េរី គឺបំពាក់នូវប្រព័ន្ធដំណើរបើកបរឆ្លាតវៃ Torque-On-Demand intelligent four-wheel drive system ដែលផ្តល់នូវប្រសិទ្ធិភាពខ្ពស់ទាំងការបើកបរលើផ្លូវលំបាក off-road និងផ្លូវធម្មតា។
Article image
បន្ថែមពីនេះ Haval H9 ជំនាន់ថ្មីនេះ ក៏គាំទ្រប្រព័ន្ធកំនត់មុខងារបើកបរចំនួន 7 ដោយក្នុងនោះមានដូចជា Standard mode, Sport mode, economy mode, 4L mode, mud mode និង snow mode ជាមួយមុខងារកំនត់ tank turn និង low-speed off-road cruising ជាដើម។ លើសពីនេះទៅទៀតរថយន្ត off-road ជំនាន់ថ្មីនេះ មានសមត្ថភាពអាចអូសសណ្តោងទំងន់បានដល់ 2.5 តោន ឬ 2,268 គីឡូក្រាម។
Haval H9 2nd generation មានជម្រើស 5 កៅអី និង 7 កៅអី ជាមួយមួយកន្លែងសម្រាប់ទុកដាក់អីវ៉ាន់ចំនួន 45 កន្លែង។ សម្រាប់ម៉ូដែល 5 កៅអី អាចផ្ទុកទំងន់នៅឃ្លប់គូទក្រោយបានចំនុះ 791 លីត្រ និងអាចដល់ 1,814 លីត្រ នៅពេលបត់កៅអីជួរក្រោយចុះ។ ជាពិសេសនៅលើកកញ្ចក់ទ្វារមុខទាំងពីរ និងកញ្ចក់ដំបូលខាងមុខមានបំពាក់នូវកញ្ចក់កាត់បន្ថយសំឡេងពីខាងក្រោយ double-layer laminated soundproof glass ថែមទៀតផង។
នៅផ្នែកខាងក្នុងរថយន្តមានការឌីស្សាញបែបប្រណិតភាពដោយមានដៃចង្កូតរចនាបែប three-spoke multi-function steering wheel, បំពាក់នូវប្រព័ន្ធអេក្រង់កម្សាន្តធំទំហំ 14.6-inch floating central control screen ដែលមានរន្ធម៉ាស៊ីនត្រជាក់នៅខាងក្រោមចំនួនពីរ, អេក្រង់បង្ហាញព៌ត៌មានទំហំធំនៅខាងក្រោយដៃចង្កូត, ប្រអប់លេខរចនាបែប bulky gear lever រួមទាំងមានប៊ូតុងសម្រាប់បញ្ជាមុខងារពិសេសៗមួយចំនួនស្ថិតនៅផ្នែកកណ្តាលអមប្រអប់លេខ។
Article image
សម្រាប់ការបញ្ជាមុខងារទូទៅនៅលើអេក្រង់របស់ Haval H9 Second Generation គឺគាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8155 ដែលគាំទ្រនូវមុខងារបញ្ជាពិសេសៗដូចជា one-button remote start, smartphone remote monitoring, និង FOTA ជាដើម។ ជាពិសេស Haval H9 គឺគាំទ្រនូវប្រព័ន្ធសុវត្ថិភាពក្នុងការបើកបរកម្រិត  13 level 2 advanced driving assistance ថែមទៀតផង៕