
ក្រុមហ៊ុន Huawei និង AITO ត្រូវបានគេរាយការណ៍ថា បានកំពុងតែធ្វើការនៅលើរថយន្តជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Wenjie M5 ដែលនឹងមានការ upgrade យ៉ាងខ្លាំងក្លាទៅលើកម្លាំងម៉ាស៊ីន។ នៅក្នុងការបែកធ្លាយចុងក្រោយបំផុតនេះ បានទម្លាយថា រថយន្តឆ្លាតវៃចុងក្រោយរបស់ក្រុមហ៊ុននេះ គឺមានការពង្រឹងកាន់តែច្រើនបើធៀបជាមួយនឹងម៉ូឌែលជំនាន់មុននេះ។
យោងតាមការបញ្ជាក់របស់ @FixedFocus បានបង្ហាញថា រថយន្ត Huawei AITO M5 នេះ អាចនឹងមានការផ្លាស់ប្តូរ និង upgrade កាន់តែខ្លាំងក្លា។ អ្នកទម្លាយរូបនេះ បាននិយាយថា រថយន្តឆ្លាតវៃនេះ អាចនឹងដោះស្រាយទៅលើបញ្ហាមួយចំនួនដែលមាននៅក្នុងរថយន្ត M5 ។ ក្រុមហ៊ុននេះ ក៏មាននឹងពង្រឹងទៅលើប្រសិទ្ធិភាពនៃកម្លាំងម៉ាស៊ីនរបស់រថយន្តថ្មីនេះ។ រថយន្តនេះ កាន់តែមានសុវត្ថិភាពជាងមុន ឆ្លាតវៃជាងមុន និងបទពិសោធន៍នៃការបើកបរកាន់តែល្អជាងមុនថែមទៀតផង។

បន្ថែមពីនេះទៀតនោះ រថយន្តនេះ ក៏នឹងមានការផ្លាស់ប្តូរទៅលើការឌីស្សាញ ពណ៌ និងស្ទាយ៍របស់រថយន្តនេះផងដែរ។ រថយន្តឆ្លាតវៃ AITO M5 នេះអាចនឹងមានការផ្លាស់ប្តូរកាន់តែធំជាងមុនបើធៀបទៅនឹងម៉ូឌែលជំនាន់មុននេះ។ ក្រៅពីការ upgrade ទាំងនេះ អ្នកទម្លាយនេះ បានបញ្ជាក់ថា រថយន្ត Huawei AITO M5 series នេះ អាចនឹងមានការកែប្រែទៅលើសមាសភាគជាច្រើននៅលើរថយន្ត។ យ៉ាងណាមិញ ក្រុមហ៊ុននេះ នៅមិនទាន់បាននិយាយអំពីរឿងនេះនៅឡើយទេ។

សូមជំរាបថា នៅក្នុងខែកក្កដាឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុន AITO បានបង្ហាញនូវរថយន្ត Wenjie M5 standard version ដែលមានបំពាក់នូវបច្ចេកវិទ្យា Huawei DATS technology ។ បើទោះបីជាក្រុមហ៊ុននេះ មិនទាន់បានប្រើប្រាស់នូវបច្ចេកវិទ្យា ADS 2.0 សម្រាប់រថយន្តនេះក៏ដោយនោះ វាអាចនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាកាន់តែអស្ចារ្យបន្ថែមទៀតសម្រាប់រថយន្តម៉ូឌែលថ្មីនេះ។ មកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា រថយន្ត AITO M5 ម៉ូដែលថ្មីនេះនឹងមានការកែប្រែទៅលើផ្នែកណាខ្លះ ប៉ុន្តែក្រុមហ៊ុន Huawei បាននិយាយថា រថយន្តឆ្លាតវៃចំនួន 7-8 គ្រឿង នឹងមានបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃចុងក្រោយបំផុតនេះ៕
