
ថ្មីៗនេះម៉ាករថយន្ត Jetour របស់ក្រុមហ៊ុន Chery បានប្រកាសថា រថយន្ត SUV ស៊េរីថ្មីម៉ូដែល Shanhai L6 ដែលជារថយន្ត Plug-in-hybrid SUV នឹងប្រកាសចេញផ្លូវការណ៍នៅថ្ងៃទី 25 ខែសីហា នៅក្នុងប្រទេសចិន។
សម្រាប់រយៈពេលពីរឆ្នាំខាងមុខ បន្ថែមពីលើម៉ូដែល Shanhai L6 ក្រុមហ៊ុន Jetour គ្រោងនឹងដាក់ប្រកាសចេញនូវម៉ូដែល Shanhai L7, T-L, T1 និង T2 ដោយគ្របដណ្តប់លើសេណារីយ៉ូទីផ្សារនៃការប្រើប្រាស់យានយន្តចំនួនពីរ៖ ក្នុងនោះមានរថយន្តលក្ខណៈគ្រួសារ និងបែប off-road។ ដោយក្នុងនោះរថយន្តម៉ូដែល Shanhai T2 ត្រូវបានដាក់ក្រុមហ៊ុនប្រកាសចេញក្នុងខែមេសាឆ្នាំនេះ ចំនែកម៉ូដែល T1 នឹងត្រូវប្រកាសចេញក្នុងត្រីមាសទី 4 ឆ្នាំនេះ។
Jetour Shanhai L6 មានប្រវែងបណ្តោយ ទទឹង និងកម្ពស់គឺ 4630/1910/1684 ឬ 1690mm និងចន្លោះរវាងកង់មុខទៅកង់ក្រោយគឺ 2720mm។ រថយន្ត SUV ស៊េរីថ្មីនេះមានទំងន់ 1756 គីឡូក្រាម, 1787 គីឡូក្រាម និង 1796 គីឡូក្រាម ទៅតាមជម្រើស Option។ រថយន្តនេះ ប្រើប្រាស់សម្បកកង់ប្រភេទ Giti tires ខ្នាត 255/45 R20 ជាមួយតាំប៊ូហ្វ្រាំងពណ៌លឿង។ Jetour Shanhai L6 បំពាក់នូវប្រព័ន្ធម៉ាស៊ីន Hybrid ប្រភេទ 1.5T plug-in-hybrid មាន 4-ស៊ីឡាំង និងបំពាក់ម៉ូទ័រអគ្គិសនីមួយ។
ម៉ាស៊ីនរថយន្តនេះអាចផលិតកំលាំងបាន 115kW ឬ 154 សេះ រួមជាមួយបំពាក់នូវកញ្ចប់អាគុយអគ្គិសនីប្រទេស ternary lithium battery packed ដែលមានទំហំពីរជម្រើស គឺ 10.8kWh និង 19.43kWh ដែលផ្តល់ឲ្យការបើកបរបានចម្ងាយផ្លូវ 48km និង 91km ដោយប្រើថាមពលអគ្គិសនីសុទ្ធ។ រថយន្ត Plug-in-hybrid SUV ស៊េរីថ្មីនេះអាចជាន់ល្បឿន top-speed ដល់ 180km/h។

សម្រាប់ការតុបតែងផ្នែកខាងក្នុងវិញ គឺមានភាពល្អប្រណិតទំនើបជាមួយដៃចង្កូតរចនាបែប double-spoke flat-bottom steering wheel, បំពាក់នូវអេក្រង់កម្សាន្តដែលមានទំហំធំជាប្រភេទអេក្រង់អាចកាច់បបញ្ឈរ ឬផ្តេកបាន, មានអេក្រង់បង្ហាញព័ត៌មាននៅក្រោយដៃចង្កូត និងកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែ wireless charging pad ផងដែរ។ ចំនែកប្រព័ន្ធបញ្ជាមុខងារម៉ាស៊ីនត្រជាក់ក្នុងរថយន្តគឺប្រើប្រាស់នូវប៊ូតុងចុងដាច់ដោយឡែក។

រថយន្តនេះមានការឌីស្សាញដំបូលបើក panoramic sunroof, មុខងារ atmosphere lighting, ប្រព័ន្ធបំពងសំឡេង Sony brand audio system, កៅអីអ្នកបើកមានមុខងារកំណត់ច្រើនយ៉ាង electric adjustment of driver and passenger seats, ប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់អ្នករួមដំណើរខាងក្រោយ rear air-conditioning vents, មុខងារ electric adjustment of the exterior mirrors និង voice control capability ជាដើម។ ទោះជាយ៉ាងណាសម្រាប់តម្លៃ និងគុណណសមសម្បត្តិផ្សេងៗទៀតរបស់ Jetour Shanhai L6 ក្រុមហ៊ុនមិនទាន់បានទម្លាយចេញនៅឡើយទេ៕
