ស្វែងរកពួកយើង:

រថយន្តស៊េរីថ្មី STELATO S9 មានការបញ្ជាទិញមុន 4800 គ្រឿង ត្រឹមរយៈពេល 72 ម៉ោង

ដោយ

Koun Jab Luffy

12 សីហា 2024 10:10 ព្រឹក

អាន 4 នាទី

Article image
បន្ទាប់ពីការប្រកាសចេញជាផ្លូវការណ៌បានប៉ុន្មានថ្ងៃមក នៅពេលនេះ រថយន្តស៊េរីថ្មី Huawei BAIC STELATO S9 គឺមានការបញ្ជាទិញមុនរហូតដល់ទៅ 4800 គ្រឿងហើយ ត្រឹមតែរយៈពេល 72 ម៉ោងប៉ុណ្ណោះ។ សូមជំរាបថា រថយន្តស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រកាសចេញកាលពីថ្ងៃទី 6 ខែសីហាកន្លងទៅនេះ ហើយនោថ្ងៃនេះ គឺមានការបញ្ជាក់ពីតួរលេខនៃការបញ្ជាទិញមុនសម្រាប់រថយន្តនេះហើយ។
យោងតាមការបញ្ជាក់ផ្លូវការរបស់ក្រុមហ៊ុននេះ គឺពិតជាបានបង្ហាញថា STELATO S9 ដែកជារថយន្តស៊េរីថ្មីផលិតឡើងរួមគ្នាជាមួយនិង Huawei ហើយ BAIC នោះ គឺមានការបញ្ជាទញមុនចំនួន 4800 គ្រឿង។ដែលតួរលេខនេះ គឺជាទិន្ន័យខ្ពស់បំផុតសម្រាប់រថយន្តប្រភេទ Electric Sedan បន្ទាប់ពីការបើកលក់រយៈពេល 72 ម៉ោង។
តាមប្រសាសន៌របស់លោក Yu Chengdong ដែលជាអគ្គនាយកផ្នែក Huawei Automotive Solutions Business បានបញ្ជាក់ថា ការទទួលបាននូវលទ្ធផលល្អបែបនេះ គឺបញ្ជាក់ពីការគាំទ្រយ៉ាងខ្លាំងរបស់អតិថិជនទៅលើ smart car នេះ គិតចាប់តាំងពីថ្ងៃសម្ពោធ។
Article image
សូមជំរាបថា Stelato S9 ផលិតឡើងដើម្បីធ្វើការប្រគូតប្រជែងទីផ្សារជាមួយរថយន្តម៉ាកប្រណិត Mercedes-Ben EQS។ រថយន្តប្រណិតផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំទាំងពីររបស់ចិនមួយនេះ ត្រូវបានប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ពី Huawei និងប្រព័ន្ធបច្ចេកវិទ្យាផលិតរថយន្តកម្រិតខ្ពស់ពី BAIC។ រថយន្ត Luxury Sedan មួយនេះ មានជម្រើសពីរម៉ូដែលដោយមានតម្លៃចាប់ពីខ្ទង់ $55,900 ដល់ $62,900។
Article image
ស្លាកយីហោរថយន្ត Stelato ត្រូវបានបង្កើតឡើងដោយការសហការគ្នារវាងក្រុមហ៊ុន Huawei និង BAIC ដោយបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ Huawei Harmony Intelligent Mobility Alliance (HIMA)។ ក្រុមហ៊ុន Huawei ទទួលរ៉ាប់រងក្នុងការផ្គត់ផ្គងប្រព័ន្ធប្រតិបត្តិការ (Software) និងសមាសភាគផលិតសំខាន់ៗ ខណៈ BAIC រ៉ាប់រងទៅលើទម្រង់ និងការផលិត។ Stelato S9 មានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ និងពីរ ដែលមានកំលាំង 227kW និង 385kW។ ដោយម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ (Dual-motor) អាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km ប្រើពេលប្រមាណ 3.9 វិនាទី។
រថយន្ត Luxury Sedan មួយនេះប្រើប្រាស់កញ្ចប់អាគុយអគ្គិសនី 100kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 816km សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ (single-motor) និង 721km សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ នេះបើតាមការបញ្ជាក់ពីស្ថាប័ន CLTC។
Article image
Stelato S9 គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 800V Architecture ដែលសាកភ្លើងប្រមាណ 5 នាទី អាចកាន់បើកបរបានចម្ងាយ 200km។ Stelato S9 មានបណ្តោយប្រវែង 5,610mm/ ទទឹង 1,987mm/ កម្ពស់ 1,486mm និងមានគម្លាតចន្លោះកង់មុខក្រោយ 3,050mm។ រថយន្តប្រណិតមួយនេះប្រើប្រាស់ប្រព័ន្ធកាមេរ៉ាសម្រាប់មើលក្រោយជំនួសឲ្យកញ្ចក់ធម្មតា រួមនិងទ្វារមានការរចនាជា Frameless door ជាមួយដៃទ្វារលឹបចូលក្នុង Hidden door handle។ Stelato S9 មានជម្រើសប្រើយ៉ាន់កង់ទំហំ 20-អ៊ីង និង 21-អ៊ីង។ នៅផ្នែកខាងក្នុងមានបំពាក់នូវអេក្រង់បង្ហាញពណ៌មាន Digital Instrument Panel ទំហំ 12.3-អ៊ីង និងអេក្រង់កម្សាន្តទំហំ 15.6-អ៊ីង។
Article image
បន្ថែមពីនេះនៅក្នុងរថយន្តប្រណិតនេះទ្រនាប់សាកភ្លើងឥតប្រើខ្សែដែលមានកំលាំង 50W, កន្លែងដាក់ Tablet និងដំឡើងមកជាមួយប្រព័ន្ធប្រតិបត្តិការ HarmonyOS ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតសម្រាប់ការបើកបរ។
សម្រាប់កៅអីដែលបំពាក់នូវលើរថយន្ត Luxury sedan ស៊េរីថ្មីនេះ គឺជាប្រភេទកៅអីស្បែកប្រណិត Nappa leather ដែលមានមុខងារខ្យល់ កម្តៅ និងម៉ាស្សាទៀតផង។ សម្រាប់អ្នកធ្វើដំណើរខាងក្រោយវិញ គឺមានបំពាក់នូវ Tablet របស់ Huawei ទំហំ 13.2-អ៊ីងមួយគ្រឿង រួមនឹងអេក្រង់បង្ហាញ (Projector) ទំហំ 32-អ៊ីង។ បន្ថែមពីនេះ នៅផ្នែកខាងមុខ និងខាងក្រោយមានបំពាក់នូវរន្ធសាកប្រភេទ USB-C និង Wireless Charging។ សម្រាប់ប្រព័ន្ធបើកបរស្វ័យប្រវត្តិវិញ Stelato S9 បានបំពាក់នូវប្រព័ន្ធ Huawei ADS3.0 ដែលបានរួមបញ្ចូលនូវប្រព័ន្ធចាប់ហ្វាំងស្វ័យប្រវត្តិ  collision avoidance និង adaptive braking។
Article image
ប្រព័ន្ធចាប់សញ្ញាកម្រិតខ្ពស់ LiDAR កម្រិត 192-line ដែលអាចចាប់សញ្ញាបានដល់ 250m រួមនឹងប្រព័ន្ធបើបបរស្វ័យប្រវត្តិកម្រិតខ្ពស់ជាច្រើនផ្សេងទៀត។ ជាមួយការឌីស្សាញឡើងប្រណិត និងភ្ជាប់មកនូវបច្ចេកវិទ្យាកម្រិតខ្ពស់ដូចនេះ Stelato បានរំពឹងខ្ពស់ថា Stelato S9 នឹងអាចលក់បានចំនួនដល់ 120,000 គ្រឿងសម្រាប់ទីផ្សាររថយន្តប្រណិតកម្រិតអភិជន៕