ស្វែងរកពួកយើង:

រថយន្តស៊េរីថ្មី Xiaomi YU7 សាកភ្លើងពេញម្តងអាចជិះបានជាង 700km នឹងមានតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

06 មីនា 2025 07:30 ព្រឹក

អាន 3 នាទី

Article image
មកដល់ពេលនេះ ការរចនារូបរាងផ្នែកខាងក្រៅរបស់រថយន្តស៊េរីថ្មីម៉ូដែលទីពីររបស់ Xiaomi គឺ YU7 ត្រូវបានគេទម្លាយចេញជាហូរហែរមកហើយនៅឡើយតែផ្នែករចានតុបតែងនៅខាងក្នុងមិនត្រូវបានបង្ហាញនៅឡើយទេ ទើបតែពេលនេះ គឺមានការបង្ហាញផ្នែកខាងក្នុងជាលើកដំបូងរបស់រថយន្តអគ្គិសនី SUV ស៊េរីថ្មី Xiaomi YU7។ បើតាមរូបភាពផ្នែកខាងក្នុងដែលត្រូវបានគេទម្លាយចេញមកពេលនេះ បានបង្ហាញថា មានការរចនាបែបប្រណីត ជាមួយបច្ចេកវិទ្យាកម្រិតខ្ពស់ និងមានលក្ខណៈទំនើបបែប Sporty Cabin។
នៅខាងក្នុងផ្នែកកាប៊ីនរបស់ YU7 ត្រូវបានរចនាបែប futuristic dashboard design ជាមួយការបំពាក់នូវប្រព័ន្ធ Digital Interface កម្រិតខ្ពស់ ព្រមជាមួយគ្រឿងបរិក្ខាផលិតដោយសមាធាតុគុណភាពខ្ពស់បំផុត ដែលនេះ បញ្ជាក់យ៉ាងច្បាស់ថា Xiaomi YU7 គឺជាប្រភេទរថយន្តអគ្គិសនីដែលមានភាពទំនើបកម្រិត Premium សម្រាប់ការប្រគូតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនី។
Article image
ផ្នែកតាមរូបភាពបានបញ្ជាក់ច្បាស់ថា Xiaomi YU7 គឺមិនមានអេក្រង់បង្ហាញព័ត៌មាននៅក្រោយដៃចង្កូតនោះទេ ដោយបានជំនួសមកវិញនូវប្រព័ន្ធបច្ចេកវិទ្យា Panoramic Head-Up Display (PHUD) ដែលរចនាភ្ជាប់ជាមួយនឹងកញ្ចក់ដំបូលខាងមុខផ្ទាល់តែម្តង។ រីនៅផ្នែកកណ្តាលឃើញមានបំពាក់នូវអេក្រង់កម្សាន្តធំមួយ ប៉ុន្តែ អាចមានទំហំតូចជាងអេក្រង់កម្សាន្តរបស់ម៉ូដែល SU7 បន្តិច។ អេក្រង់នេះ គាំទ្រដំណើរការដោយប្រតិបត្តិការ Xiaomi HyperOS ដែលអាចធ្វើការតភ្ជាប់ជាមួយនឹងឧបករណ៍ប្រើប្រាស់ឆ្លាតវៃទាំងឡាយរបស់ Xiaomi។
Article image
សម្រាប់ដៃចង្កូតវិញ ត្រូវបានរចនាឡើងដោយសារធាតុកាបោនហ្វៃប៊ឺ និងស្រោបដោយស្បែកគុណភាពខ្ពស់ប្រភេទ Alcantara។ ជាមួយគ្នានេះ យើងឃើញមាននៅប៊ូតុងបញ្ជាមុខងារ Physical control ដោយប៊ូតុងពណ៌ក្រហមខាងស្តាំសម្រាប់បញ្ជាមុខងារ “Boost Mode” សម្រាប់បង្កើនល្បឿនបើកបរ និងប៊ូតុងមួយទៀតស្ថិតនៅខាងឆ្វេង សម្រាប់ដំណើរការមុខងារជំនួយការបើកបរឆ្លាតវៃ “advanced driver-assistance systems (ADAS)”។ ផ្នែកខាងក្នុងរបស់ YU7 រំលេចជាមួយពណ៌ចំនួនពីរពាសដោយស្បែក គឺពណ៌ស្បែកពណ៌ក្រហម និងស្បែកពណ៌ស។ សម្រាប់មុខងាពិសេសៗផ្សេងទៀតរបស់Xiaomi YU7 SUV គឺមានដូចជាកន្លែងសាកថ្មស្មាតហ្វូនឥតខ្សែចំនួនពីរ កន្លែងដាក់កែវទឹក ប្រអប់ដាក់អីវ៉ាន់ ការបើក និងបិទទ្វារប្រើប្រាស់នូវប្រព័ន្ធអេឡិចត្រូនិក (electronic door handle)។
Xiaomi YU7 មានបំពាក់នូវសែនស័រ LiDAR នៅលើដំបូលខាងមុខ សម្រាប់ដំណើរការប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិ advanced autonomous driving។ រថយន្តស៊េរីថ្មីនេះ មានដៃទ្វារលាក់ចូលក្នុង hidden door handle, ដំបូលបើក panoramic sunroof, ចង្កោមចង្គៀងខាងក្រោយរចនាជា transparent U-Shaped ជាមួយ active spoiler ដែលអាចធ្វើការកំនត់កម្រិតទៅតាមល្បឿនបើកបរជាដើម។ Xiaomi YU7 ត្រូវបានគេដឹងថា នឹងបង្ហាញខ្លួននៅក្នុងខែមីថុនា ឆ្នាំ 2025 ហើយក៏ជាដៃគូប្រជែងទីផ្សារជាមួយនឹង Tesla Model Y នៅទីផ្សារប្រទេសចិនផងដែរ។
Article image
YU7 អាចនឹងមានតម្លៃប្រមាណ 250,000 យាន់ ឬខ្ទង់ $34,200។ រថយន្តអគ្គិសនី SUV មួយនេះ នឹងមានជម្រើសប្រើប្រព័ន្ធ all-wheel-drive ដំណើរការដោយម៉ូទ័រអគ្គិសនីពីរដែលមានកំលាំងសរុបប្រហែល 500 សេះ។ YU7 ក៏នឹងគាំទ្រនូវប្រព័ន្ធសាកភ្លើងកម្រិត 800V electrical architecture និងថ្មដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយជាង 700km ថែមទៀតផង។ បន្ថែមពីនេះ YU7 នឹងគាំទ្រប្រព័ន្ធដំណើរការ adaptive air suspension system ផងដែរ៕