ស្វែងរកពួកយើង:

រថយន្តស៊េរីថ្មីម៉ូដែល Aito M8 ត្រូវគេរំពឹងនឹងមានវត្តមាននៅខែក្រោយ

ដោយ

Koun Jab Luffy

05 មីនា 2025 02:34 រសៀល

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុន Huawei និង Aito គ្រោងនឹងមានការប្រកាសចេញនូវរថយន្តជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Aito M8 នៅខែក្រោយនេះហើយ ដែលម៉ូដែលនេះ នឹងក្លាយជាគូរប្រជែងដ៏ធំបំផុតនៅលើទីផ្សាររថយន្ត mid-to-large-size SUV។
បើតាមការបញ្ជាក់ពី HIMA ដែលគេស្កាលថា គឺជាអាជីវកម្មថ្មីរបស់ Huawei ដែលមានអក្សរពេញថា Harmony Intelligent Mobility Alliance បានប្រកាសនៅថ្ងៃនេះថា Aito M8 នឹងក្លាយជាសមាជិកថ្មីនៃត្រកូល SUV និងមានការបង្ហាញវត្តមាននៅលើទីផ្សារនាខែមេសាខាងមុខនេះហើយ។ សូមជំរបថា Aito គឺក្រុមហ៊ុនផលិតរថយន្តអគ្គិសនីប្រណិតៗ ដែលបានចាប់ដៃគ្នាជាមួយ Huawei និង Seres Group កាលពីថ្ងៃទី 2 ធ្នូ ឆ្នាំ 2021 មកម្លេះ។ ហើយក៏ជាក្រុមហ៊ុនរថយន្តដំបូងគេស្ថិតក្រោមឆ័ត្រ HIMA business ផងដែរ។
ថ្មីៗនេះ ក្រុមហ៊ុននេះ បានដាក់លក់នូវរថយន្តជាច្រើនម៉ូដែលរួចមកហើយ ក្នុងនោះមានដូចជា Aito M5, Aito M7 និង Aito M9 ហើយនិង Aito M7 ស៊េរីថ្មី ជម្រើស (EREV) ព្រមទាំង Aito M5 និង Aito M9 ក៏មានការបន្ថែមនូវម៉ូដែល EREV និងថាមពល (BEV) ផងដែរ។ សម្រាប់ Aito M8 ត្រូវបានគេបញ្ជាក់ថា បានឆ្លងកាត់ការបញ្ជាក់ពី MIIT កាលពីខែមុន និងមានតែជម្រើស EREV មួយប៉ុណ្ណោះ។ ម៉ូដែលនេះ នឹងមានជម្រើស 5 កៅអី និង 6 កៅមអី ហើយនឹងមានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹងម៉ូដែលមុនៗដែរ។
រថយន្តនេះមានប្រវែង 5,190mm និងមានទទឹង 1,999mm ហើយនឹងមានកំពស់ 1,795mm ខណៈដែលកម្លាតកង់មុខក្រោយមានប្រវែង 3,105mm។ Aito M8 មានជម្រើសអាគុយ 2 ទំហំ គឺមានទំហំ 51.975 kWh និង 36.019 kWh ហើយថាមពលនេះ នឹងមានសមត្ថភាពអាចរត់បានចម្ងាយពី 235km, 240km និង161km។ Aito M8 EREV គឺមានការបំពាក់នូវម៉ាស៊ីនចំនុះ 1.5 L ដែលបង្កើតបានកម្លាំង 118kW។ រថយន្តនេះ មានម៉ូទ័រមុខកម្លាំង 165kW ខណៈដែលម៉ូទ័រក្រោយកម្លាំង 227kW មានសមត្ថភាពអាចបើកបរបាន ល្បឿន 200km នៅក្នុងមួយម៉ោង។
Article image
សូមជំរាបថា មានរបាយការណ៌ថា Aito M8 អាចនឹងមានម៉ូដែល EREV និង BEV។ Aito M8 មានសមត្ថភាពទាបជាង Aito M9 ហើយអាចនឹងមានតម្លៃប្រហែល RMB 350,000 ($48,170) និង RMB 450,000, នេះបើរបាយការណ៌កន្លងមក។ យោងតាមការទម្លាយថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុននេះ មានគោលដៅលក់ Aito M8 អោយបានចំនួន 120,000 នៅឆ្នាំ 2025។