ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

រថយន្តអគ្គិសនី BYD Atto 3 ពិតជាមានភាពរឹងមាំខ្លាំងមែន!

ដោយ

ជុំ ប៉េងលីន

28 កុម្ភ: 2026 06:44 pm

2 min read

Article image
BYD Atto 3 រឹងខ្លាំងមែន! រងការវាយប្រហារដោយមីស៊ីលបាលីស្ទិកហើយ! អ្នកដំណើរ 5 នាក់នៅក្នុងរថយន្តត្រឹមរបួសស្រាល
វាពិតជារឿងដ៏អស្ចារ្យបំផុត និងជារឿងកំពុងល្បីល្បាញនៅទូទាំងពិភពលោក ខណៈដែលឡានអគ្គិសនី BYD Atto 3 បានទទួលរងការវាយប្រហារដោយមីស៊ីលបាលីស្ទិករយះចម្ងាយជិតនៅទីក្រុងយេរូសេឡឹមកាលពីថ្ងៃទី 1 ខែមីនា ឆ្នាំ 2023 ប៉ុន្តែ មិនបានធ្វើឲ្យអ្នកដំណើរដែលនៅក្នុងរថយន្តចំនួន 5 នាក់បាត់បង់អាយុជីវិតឡើយដោយគ្រាន់តែរងរបួសមធ្យម និងស្រាលប៉ុណ្ណោះ ខណៈរថយន្ត មានការខូចខាតយ៉ាងដំណំ។

យោងតាមរបាយការណ៍ពីក្រុមសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ “Local Emergency Services” លោក Magen David Adom បានបង្ហាញពីរូបភាពនៃរថយន្ត Atto 3 ស្ថិតនៅជិតមាត់រណ្តៅដែលបានផ្ទុះដោយមីស៊ីល បានឲ្យដឹងថា នៅក្នុងរថយន្ត គឺមានអ្នកដំណើរចំនួន 5 នាក់ ហើយក្នុងនោះអ្នកបើកបរបានរងរបួសមធ្យម និងអ្នករួមដំណើរ 4 នាក់ ទៀតរងរបួសស្រាល។

ហើយអ្វីដែលទាក់ទាញការចាប់អារម្មខ្លាំងនោះ គឺត្រង់ថារថយន្តមានការរងខូចខាតយ៉ាងដំណំ ប៉ុន្តែ ភ្លើងសញ្ញាស៊ីញ៉ូអាសន្ននៅដំណើរការធម្មតា ដែលបង្ហាញថាប្រព័ន្ធភ្លើងរបស់អាគុយដែលមានតង់ស្យុងទាបនៅដំណើរការធម្មតាមិនបានកាត់ផ្តាច់ និងមិនបង្កហានិភ័យដូចជាការឆ្លងឆក់ ឬក៏ឆាបឆេះនោះទេ។

កត្តានេះ បានបង្ហាញពីសុវត្ថិភាពខ្ពស់បំផុតនៃប្រព័ន្ធសុវត្ថិភាពរបស់ BYD Atto 3។ BYD Atto 3 គឺជាឡានអគ្គិសនីប្រភេទ Compact SUV ដែលផលិតឡើងជាមួយគ្រោងឆ្អឹងរចនាជា A, B និង C Pillar ដោយប្រើដែកប្រភេទ high-strength steel cage មានភាពធន់រឹងមាំ។ ឡានអគ្គិសនីនេះប្រើប្រាស់ដៃទ្វារធម្មតាភ្ជាប់ដោយប្រព័ន្ធដោះសោរស្វ័យប្រវត្តិនៅពេលមានការប៉ះទង្គិចធ្ងន់ធ្ងរដែលផ្តល់អោយអ្នកដំណើរ និងអ្នកសង្រ្គោះងាយស្រួលក្នុងការបើក។ Atto 3 ប្រើប្រាស់កញ្ចប់ថ្មប្រភេទ LFP Blade Battery របស់ BYD ភ្ជាប់នៅលើតួរប្រភេទ e-Platform 3.0 ដែលផ្តល់នូវស្ថិរភាពខ្ពស់ ទោះបីជាបុកប៉ះទង្គិចធ្ងន់ធ្ងរក៏ដោយ ក៏មិនបណ្តាលឲ្យកញ្ចប់ថ្មរងផលប៉ះពាល់ដូចជាបញ្ចេញផ្សែង ឬក៏ឆាប់ឆេះនោះឡើយ។

សូមបញ្ជាក់ថា BYD Atto 3 ទទួលបានចំណាត់ថ្នាក់ផ្កាយ 5 ពីការធ្វើតេស្តសាកល្បងប្រព័ន្ធសុវត្ថិភាព និងភាពធន់ ដោយស្ថាប័នសុវត្ថិភាពយានយន្ត Euro NCAP និង ANCAP ដោយទទួលបានពិន្ទុ 91% សម្រាប់ការការពារអ្នកដំណើរពេញវ័យ។ ហើយនៅក្នុងទីផ្សារប្រទេសអ៊ីស្រាអែល BYD Atto 3 បានជាប់ជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតក្នុងឆ្នាំ 2024 និង 2025 ហើយចំពោះហេតុការណ៍លើកនេះ គឺកាន់តែបង្កើនកេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោរថយន្តអគ្គិសនីមួយនេះកាន់តែខ្លាំងឡើង និងកាន់តែផ្តល់នូវទំនុកចិត្តខ្ពស់សម្រាប់អ្នកប្រើប្រាស់បានថែមមួយកម្រិតទៀត៕
Gallery image 1
1 / 4

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

Copyright © Electronic World Magazine.