ស្វែងរកពួកយើង:

រថយន្តអគ្គិសនី BYD Seagull Honor Edition បង្ហាញវត្តមានជាមួយជម្រើសអាគុយ 2 ផ្សេងគ្នា និងមានតម្លៃ $9,700 ប៉ុណ្ណោះ

ដោយ

Koun Jab Luffy

06 មីនា 2024 11:11 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះក្រុមហ៊ុន BYD បានធ្វើការប្រកាសចេញរថយន្តអគ្គិសនីខ្នាតតូចមានតម្លៃធូរថ្លៃស៊េរី BYD Seagull Honor Edition Compact EV។ រថយន្ត Compact EV ស៊េរីថ្មីនេះ មានចម្រើបីស៊េរីផ្សេងគ្នា (Vitality/Free/Flying) ជាមួយជម្រើសចាប់ពីខ្ទង់ $9,700 / $10,530 ដល់ $11,920។
ទាក់ទងនឹងរថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃដូចនេះ BYD Seagull Honor Edition ដែលជា Compact Car ត្រូវបានក្រុមហ៊ុនរចនារូបរាងឡើងជាមួយប្រវែងដងខ្លួន 3,780mm, ទទឹង 1,715mm, កម្ពស់ 1,540mm និងគម្លាតកង់មុខទៅកង់ក្រោយ  2,500mm។ ហើយគ្រប់ជម្រើស Trim levels គឺមានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា  Bluetooth, NFC keyless entry, 4G car connectivity, និង navigation។
Article image
រថយន្តអគ្គិសនីខ្នាតតូចច្រឡឹងរាងឃ្យួតរបស់ BYD មួយនេះ ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន 1 ឬ Single-electric motor ដែលមានថាមពល 55kW ជាមួយកំលាំងរមូល 135Nm និងអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 4.9 វិនាទី។ សម្រាប់កញ្ចប់អាគុយវិញ BYD Seagull Honor Edition មានពីរទំហំ គឺ 30.08kWh ដែលសាកមួយពេញអាចបើកបានចំងាយផ្លូវ 305km បើតាមការធ្វើតេស្តពីស្ថាប័ន CLTC។
Article image
ចំពោះម៉ូដែលខ្ពស់ជាងគេហៅថា Flying Trim levels បានបំពាក់កញ្ចប់អាគុយទំហំ 38.88kW ដែលសាកមួយពេញម្តងអាចបើកបានចំងាយផ្លូវ 405km។ ជាមួយគ្នានេះ Seagull Honor Edition ក៏មានភ្ជាប់មកជាមួយប្រព័ន្ធមុខងារសុវត្ថិភាពដែលផ្តល់នូវសុវត្ថិភាព និងផាសុខភាពសម្រាប់ការបើកបរ ដែលក្នុងនោះរួមមានប្រព័ន្ធពោងសុវត្ថិភាព, ប្រព័ន្ធជំនួយការចូលចត (Parking Sensor), មានកាមេរ៉ាក្រោយ និងមុខងារ Cruise Control ជាដើម។
Article image
ហើយចំពោះម៉ូដែល Flying មានបំពាក់បន្ថែមនូវប្រព័ន្ធ advanced driver-assistance systems (ADAS) ដូចជា adaptive cruise control, emergency braking, lane departure warning, និង traffic sign recognition។ នៅលើម៉ូដែល BYD Seagull Honor Edition Vitality ប្រើប្រាស់យ៉ាន់កង់ទំហំ 15-inch ចំនែកម៉ូដែល Flying ប្រើយ៉ាន់កង់ទំហំ 16-inch។
Article image
សម្រាប់មុខងារពិសេសៗផ្សេងទៀតដែលមាននៅលើរថយន្តអគ្គិសនីខ្នាតតូចនេះមានដូចជា ចង្កៀងមុខប្រភេទ LED headlights, ចង្កូតស្ប៊េក imitation leather steering wheel, ទ្រនាប់សាកថ្មទូរស័ព្ទឥតខ្សែ wireless phone charging, និង power windows with anti-pinch function សម្រាប់ទ្វារខាងអ្នកបើកជាដើម៕
រថយន្តអគ្គិសនី BYD Seagull Honor Edition បង្ហាញវត្តមានជាមួយជម្រើសអាគុយ 2 ផ្សេងគ្នា និងមានតម្លៃ $9,700 ប៉ុណ្ណោះ