ស្វែងរកពួកយើង:

រថយន្តអគ្គិសនី BYD Seal 06 GT បង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Chengdu Auto Show 2024

ដោយ

Koun Jab Luffy

03 កញ្ញា 2024 03:17 រសៀល

អាន 2 នាទី

Article image
នៅក្នុងព្រឹត្តិការណ៍តាំងពិព៌រណ័ 2024 Chengdu Auto Show កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជួរមុខ BYD (Built Your Dreams) បានធ្វើការដាក់បង្ហាញចេញផ្លូវការណ៍រថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល BYD Seal 06 GT ដែលរថយន្តអគ្គិសនីស៊េរីថ្មីនេះ នឹងត្រូវចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិននៅពាក់កណ្តាលខែកញ្ញានេះ។ BYD Seal 06 GT មានតម្លៃចាប់ពីខ្ទង់ $21,150 ដល់ $28,200 នៅទីផ្សារប្រទេសចិន។
BYD Seal 06 GT ត្រូវបានផលិតឡើងដោយឈរនៅលើប្រព័ន្ធគ្រោងឆ្អឹង Ocean-M Concept ជាមួយការបំពាក់នូវកំលាំងថាមពលខ្លាំង និងបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ ក៏នឹងមានវត្តមាននៅលើទីផ្សារសកលចាប់ពីដើមឆ្នាំ 2025 ខាងមុខនេះផងដែរ។ BYD Seal 06 GT ដំណើរការលើប្រព័ន្ធ e-platform 3.0 Evo របស់ BYD ផ្ទាល់ដែលធ្វើឲ្យរថយន្តស៊េរីថ្មីនេះមានរូបរាងខាងក្រៅប្រកបដោយភាពប្រណិត ស្រស់ស្អាត ទំនើបទាន់សម័យ។ Seal 06 GT មានបណ្តោយខ្លួនប្រវែង 4,630mm/ ទទឹង 1,880mm/ កម្ពស់ 1,490mm និងគម្លាតចន្លោះកង់មុខក្រោយ 2,820mm។
Article image
នៅផ្នែកខាងក្នុងរបស់ BYD Seal 06 GT មានបំពាក់នូវប្រព័ន្ធអេក្រង់កម្សាន្តទំហំធំដល់ទៅ 15.6-inch Touchscreen នៅកណ្តាល រួមជាមួយអេក្រង់បង្ហាញព័ត៌មាន Instrument LCD Panel ទំហំ 10.25-inch និងមានមុខងារបង្ហាញលើកញ្ចក់ដំបូលមុខ (head-up display) បានទំហំ 12-inch ផងដែរ។
Article image
រថយន្តនេះមានកន្លែងសាកថ្មទូរស័ព្ទឥតខ្សែ និងប្រព័ន្ធតភ្ជាប់កម្រិតខ្ពស់ high-end DiLink 100 intelligent cockpit system ដែលគាំទ្រនូវមុខងារបញ្ជាដោយសំឡេង  voice control និង 3D vehicle management ថែមទៀតផង។
Article image
មកផ្នែក Powertrain វិញ BYD Seal 06 GT មានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ និងពីរ។ សម្រាប់ជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ ឬ Single-motor មានជម្រើសពីរកំលាំង គឺ 160kW និងកំលាំងរមូល 310Nm ហើយនិងជម្រើស 165kW និងកំលាំងរមូល 330Nm។
Article image
ចំនែកជម្រើសម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ ឬ Dual-motor វិញ គឺមានបំពាក់នូវប្រព័ន្ធម៉ូទ័រសម្រាប់កង់មុខកំលាំង 110kW និងសម្រាប់កង់ក្រោយកំលាំង 200kW ដែលផ្តល់នូវអនុភាពកំលាំងជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 4.9 វិនាទី។ BYD Seal 06 GT បំពាក់កញ្ចប់អាគុយពីរជម្រើសទំហំ គឺទំហំ 59.53kWh និងទំហំ 72.96kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 505km, 605km និង 550km នេះបើតាមការបញ្ជាក់ស្តង់ដារពីស្ថាប័ន CLTC៕
Article image
រថយន្តអគ្គិសនី BYD Seal 06 GT បង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Chengdu Auto Show 2024