ស្វែងរកពួកយើង:

រថយន្តអគ្គិសនី BYD Yuan UP នឹងបង្ហាញវត្តមាននៅថ្ងៃទី 19 មីនានេះ ជាមួយតម្លៃ 11,000 ដុល្លារ

ដោយ

Koun Jab Luffy

17 មីនា 2024 03:40 រសៀល

អាន 2 នាទី

Article image
យោងតាមការចេញផ្យាយនៅថ្ងៃនេះ បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុន BYD បានត្រៀមខ្លួនប្រកាសចេញនូវរថយន្តអគ្គិសនីជំនាន់ថ្មីរបស់ខ្លួននៃត្រកូល Dynasty Series ម៉ូដែល Yuan UP ថែមទៀតហើយ។ រថយន្តអគ្គិសនីថ្មីនេះ នឹងមានការបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី 19 ខែមីនាខានស្អែកនេះហើយ នឹងមានតម្លៃចាប់ពី 79,800 យ៉ន់ yuan ដែលស្មើរនឹងតម្លៃ 11,000 ដុល្លារ។ សម្រាប់ការឌីស្សាញទៅលើរូបរាងរថយន្តអគ្គិសនី Yuan UP គឺក្រុមហ៊ុននេះ នៅនបន្តយកគំរូតាម Song L design language ដដែល។
រថយន្តអគ្គិសមនីថ្មីនេះ គឺមានការរចនាប៉ាណាខាងមុខ ដូចនាគរាជ “dragon face” ហើយបើតាមការបញ្ជាក់ពី BYD គឺបានអោយដឹងថា រថយន្តនេះ គឺប្រើប្រាស់ស៊ុមខ្មៅជុំវិញ។ រថយន្តនេះ មានការឌីស្សាញដៃទ្វាជំនាន់ថ្មី រួមនិងមានដំបូល “floating roof” ថែមទៀត។ បើមើលទៅលើការឌីស្សាញសម្រាប់រថយន្តអគ្គិសនី Yuan UP នេះ គឺសម្រាប់ប្រើប្រាស់នៅលើផ្លូវក្នុងទីក្រុង ជាជាងប្រើនៅលើផ្លូវមានស្ថានភាពលំបាក។  Yuan UP គឺមានការដាក់អោយដំណើរការជាមួយនូវប្រព័ន្ធ e-Platform 3.0 ដែលក្រុមហ៊ុនប្រើប្រាស់នៅលើរថយន្ត Atto 3។
Article image
រថយន្តអគ្គិសនី BYD Yuan UP មានវិមាត្រ 4310/1830/1675 mm និងមានប្រវែងគម្លាតកង់ 2620 mm។ សម្រាប់កម្លាំងវិញ គឺមានការប្រើប្រាស់នូវម៉ូទ័រអគ្គិសនីចំនួន 2 ប្រភេទគឺមាន70kW និង 130kW។ សម្រាប់ការធ្វើដំណើរវិញ គឺផ្អែកលើការប្រើប្រាស់កម្លាំងថាមពល ដោយ 32 kWh ទៅ 45.1 kWh។
Article image
រថថយន្តនេះ អាចធ្វើដំណើរបានចាប់ពី 301 km ទៅ 401 km សម្រាប់ការសាកថាមពលពេញម្តង។ ចំពោះផ្ទៃខាងក្នុងវិញ Yuan UP គឺមានការឌីស្សាញជាមួយនិងស្ទីល D-shaped steering wheel និងមានការរចនាឡូហ្កូ Yuan (元) logo ហើយនិងមានអេក្រង់ទំហំ 8.8-អ៊ីង LCD instrument cluster និងអេក្រង់មួយទៀតមានទំហំ 12.8-អ៊ីង នៅចំកណ្តាលអ្នកបើកបរ និងអ្នករួមដំណើរ។
Article image
សម្រាប់កៅអីអង្គុយវិញ គឺមានរចនាចេញពីស្បែក មានរន្ធតូចៗ ជួយអោយមានខ្យល់ចេញចូលបានល្អ។ នៅក្នុងរថយន្តនេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យាសាកឥតខ្សែរនៅចំកណ្តាល រួមជាមួយនិង crystal gear selector ហើយនិងប៊ូតុង Physical សម្រាប់បញ្ជាទៅលើមុខងារផងដែរ។ អ្វីដែលប្លែកនៅលើរថយន្តនេះ គឺមានដំបូល panoramic roof ដែលមានសមត្ថភាពអាចធ្វើការប្តូរពណ៌បានច្រើនដូចជា ខ្មៅ និង beige ឬផ្កាឈូក ក៏ដូចជា charcoal និងប្រផេះស្រាលថែមទៀតផង។
Article image