
រថយន្តអគ្គិសនីម៉ូដែល Deepal E07 ដែលជារថយន្តកូនកាត់រវាង SUV និង Pick up បានទៅដល់ Showroom តាំងបង្ហាញរបស់ក្រុមហ៊ុននៅប្រទេសអូស្ត្រាលីជាផ្លូវការណ៍ហើយ រួមជាមួយនឹងម៉ូដែល Deepal S05 ដែលជាប្រភេទ mid-size SUV។ Deepal E07 Ute គឺមានជម្រើសចំនួនពីរម៉ូដែលសម្រាប់ទីផ្សារនាយសមុទ្ទ គឺម៉ូដែលប្រើអគ្គិសនីសុទ្ធ និងម៉ូដែលកូនកាត់ Hybrid ឬ range extender hybrid។
ក្រុមហ៊ុនផលិតរថយន្ត Deepal ដែលជា Sub-brand របស់ក្រុមហ៊ុន Changan Automobile Technology Co.,Ltd មានគម្រោងក្នុងការពង្រីកម៉ាកយីហោរថយន្តរបស់ខ្លួនពីមួយទៅបីម៉ូដែលនៅមុនដំណាច់ឆ្នាំនេះ។ ហើយបន្ទប់តាំងបង្ហាញរថយន្តរបស់ Deepal អាចនឹងកាន់តែមានមនុស្សច្រើនក្នុងរយៈពេល 18 ខែ ដើម្បីធ្វើការតាមដានរថយន្តរបស់ក្រុមហ៊ុននេះ ដោយសារម៉ូដែលថ្មីៗជាច្រើនដែលដាក់លក់នៅក្នុងប្រទេសចិន រួមទាំងរថយន្តប្រណីតម៉ាក Avatr កំពុងស្ថិតក្រោមការពិចារណាក្នុងការនាំចូលទៅកាន់ទីផ្សារអូស្រ្តាលីផងដែរ។

សម្រាប់តម្លៃរបស់ Deepal E07 នៅក្នុងទីផ្សារប្រទេសអូស្រ្តាលី ក្រុមហ៊ុនមិនទាន់បានបង្ហើបនៅឡើយទេ ខណៈតម្លៃលក់បច្ចុប្បន្ននៅទីផ្សារប្រទេសចិន គឺខ្ទង់ 199,900 ទៅ 319,900 យាន់ សម្រាប់ម៉ូដែលអគ្គិសនីសុទ្ធ និងខ្ទង់ 209,900 ទៅ 299,900 យាន់ សម្រាប់ម៉ូដែល Hybrid ឬ range extender hybrid។

ហើយបើតាមការព្យាករណ៍ Deepal E07 ម៉ូដែលកំពូលអាចនឹងមានតម្លៃប្រហែល $70,000 នៅទីផ្សារអូស្ត្រាលី។ Deepal E07 សម្រាប់ម៉ូដែលទីផ្សារសកល គឺប្រើប្រាស់កញ្ចប់ថ្មទំហំ 89.98kWh និងដំណើរការដោយម៉ូទ័រអគ្គិសនីមួយនៅផ្នែកខាងក្រោយមានកំលាំង 252kW និងម៉ូដែលប្រើម៉ូទ័រពីរមានកំលាំងសរុប 440kW ដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 3.96 វិនាទី។

បើតាមការបញ្ជាក់ពីស្ថាប័ន European WLTP សម្រាប់ម៉ូដែលប្រើម៉ូទ័រមួយសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 560km រីម៉ូដែលប្រើម៉ូទ័រពីរអាចជិះបានចម្ងាយ 520km។ ចំនែកម៉ូដែល Deepal E07 EREV បំពាក់ម៉ាស៊ីនសាំង 1.5-liter កំលាំង 92kW ប្រើជាម៉ាស៊ីនភ្លើងសម្រាប់ការកញ្ចប់ថ្មទំហំ 39.05kWh។ ម៉ូដែល EREV មានជម្រើសប្រើម៉ូទ័រមួយមានកំលាំង 231kW និងម៉ូទ័រពីរមានកំលាំងសរុប 362kW។
ចំនុកទាក់ទាញខ្លាំងរបស់របស់ Deepal E07 គឺមានសមត្ថភាពអាចប្រែក្លាយពីរថយន្ត SUV ទៅជារថយន្ត Small-size Pick up បាន ដោយគ្រាន់តែចុចប៊ូតុងមួយប៉ាច់ប៉ុណ្ណោះ។ ហើយតាមការបញ្ជាក់ពី Deepal គ្រែខាងក្រោយរបស់ E07 អាចផ្ទុកទំងន់បាន 300 គីឡូក្រាម និងដល់ 500 ទៅ 524 លីត្រ ទៅតាមជម្រើសម៉ូដែលផ្សេងគ្នា៕
