ស្វែងរកពួកយើង:

រថយន្តអគ្គិសនី Geely EX5 EV នឹងមានដាក់លក់នៅលើទីផ្សារអូស្រ្តាលីនាពាក់កណ្តាលឆ្នាំ 2025 ជាមួយតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

25 ធ្នូ 2024 09:59 ព្រឹក

អាន 3 នាទី

Article image
នៅថ្ងៃនេះយោងតាមការបង្ហាញនៅលើវិបសាយផ្លូវការណ៌របស់ក្រុមហ៊ុន Geely Australia គឺបានបញ្ជាក់ពីវត្តមានរថយន្តអគ្គិសនី ស៊េរីថ្មី Geely EX5 pure electric SUV ដែលជាម៉ូដែល Geely Galaxy E5 សម្ពោធនៅលើទីផ្សារប្រទេសចិនកាលពីពេលថ្មីៗនេះ។ នៅលើវិបសាយនេះថែមទាំងមានបង្ហាញថា រថយន្តនេះ នឹងមានលក់នៅលើទីផ្សារប្រទេសនេះនាពាក់កណ្តាលឆ្នាំ 2025 ជាមួយតម្លៃ 45,000 ដុល្លារអាមេរិក ដែលប្រហាក់ប្រហែល 72,200 ដុល្លារអូស្ត្រាលី ឬ 326,000 យ៉ន់។
រថយន្តនេះអាចនឹងមានភាពខុសគ្នាពីម៉ូដែលលក់នៅចិន  ដោយតម្រូវតាមស្តង់ដារទីផ្សារអូស្ត្រាលី នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន។ ក្រុមហ៊ុន Geely អាចនឹងមានការអាប់ដែតទៅលើប្រព័ន្ធកាមេរ៉ា និងប្រព័ន្ធ radar systems សម្រាប់សម្របសម្រួលជាមួយនិងលក្ខខណ្ឌបើកបរនៅលើផ្លូវក្នុងប្រទេសអូស្ត្រាលី។ ហើយនៅក្នុងពេលជាមួយគ្នានេះ រថយន្តអគ្គិសនី Geely EX5 ថ្មីនេះ ក៏នឹងធ្វើការអាប់ដែតទៅលើ OTA ផងដែរ។
Article image
សូមជំរាបថា កាលពីដើមឆ្នាំនេះ រថយន្តអគ្គិសនី Geely EX5 បានបង្ហាញខ្លួននៅលើទីផ្សារអាល្លឺម៉ង់ ហើយរថយន្តនេះក៏បន្តមានវត្តមាននៅលើទីផ្សាម៉ាឡេស៊ីផងដែរ ដោយប្តូរឈ្មោះមក Proton e.MAS 7 វិញ។ រថយន្ត Geely EX5 នេះ គឺមិនភាពខុសគ្នាជាមួយនិងរថយន្តលក់នៅចិននោះទេ ហើយរថយន្តនេះ ក៏មានការដំណើរការនៅលើ Geely’s GEA platform ផងដែរ។ រថយន្ត Geely EX5 នេះមានទំហំ 4615/1901/1670mm និងមានប្រវែងគម្លាតកង់មុខក្រោយ 2750mm ហើយនិងមានកម្រិតឌីស្សាញ 0.269cd។
Article image
រថយន្តអគ្គិសនីប្រភេទ SUV របស់ Geely មួយនេះ បំពាក់ប្រព័ន្ធម៉ូទ័រអគ្គិសនីមួយបំពាក់នៅលើភ្លៅខាងមុខដែលមានកំលាំង 160kW ស្មើរនឹង (215 សេះ) ហើយនិងមានកំលាំងរមូល 320Nm ដែលផ្តល់អនុភាពក្នុងការបង្វិលកង់ពី 0 ទៅ 100km/h ប្រើពេលប្រមាណ 6.9 វិនាទី។ រថយន្តស៊េរីថ្មីនេះមានជម្រើសថាមពលថ្មពីរទំហំផ្សេងគ្នាជាប្រភេទកញ្ចប់ថ្ម blade lithium iron phosphate (LFP) battery មានទំហំ 49.52kWh ដែលសាកមួយពេលម្តងអាចបើកបរបានចម្ងាយផ្លូវ 440km និងទំហំ 60.22kW ដែលមានលទ្ធភាពអាចបើកបានចម្ងាយផ្លូវដល់ 530km។
Article image
ចំនែកទាក់ទងនឹងបច្ចេកវិទ្យាបំពាក់នៅលើ Galaxy EX5 វិញ គឺមានអេក្រង់បង្ហាញព័ត៌មានរថយន្តស្ថិតនៅក្រោយដៃចង្កូតទំហំ 10.2-អ៊ីង Digital Instrument Display និងអេក្រង់កម្សាន្តនៅកណ្តាលទំហំ 15.4-អ៊ីង Infotainment Touchscreen រួមនឹងមុខងារបង្ហាញលើកញ្ចក់ដំបូងមុខ (Head-Up Display) ផងដែរ។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ គឺនឹងគាំទ្រការដំណើរការជាមួយប្រតិបត្តិការរថយន្ត Flyme Auto OS ដែលជាការសហការជាមួយក្រុមហ៊ុនផលិតស្មាតហ្វូន Meizu ថែមទៀតផង។ បន្ថែមពីនេះ Geely Galaxy EX5 មានដំឡើងមកជាមួយប្រព័ន្ធបំពងសំឡេងចំនួន 16 គ្រាប់ដែលគាំទ្របច្ចេកវិទ្យាសំឡេង Flyme Audio Sound System ហើយនៅលើកំណល់ក្បាលកៅអីអ្នកបើកក៏មានភ្ជាប់នូវប្រព័ន្ធ Speaker ផងដែរ៕
រថយន្តអគ្គិសនី Geely EX5 EV នឹងមានដាក់លក់នៅលើទីផ្សារអូស្រ្តាលីនាពាក់កណ្តាលឆ្នាំ 2025 ជាមួយតម្លៃជាង 4 ម៉ឺនដុល្លារ