ស្វែងរកពួកយើង:

រថយន្តអគ្គិសនី Hongqi Tiangong 06 SUV តម្លៃជាង 2 ម៉ឺនដុល្លារ សាកភ្លើងពេញម្តងជិះបាន 700km

ដោយ

Koun Jab Luffy

02 មេសា 2025 08:55 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តម៉ាក Hongqi បានធ្វើការប្រកាសចេញដាក់ឲ្យធ្វើការ Pre-sale រថយន្តអគ្គិសនីសុទ្ធស៊េរីថ្មីម៉ូដែល Hongqi Tiangong 06 SUV ជាមួយជម្រើស 6 ស៊េរីផ្សេងគ្នា ហើយនិងគាំទ្រនូវប្រព័ន្ធ 400V platform។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏នឹងមានការប្រកាសចេញ 4 ម៉ូដែលផ្សេងទៀតដែលគាំទ្រនូវប្រព័ន្ធ 800V Platform ផងដែរ នាពេលខាងមុខនេះ។ កន្លងមក Hongqi បានធ្វើការប្រកាសចេញរថយន្តម៉ាក Tiangong Series ដែលមានដូចជា Tiangong 05 និង Tiangong 08 នៅទីផ្សារប្រទេសចិន។
Tiangong 06 ជាប្រភេទរថយន្ត mid-size SUV ដំណើរការដោយថាមពលសុទ្ធ។ រថយន្តស៊េរីថ្មីនេះមានទំហំវិមាត្រទាំងបួន គឺបណ្តោយ 4750mm/ ទទឹង 1,900/កំពស់ 1,640mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,900mm។ Tiangong 06 មានជម្រើសប្រើយ៉ាន់កង់ទំហំ 19-inch និង 20-inch ព្រមទាំមានការរចនាដៃទ្វារលាក់ចូលក្នុង Hidden-door-handle។ ទៅលើប្រព័ន្ធជំនួយការបើកបរឆ្លាតវៃនៅលើ Tiangong 06 គឺពឹងផ្អែកទៅលើប្រព័ន្ធ Sinan Intelligent Driving system របស់ Hongqi ផ្ទាល់តែម្តង។
Article image
ប្រព័ន្ធនេះ គឺពឹងទៅលើប្រព័ន្ធសែនស័រកាមេរ៉ាទាំងស្រុងដើម្បីដំណើរការ ហើយវាក៏ត្រូវបានចាត់បញ្ចូលទៅក្នុងផ្នែកប្រព័ន្ធសុវត្ថិភាពកម្រិត  level 2.9 advanced driving assistance ផងដែរ ដែលរួមបញ្ចូលនូវប្រព័ន្ធជំនួយការនាំផ្លូវ NOA (Navigate on Autopilot) ដំណើរការទាំងនៅក្នុងទីប្រជុំជន ឬទីក្រុង និងលើផ្លូវល្បឿនលឿន ក៏ដូចជាមុខងារជំនួយការចូលចំណោតឆ្លាតវៃ parking assistant ថែមទៀតផង។
Hongqi Tiangong 06 SUV មានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយ (RWD) និងម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ (AWD)។ ដោយម៉ូដែល RWD បានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 210kW ឬ 282 សេះ និងកំលាំងរមូល 317Nm ហើយនិងមានជម្រើសកញ្ចប់ថ្មទំហំពីរជម្រើស គឺ 62kWh និង 85 kWh ជាប្រភេទកញ្ចប់ថ្ម lithium iron phosphate battery pack ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 520km និង 700km តាមស្តង់ដារ CLTC។
Article image
Article image
សម្រាប់ម៉ូដែល AWD បានបន្ថែមម៉ូទ័រអគ្គិសនីមួយទៀតដែលមានកំលាំង 202kW ឬ 271 សេះ ដែលសរុបកំលាំងម៉ូទ័រទាំងពីរចូលគ្នា គឺធ្វើបាន 412kW ឬ 553 សេះ និងកំលាំងរមូល 623Nm ភ្ជាប់មកជាមួយកញ្ចប់ថ្ម lithium iron phosphate battery ទំហំ 85kWh ដែលសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយ 660km។ ទៅលើការសាកភ្លើងវិញ Hongqi Tiangong 06 គាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន Ultra-Fast charging ដែលសាកបំពេញថាមពលឲ្យកញ្ចប់ថ្មពី 10% ទៅ 80% ចាយពេលខ្ទង់ 20 នាទី។ ផ្នែកខាងក្នុងរបស់ Hongqi Tiangong 06 មានជម្រើសរហូតដល់ 6 ពណ៌ដូចជា ស ស្វាយ ត្នោត ប្រផេះ និងត្នោតហៅថា ochre brown។
នៅផ្នែកកណ្តាល Dashboard មានបំពាកអេក្រង់ធំទំហំ 15.6-inch កម្រិតបង្ហាញ 2.5K គាំទ្រដំណើរការជាមួយប្រព័ន្ធ Lingxi smart cockpit system  អភិវឌ្ឍន៍ដោយ Hongqi ផ្ទាល់តែម្តង ហើយមានរួមបញ្ចូលនូវប្រព័ន្ធជំនួយការដោយសំឡេងឆ្លាតវៃ AI voice assistant។ រថយន្តនេះ មិនមានអេក្រង់សម្រាប់បង្ហាញព័ត៌មាន LCD Instrument panel នោះទេ ដោយវាជំនួសមកវិញនៅប្រព័ន្ធបង្ហាញនៅលើកញ្ចក់ដំបូលខាងមុខ AR-HUD។ ដោយសារតែ Tiangong 06 ជារថយន្តអគ្គិសនី ដូចនេះផ្នែកខាងមុខរបស់រថយន្តនេះមានកន្លែងដាក់អីវ៉ាន់ និងឃ្លប់គូទក្រោយអាចផ្ទុកទំងន់បាន 472 លីត្រ និងបានដល់ 1,611 លីត្រ នៅពេលបត់កៅអីជួរទីពីរ៕
រថយន្តអគ្គិសនី Hongqi Tiangong 06 SUV តម្លៃជាង 2 ម៉ឺនដុល្លារ សាកភ្លើងពេញម្តងជិះបាន 700km