ស្វែងរកពួកយើង:

រថយន្តអគ្គិសនី Mazda 6e EV ស៊េរីឆ្នាំ 2025 ប្រកាសចេញលក់នៅទីផ្សារអឺរ៉ុប ខណៈទីផ្សារអូស្ត្រាលីនៅមិនទាន់ច្បាស់ទេ

ដោយ

Koun Jab Luffy

15 មករា 2025 12:02 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុន Mazda បានធ្វើការប្រកាសចេញលក់ផ្លូវការណ៍រថយន្តអគ្គិសនីស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda 6e ហើយក៏បានបញ្ជាក់ពីការប្រកាសចេញលក់នៅទីផ្សារចក្រភពអង់គ្លេសជាមួយម៉ូដែលចង្កូតស្តាំផងដែរ។ រថយន្តអគ្គិសនីប្រភេទ Sedan ដ៏ប្រណិតរបស់ជប៉ុនមួយនេះ ត្រូវបានគេជឿជាក់ជាថាជាដៃគូប្រជែងជាមួយនឹងម៉ូដែលរថយន្ត Tesla Model 3។
Mazda 6e EV ស៊េរីឆ្នាំ 2025 បានបង្ហាញខ្លួនលើកដំបូងក្នុងទីក្រុង Brussels នៅក្នុងព្រឹត្តិការណ៍ Brussels Auto Show។ Mazda 6e EV Sedan ឆ្នាំ 2025 នឹងត្រូវចេញលក់ផ្លូវការណ៍នៅទីផ្សារអឺរ៉ុបក្នុងខែមិថុនា និងទីផ្សារចក្រភពអង់គ្លេសនៅក្នុងនៅឆ្នាំក្រោយ (2026)។
Article image
សម្រាប់ព័ត៌មានលម្អិតរបស់ Mazda 6e ស៊េរីថ្មីឆ្នាំ 2025 មិនទាន់ត្រូវបានក្រុមហ៊ុនបង្ហាញលម្អិតនៅឡើយតែ ប៉ុន្តែ រថយន្តអគ្គិសនី sedan ស៊េរីថ្មីនេះ នឹងបំពាក់កញ្ចប់ថ្មទំហំ 68.8kWh ជាប្រភេទកញ្ចប់ថ្ម Lithium-Ion Phosphate (LFP) ឬក៏ទំហំ 80kWh ជាប្រភេទកញ្ចប់ថ្ម Nickel manganese cobalt (NCM)។
Article image
សម្រាប់កញ្ចប់ទំហំតូច (80kWh) ត្រូវបានគេដឹងថា សាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 479km ខណៈម៉ូដែល long-range អាចបើកបានចម្ងាយផ្លូវ 552km នៅពេលសាកភ្លើងពេញម្តង។ សម្រាប់ជម្រើសទាំងពីរម៉ូដែលនេះ គឺដំណើរការដោយប្រព័ន្ធម៉ូទ័រអេឡិចត្រិចមួយបំពាក់នៅភ្លៅខាងក្រោយដែលអាចមានកំលាំង 180kW និងកំលាំងរមូល 320Nm ដែលអាចជាន់ល្បឿនស្ទុះពី 0 ទៅ 100km/h ចាយពេលប្រមាណ 7.6 វិនាទី  (LFP) និង 7.8 វិនាទី (NCM)។
Article image
សម្រាប់ការសាកភ្លើងចូលវិញ Mazda 6e EV ឆ្នាំ 2025 នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន DC Fast Charging កំលាំងដល់ 200kW ដោយសារភ្លើងពី 10 ទៅ 80% ចាយពេលប្រមាណ 22 នាទីសម្រាប់ម៉ូដែលប្រើថ្ម LFP និង 45 នាទីសម្រាប់ម៉ូដែលប្រើថ្ម NCM)។
Article image
សូមបញ្ចាក់ថា Mazda 6e EV ស៊េរីថ្មីឆ្នាំ 2025 គឺជាម៉ូដែលជំនាន់ទីបី ដែលផលិតឡើងដោយការសហការផលិតរថយន្តក្រុមហ៊ុនចិន Changan និងក្រុមហ៊ុនជប៉ុន Mazda។ រថយន្តអគ្គិសនីស៊េរីថ្មីនេះបានប្រើប្រាស់គ្រោងឆ្អឹង EPA1 platform របស់ Changan ដែលធ្វើឲ្យរថយន្ត Sedan របស់ Mazda មួយនេះមានប្រវែង 4,921mm/ទទឹង 1,890mm/ កំពស់ 1,491mm។ Mazda 6e ឆ្នាំ 2025 មានបណ្តោយខ្លួនវែងជាង 201mm/ ទទឹងធំជាង 40mm និងកំពស់ខ្ពស់ជាង 50mm ធៀបនឹងរថយន្ត Tesla Model 3។ នៅទីផ្សារប្រទេសចិន Mazda ក៏បានបន្ថែមនូវជម្រើស Plug-in-hybrid មួយទៀតផងដែរ ដោយម៉ូដែល PHEV ប្រើកញ្ចប់ថ្មដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 200km។
Article image
យ៉ាងណាមិញសម្រាប់ការប្រកាសចេញលក់ Mazda 6e ឆ្នាំ 2025 នៅទីផ្សារប្រទេសអូស្ត្រាលីដែលជាប្រទេសប្រើរថយន្តចង្កូតស្តាំ មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ ប៉ុន្តែ មានការព្យាករណ៍ថា Mazda 6e ឆ្នាំ 2025 ទំនងជាបង្ហាញវត្តមានលើកដំបូងក្នុងទឹកដីប្រទេសអូស្ត្រាលីនៅឆមាសទីពីរក្នុងឆ្នាំ 2026៕