ស្វែងរកពួកយើង:

រថយន្តអគ្គិសនី Stelato S9 បើកបរបាន 1,355km ប្រកាសដាក់លក់់មុនជាមួយម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

21 មីនា 2025 09:43 ព្រឹក

អាន 3 នាទី

Article image
កាលពីថ្ងៃទី 20 ខែមីនានេះ ក្រុមហ៊ុន HIMA ប្រកាសដាក់លុកមុនទៅលើរថយន្តអគ្គិសនី Stelato S9 EREV ដែលជាម៉ូដែលប្រណិត របស់ខ្លួនហើយ គឺមានតម្លៃជាង 4 ម៉ឺនដុល្លារ។ ក្រុមហ៊ុននេះបានបញ្ជាក់ថា សម្រាប់ការដាក់លក់ជាផ្លូវការណ៌ គឺនឹងធ្វើឡើងនៅខែមេដាខាងមុខនេះហើយ។ Stelato S9 EREV គឺជារថយន្តថ្មី ដែលដំណើរការដោយអគ្គិសនីសុទ្ឌ និងមានការឌីស្សាញរូបរាងបែប One Box design ហើយនឹងមានការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការណ៌ជំនាន់ចុងក្រោយរបស់ Huawei ដែលមានមុខងារថ្មីៗ និងបច្ចេកវិទ្យាទំនើបៗជាច្រើន។
សូមជំរាបថា មុននេះ លោក Richard Yu ដែលជាប្រធានផ្នែក Intelligent Automotive Solution BU របស់ Huawei បានទម្លាយថា រថយន្តស៊េរីថ្មី Stelato S9 EREV នឹងមានការដាក់លក់នៅលើទីផ្សារប្រទេសចិនជាមួយនិងតម្លៃទាបបំផុត។ ជាមួយនិងវត្តមានរថយន្ត Stelato S9 EREV នេះ ត្រូវបានលោក Richard Yu បញ្ជាក់ថា ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ដែលមានតម្លៃដល់ 1 ពាន់លានយ៉ន់ ដែលប្រហែលជា 138 លានដុល្លារ ជាមួយនិងការបង្កើននូវសមត្ថភាពអោយកាន់តែទំនើបទៅលើប្រព័ន្ធបើកបរ។ ផ្អែកតាមវីដេអូបង្ហាហថា Stelato S9 EREV គឺមានការឌីស្សាញរូបរាងប្រហែលគ្នជាមួយនិងបងប្អូនរបស់គេជាច្រើនទៀតអញ្ចឹង ដោយមានការឌីស្សាញចង្កៀងមានភាពរាបស្មើរ និងមានរន្ធលំហូរខ្យល់ធំជាងមុន ហើយនិងមានសិនស័រ LiDAR នៅលើដំបូល។
Article image
Stelato S9 គឺជារថយន្ត EREV ស៊េរីថ្មីនេះ ជិះ 100 គីឡូម៉ែត្រ ស៊ីសាំត្រឹមតែ 0.25 លីត្រតែប៉ុណ្ណោះ។ រថយន្ត EREV sedan ស៊េរីថ្មីនេះ នឹងត្រូវបង្ហាញវត្តមាននៅទីផ្សារប្រទេសចិននៅខែមេសា ដើម្បីបង្កើនការលក់នៃរថយន្ត stelato ដែលធ្លាក់ចុះឡើងវិញ។ ម៉ាករថយន្ត Stelato ត្រូវបានបង្កើតឡើងដោយការរួមសហការគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ត BAIC។
ហើយរថយន្តដំបូលរបស់សម្ព័ន្ធភាពក្រុមហ៊ុនទាំងពីរនេះ គឺម៉ូដែល Stelato S9 ត្រូវបានបង្ហាញចេញកាលពីខែសីហា ឆ្នាំ 2024 ហើយក្រុមហ៊ុន Huawei និង BAIC មានគោលដៅក្នុងការចេញលក់រថយន្តដំបូងរបស់ខ្លួនឲ្យបានយ៉ាងហោចណាស់ក៏ 120,000 គ្រឿងក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណា Stelato បានធ្វើការនាំចេញម៉ាក Stelato S9 ចំនួនត្រឹមតែ 1,008 គ្រឿងប៉ុណ្ណោះទៅកាន់ដៃអតិថិជន។ រថយន្តអគ្គិសនីស៊េរីថ្មីមួយនេះ មានតម្លៃខ្ទង់ប្រហែល $54,850។
Article image
សម្រាប់ Staleto S9 ម៉ូដែល EREV ថ្មី ត្រូវបានប្រើប្រាស់ភាសារចនាដូចគ្នានឹងម៉ូដែលអគ្គិសនី ឬ BEV។ Stelato S9 មានការរចនាជាមួយដៃទ្វារលាក់ចូលក្នុង ឬ retractable door handles, មានប្រព័ន្ធសែនស័រ LiDAR នៅលើដំបូល និងមានការរចនាយ៉ាងកង់កាំរាយដូចរថយន្ត Mercedes-benz ដែរ។ រថយន្ត Stelato S9 EREV ជារថយន្ត Sedan ប្រណិតទំនើបដែលមានប្រវែងបណ្តោយ 5,160mm/ ទទឹង 2,005mm/ កំពស់ 1,486mm ជាមួយនឹងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,050mm។ ខ្លីជាងរថយន្ត Benz S-Class W223 ប្រមាណ 19mm។ Stelato S9 EREV បំពាក់យ៉ាន់កង់ទំហំ R20 និង R21។ រថយន្តនេះមានទំងន់ 2,300kg ដល់ 2,350kg ទៅតាមជម្រើសម៉ូដែលផ្សេងៗគ្នា។
Stelato S9 EREV បំពាក់ម៉ាស៊ីនស៊េរី A156T2H ទំហំ 1.5-liter turbocharged ដែលផលិតដោយក្រុមហ៊ុន BAIC។ ម៉ាស៊ីននេះ អាចផលិតកំលាំង 118kW ឬ 158 សេះ។ យ៉ាងណាមិញម៉ាស៊ីននេះ គឺដើរតួរជាម៉ាស៊ីនសាកភ្លើង (Generator) ដែលប្រើនៅលើ AIC BJ60 Thunder body-on-frame SUV ដូចនេះវាមិនបញ្ចូលកំលាំងទៅកាន់កង់ទាំងបួននោះទេ ដោយវាប្រើសម្រាប់តែបញ្ចូលថាមពលទៅកាន់កញ្ចប់ថ្ម និងម៉ូទ័រតែប៉ុណ្ណោះ។ បើតាមការបញ្ជាក់ពី WLTC រថយន្តស៊េរីថ្មីនេះពិតជាមានភាពសន្សំសំចៃខ្លាំងមែនទែន ដោយស៊ីសាំងតែ 0.25 លីត្រតែប៉ុណ្ណោះ ក្នុង 100 គីឡូម៉ែត្រ។
Article image
Stelato S9 EREV ប្រើប្រាស់កញ្ចប់ថ្មស៊េរី ternary NMC របស់ក្រុមហ៊ុន CATL។ ចំនែកម៉ូដែលមានតម្លៃធូរថ្លៃ នឹងប្រើកញ្ចប់ថ្ម LFP របស់ CATL ហើយនិងមានកម្រិតស៊ីសាំត្រឹម 0.51 លីត្រក្នុង 100 គីឡូម៉ែត្រ។ Stelato S9 EREV អាចនឹងមានជម្រើសបំពាក់ម៉ូទ័រអគ្គិសនីមួយនៅផ្នែកខាងក្រោយកំលាំង 227kW ឬ 304 សេះ និងអាចជាន់ល្បឿន Top Speed បានដល់ 204km/h៕
រថយន្តអគ្គិសនី Stelato S9 បើកបរបាន 1,355km ប្រកាសដាក់លក់់មុនជាមួយម្លៃជាង 4 ម៉ឺនដុល្លារ