ស្វែងរកពួកយើង:

រថយន្តអគ្គិសនី Xiaomi SU7 EV នឹងមានតម្លៃចាប់ពី $35,176 ដល់ $52,061 ហើយនឹងផ្តើមដឹកជញ្ជូននៅត្រីមាសទី 2

ដោយ

Koun Jab Luffy

07 មីនា 2024 10:36 ព្រឹក

អាន 2 នាទី

Article image
កាលពីថ្ងៃទី 6 ខែមីនា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Xiaomi ត្រូវបានគេរាយការណ៌ថា នឹងមានការបង្ហាញវត្តមាន SU7 Electric Vehicle (EV) ដែលជារថយន្តអគ្គិសនីជំនាន់ថ្មី និងម៉ូដែលដំបូងរបស់ខ្លួននៅចុងខែនេះហើយ។ ព័ត៌មានថ្មីនេះ ត្រូវបានគេដកស្រង់ចេញប្រភព arenaev.com។ ការប្រកាសចេញនូវពេលវេលានៃការបង្ហាញចេញនូវរថយន្តអគ្គិសនីជំនាន់ថ្មីនេះ គឺស្របពេលគ្នាជាមួយលោក Lu Weibing អគ្គនាយកគ្រប់គ្រង Xiaomi កាលពីពេលមុននេះ បញ្ជាក់ថា ការដឹកជញ្ជូនរថយន្តនេះ នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី 2។
របាយការណ៌ខាងលើនេះ បានបន្តបញ្ជាក់ថា ក្រុមហ៊ុន Xiaomi បានចាប់ផ្តើមធ្វើការសាងសង់នូវហាងលក់រថយន្ត កម្រិត 2S នៅទូទាំងប្រទេសចិនហើយ ដែលហាងនេះ នឹងមានការឌីស្សាញដោយផ្តោតទៅលើការលក់ និងការផ្តល់សេវាកម្មសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន។ ហាងតាំងលក់រថយន្តថ្មីៗទាំងនេះ ត្រូវបានគេរំពឹងថា មានចន្លោះពី 60 ទៅ 70 ទីតាំង ហើយនឹងមាននៅក្នុងតំបន់សំខាន់ៗជាច្រើននៅក្នុងទីក្រុង។ ការវិវត្តន៌ចុងក្រោយនេះ គឺបានបង្ហាញពីភាពខ្លាំងរបស់ក្រុមហ៊ុននេះ ខណៈដែលការបង្ហាញវត្តមានរបស់ SU7 និងតម្លៃផ្លូវការរបស់រថយន្តនេះ នឹងមកដល់ឆាប់ៗនេះហើយ។
Article image
យោងតាមការទម្លាយកន្លងមក បានបញ្ជាក់ថា កាលបរិច្ឆេតនៃការដឹកជញ្ជូនរថយន្តនេះ គឺនឹងផ្តើមធ្វើឡើងនៅក្នុងត្រីមាសទី 2 ឆ្នាំ 2024 ខាងមុននេះហើយ។ សូមជំរាបថា រថយន្តអគ្គីសនីជំនាន់ថ្មី Xiaomi SU7 ត្រូវបានក្រុមហ៊ុនទើបតែប្រកាសចេញនៅក្នុងព្រឹត្តិការណ៌សមាជស្មាតហ្វូនពិភពលោក Mobile World Congress 2024 នៅទីក្រុងបាសេឡូណា។
Article image
រថយន្តនេះអាចនឹងមានតម្លៃចាប់ពី 250,000 យ៉ន់-370,000 យ៉ន់ ($35,176 ដុល្លារ – $52,061ដុល្លារ)។ ក្រុមហ៊ុន Xiaomi បានបង្ហាញនូវក្តីសង្ឃឹមថា នឹងអាចនាំចេញនូវរថយន្តនេះអោយបាន 20 គ្រឿងសម្រាប់ទីផ្សារប្រទេសចិន ខណៈដែលសង្វាក់ផលិតកម្មរថយន្តនេះ ត្រូវបានក្រុមហ៊ុនរំពឹងថា នឹងអាចធ្វើការផលិតបាន 10,000 គ្រឿង នៅត្រឹមខែកក្កដាខាងមុខនេះ។
រថយន្តអគ្គិសនី Xiaomi SU7 EV នឹងមានតម្លៃចាប់ពី $35,176 ដល់ $52,061 ហើយនឹងផ្តើមដឹកជញ្ជូននៅត្រីមាសទី 2