ស្វែងរកពួកយើង:

រថយន្តអគ្គិសនី Xiaomi YU7 សាកពេញថ្មពេញអាចរត់បានចម្ងាយ 820km នេះបើតាមការបញ្ជាក់នៅលើបញ្ជី CLTC

ដោយ

Koun Jab Luffy

19 កុម្ភៈ 2025 10:38 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Xiaomi កំពុងតែបោះជំហានដ៏ធំនៅក្នុងវិស័យរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន ជាមួយនឹងការនាំមកនូវរថយន្តស៊េរីថ្មី YU7 SUV របស់ខ្លួន។ ថ្មីៗនេះ ឯកសារវិញ្ញាបនបត្រថ្មីមួយក៏មានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់រថយន្តអគ្គិសនី SUV នេះ ដែលមានដូចជាថាមពលថ្ម រយៈចម្ងាយធ្វើដំណើរ និងការឌីស្សាញដ៏ស្រស់ស្អាត។ បើតាមការបញ្ជាក់មុននេះ បាននិយាយថា ព្រឹត្តិការណ៍សម្ពោធទៅលើរថយន្តនេះ គឺនឹងធ្វើឡើងនៅខែមិថុនា ឬកក្កដាឆ្នាំ 2025 នេះ ប៉ុន្តែរថយន្តនេះទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សាររួចហើយ។
ប្រភពកន្លងមក និយាយថា រថយន្ត Xiaomi YU7 នេះ មាន 2 ជម្រើស គឺមាន Single-Motor និង Dual-motor។ សម្រាប់ម៉ូឌែល Single-Motor ប្រើប្រាស់នូវថាមពលថ្ម lithium iron phosphate (LFP) ដែលផ្គត់ផ្គង់ដោយ BYD's FinDreams Battery ហើយពេលនេះ ទទួលបាននូវវិញ្ញាបនបត្រពីស្តង់ដារ CLTC ដែលអាចធ្វើដំណើរបានដល់ទៅ 820km  ពិតជាគួរអោយចាប់អារម្មណ៍មែនទែន។
Article image
រីឯម៉ូឌែល Dual-motor version គឺប្រើប្រាស់នូវថាមពលថ្ម Ternary Lithium របស់ក្រុមហ៊ុន CATL។ ម៉ូឌែលនេះទទួលបាននូវវិញ្ញាបនបត្រចេញពី CLTC ដែលអាចធ្វើដំណើរបានចម្ងាយ 760km។ ការប្រើប្រាស់នូវថាមពលថ្ម Ternary នេះគឺទាមទារនូវដង់ស៊ីតេថាមពលខ្ពស់ ប៉ុន្តែវាក៏ប្រើប្រាស់នូវថាមពលថ្មច្រើនផងដែរនៅលើរថយន្ត dual-motor នេះ។ ចំពោះថ្មដែលប្រើប្រាស់នៅលើម៉ូដែល Single-Motor មានទម្ងន់ប្រហែលជា 719kg ធៀបជាមួយនឹង Dual-Motor ដែលមានទម្ងន់ 666kg។
Article image
រថយន្ត Single-Motor នេះមានទម្ងន់សរុបតិចជាង 2,315 kg ធៀបជាមួយនឹងរថយន្ត Dual-motor ដែលមានទម្ងន់ដល់ទៅ 2,405kg។ រថយន្ត Single-Motor ប្រើប្រាស់ថាមពល 13.38 kWh ក្នុង 100km ខណៈពេលដែលរថយន្ត dual-motor version ប្រើប្រាស់នូវថាមពល 11.74 kWh ក្នុង 100km ។ សម្រាប់វិមាត្ររបស់រថយន្ត YU7 នេះគឺ L 4,999 mm, W 1,996 mm និង H 1,600 mm ហើយសម្រាប់គម្លាតកង់មុខក្រោយ គឺប្រវែង 3,000mm។ ការវត្តមានរបស់រថយន្ត YU7 របស់ក្រុមហ៊ុន Xiaomi នេះ អាចនឹងក្លាយជាការប្រកួតប្រជែងដ៏ធំសម្រាប់ឧស្សាហកម្មរថយន្តស្វ័យប្រវត្តិផងដែរ៕