ស្វែងរកពួកយើង:

រថយន្តអគ្គិសនី Xpeng G7 បំពាក់នូវអាគុយ 80.8kWh សាកពេញម្តង អាចរត់បានចម្ងាយ 702km

ដោយ

Koun Jab Luffy

18 កុម្ភៈ 2025 09:07 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មី នៅថ្ងៃនេះ បានអោយដឹងថា Xpeng G7 ដែលជារថយន្តអគ្គិសនីប្រភេទ SUV នឹងមានសមត្ថភាពអាចរត់បានចម្ងាយ 702km។ នៅលើរថយន្តថ្មីនេះ គឺមានការបំពាក់នូវអាគុយផ្ទុកថាមពលទំហំ 80.8 kWh LFP ដែលមានការផ្គត់ផ្គង់ដោយ CALB។ សូមជំរាបថា Xpeng G7 គឺជារថយន្តម៉ូដែលថ្មីរបស់ក្រុមហ៊ុនដែលមានតួរខ្លួនវែងជាងគេ ហើយនឹងមានការសម្ពោធជាផ្លូវការណ៌នៅឆ្នាំនេះហើយ។
គួរបញ្ជាក់ថា រថយន្តអគ្គិសនី Xpeng G7 ត្រូវបានក្រុមហ៊ុនបង្ហាញចេញជាផ្លូវការណ៌កាលពីថ្ងៃទី 9 ខែមករា កន្លងទៅនេះ ហើយសម្រាប់លក្ខណៈសម្បត្តិទូទៅរបស់រថយន្តនេះ ក៏ត្រូវបានក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យា ព័ត៌មានវិទ្យារបស់ប្រទេសចិន (MIIT) រួចហើយផងដែរ។ នៅថ្ងៃនេះ ស្ថាប័ននេះបានបញ្ចេញនូវថាមពលថ្មដែលប្រើប្រាស់នៅលើរថយន្តនេះ រួមជាមួយនិងចំណុចសំខាន់ៗមួយចំនួនទៀតផងដែរ។
Article image
នៅក្នុងបញ្ជីនេះ បានបង្ហាញថា រថយន្ត Xpeng G7 ម៉ូដែលស្តង់ដារ គឺមានការប្រើប្រាស់នូវអាគុយ LFP battery pack ទំហំ 68.5 kWh ដែលផលិតដោយក្រុមហ៊ុន CALB ដែលជាក្រុមហ៊ុនផលិតអាគុយធំទី 3 របស់ប្រទេសចិន។ អាគុយនេះ គឹមានទម្ងន់ 560kg ដែលស្មើរនឹង 25% នៃទម្ងន់រថយន្តសរុប 2,085kg។ ថាមពលអាគុយនេះ គឺអាចបង្កើតកម្លាំងបាន 218kW (292 សេះ) និងមានសមត្ថភាពអាចរត់បាន 602km ទៅលើស្តង់ដារ CLTC។ ចំពោះម៉ូដែលធំរបស់ Xpeng G7 គឺមានអាគុយទំហំ 80.8kWh មានទម្ងន់ 631kg មានសមត្ថភាពបង្កើតកម្លាំង បាន 218kW e-motor ហើយនឹងរត់បានចម្ងាយ 702km។
កន្លងមក Xpeng បានប្រកាសថា G7 crossover ប្រហែលជាមានតម្លៃ 250,000 យ៉ន់ ប្រហែល 34,460 ដុល្លារ។ រថយន្តនេះមានទំហំ 4892/1925/1655mm មានកម្លាតកង់មុខក្រោយប្រវែង 2890mm ដែលជារថយន្តថ្មី វែងជាងគេរបស់ក្រុមហ៊ុននេះ។ Xpeng G7 អាចនឹងប្រើយ៉ាន់ទំហំ 18 អ៊ីង ឬ 20 អ៊ីង ខណៈដែលការឌីស្សាញខាងក្នុង គឺមានទម្រង់ដូចគ្នាជាមួយ Xpeng P7+ sedan។
Article image
Xpeng G7 ត្រូវបានគេជឿជាក់ថាជារថយន្ត SUV ដែលផ្តោតទៅលើបច្ចេកវិទ្យាបើកបរទំនើបឆ្លាតវៃ និងមានទំហំទូលាយសម្រាប់ការប្រើប្រាស់។ Xpeng G7 ត្រូវបានគេដឹងថា នឹងគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា Hawk AI system Xpeng ដើម្បីជាជំនួយដល់ប្រព័ន្ធបើកបរឆ្លាតវៃជាមួយតម្លៃធូរថ្លៃ ដោយមិនប្រើប្រព័ន្ធសែនស័រ LiDAR៕